ឆ្នាំជូត
រាសីខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អ ។ កំឡុងពេលនេះបើទោះជាមានបញ្ហា ឬ ឧបសគ្គនៅពីមុខក្ដី នឹងអាចដោះស្រាយបានយ៉ាងល្អ ។ ដោយឡែកបញ្ហាដែលស្មុគស្មាញជំពាក់ជំពិនជាមួយនរណាម្នាក់ពេលមុនក៏អាចប្រែមកជាងាយស្រួល ។ រយៈពេលនេះបើទោះបីជាមានការចំណាយច្រើន ប៉ុន្តែក៏មានចំណូលចូលមកវិញដែរ ។ អ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា មានឱកាសសាងគុណសម្បត្តិ ការងារដំណើរការដោយរលូន ជាពេលដ៏ស័ក្ដិសមក្នុងការបង្កើតទំនាក់ទំនង ។ សុខភាពល្អ តែបុគ្គលវ័យចំណាស់តោងប្រយ័ត្នដួលរបួស ។ ចំពោះសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានភាពល្អូកល្អិនណាស់ ។ អ្នកនៅលីវអាចមានឱកាសជួបគូគាប់ភ្ជាប់និស្ស័យជាមួយគ្នា ។
ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អ ។ ក្នុងអំឡុងពេលនេះបើទោះបីជាមានឧបសគ្គ ក៏អាចដោះស្រាយបានគ្រប់កាលៈទេសៈ និង មានទ្រព្យហូរចូល ប៉ុន្តែកុំលោភលន់ពេកក្រែងនាំជាគ្រោះមកវិញ ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា នឹងមានអ្នកជួយជ្រោមជ្រែង ជាឱកាសបញ្ចេញស្នាដៃបន្ថែមទៀត ។ សុខភាពល្អធម្មតា តែតោងប្រយ័ត្នអនាម័យចំណីអាហារដែលបរិភោគ ។ សម្ព័ន្ធភាពគូស្វាមីភរិយា អាចមានការផ្លាស់ប្តូរខ្លះ ហេតុនេះត្រូវចេះយល់អធ្យាស្រ័យគ្នា ទើបនៅជាមួយគ្នាបានយូរអង្វែង ។ អ្នកនៅលីវនឹងមានឱកាសជួបស្នេហាដែល ស្រស់បំព្រង ។
ឆ្នាំខាល
រាសីល្អមធ្យម។ រាល់កិច្ចការងាររកស៊ីជួញដូរធម្មតា ។ រយៈពេលនេះត្រូវយកចិត្តទុកដាក់ពីរឿងចំណូលចំណាយផង ព្រោះអាចមានការចំណាយខ្ជះខ្ជាយច្រើនហួសពីការរំពឹងទុក ដូច្នេះត្រូវចេះទប់ចិត្តខ្លះចំពោះការចំណាយដែលមិនចាំបាច់ ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា មានឧបសគ្គច្រើន គម្រោងការងារដែលគ្រោងធ្វើអាចនឹងមិនបានសម្រេចឡើយ ។ អំឡុងពេលនេះត្រូវប្រយ័ត្នប្រយែងពីទំនាក់ទំនងជាមួយមិត្តរួមការងារ និង ថ្នាក់លើ បើធ្វេសប្រហែសអាចនឹងប៉ះពាល់ដល់អនាគតខ្លួនទៅថ្ងៃក្រោយ ។ សុខភាពធម្មតា តែត្រូវប្រយត្ន័ប្រយែងចំណីអាហារប៉ះពាល់ថ្លើម និង ក្រពះ ។ សម្ព័ន្ធភាពស្នេហា ងាយនឹងប្រេះឆា ដូច្នេះត្រូវចេះយកចិត្តទុកដាក់ចំពោះដៃគូបន្តិចដើម្បីកុំឲ្យមនោសញ្ចេតនាបែកបាក់ ។
ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបទៅមុខជាលំដាប់ ។ កំឡុងពេលនេះ អ្នកអាចធ្វើការវិនិយោគ ឬ បណ្ដាក់ទុនបាន ព្រមទាំងមានទ្រព្យហូរចូលដោយមិនដឹងខ្លួន ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួង មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា មានឱកាសបញ្ចេញស្នាដៃ រាល់គម្រោងការងារនឹងទទួលជោគជ័យ ហេតុនេះត្រូវចាប់ឱកាសនេះឲ្យបានល្អ ។ សុខភាពល្អ តែបុគ្គលវ័យ ចំណាស់តោងប្រយ័ត្នដួលរបួស ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានសភាពបត់បែនខ្លះ អាស្រ័យលើការប្រាស្រ័យទាក់ទងគ្នា ។ ឯអ្នកនៅលីវមានឱកាសជួបមនុស្សមាននិស្ស័យ ។
ឆ្នាំរោង
រាសីស្រុតចុះ ។ រាល់កិច្ចការងាររកស៊ីជួញដូរមិនកាក់កបប៉ុន្មានឡើយ ។ កំឡុងពេលនេះរឿងរ៉ាវដែលកើតឡើងត្រូវប្រញាប់ដោះស្រាយកុំអូសបន្លាយយូរពេក ។ ចំពោះអ្នកប្រកបការងារនៅតាមបណ្តាក្រ សួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ការងារមានភាពរាំងស្ទះ មានមនុស្សច្រណែនឈ្នានីសពីក្រោយខ្នង ប៉ុន្តែត្រូវព្យាយាមអត់ធ្មត់កុំបង្ករឿងឲ្យធំដុំឲ្យសោះ ។ សុខភាពធ្លាក់ចុះខ្សោយ ព្រោះនឿយហត់ច្រើន ហេតុនេះគួរលៃលកពេលវេលាសម្រាកខ្លះ ។ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយា ត្រូវចេះតមមាត់តមសម្តីក្រែងបែកបាក់ព្រោះតែសម្តី ។
ឆ្នាំម្សាញ់
រាសីធ្លាក់ចុះ ។ រាល់កិច្ចការងាររកស៊ីមានការថយចុះ ។ កំឡុងពេលនេះត្រូវប្រយ័ត្នប្រយែងការចំណាយដែលមិនចាំបាច់ មិនដូច្នេះនឹងជួបបញ្ហាសេដ្ឋកិច្ច ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា មានរឿងឈឺក្បាល និង ស្មុគស្មាញច្រើន តែត្រូវអត់ធ្មត់ហើយដោះស្រាយសន្សឹមៗ ។ រយៈពេលនេះសុខភាពមិនសូវជាល្អទេងាយរងប៉ះពាល់ដោយបញ្ហាថ្លើម ប្រមាត់ និងប្រព័ន្ធដកដង្ហើម ដូច្នេះតោងយកចិត្តទុកដាក់ពីចំណីអាហារ និង ការសម្រាកឲ្យបានគ្រប់គ្រាន់ ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានភាពរកាំរកូសច្រើន ហេតុនេះត្រូវចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបមានសេចក្ដីសុខក្នុងគ្រួសារ ។
ឆ្នាំមមី
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំ ដាប់ ។ រយៈពេលនេះនឹងមានអ្នកជ្រោមជ្រែងជួយអ្នកឲ្យសម្រេចកិច្ចការនានាជាច្រើន ។ ចំពោះអ្នកប្រក បការងារតាមបណ្តាក្រសួងមន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានាការងារដំណើរការរលូនល្អ ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនក៏ល្អ ។ កំឡុងពេលនេះ ត្រូវចាប់អារម្មណ៍អ្នកក្រោមបង្គាប់ការងារផង បើអាចជួយពួកគេដោះស្រាយបញ្ហាបាននោះនឹងជាបុណ្យកុសលរបស់យើង ។ សុខភាពល្អធម្មតា តែតោងកុំផឹកគ្រឿងស្រវឹង ប្រយ័ត្នមានគ្រោះថ្នាក់ ។ ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អឺនល្អណាស់ ។ អ្នកនៅលីវមានឱកាសជួបមនុស្សត្រូវចិត្ត ។
ឆ្នាំមមែ
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរមានសភាពធម្មតា ។ កំឡុងពេលនេះទាក់ទងនៅនឹងការសម្រេចចិត្តផ្សេងៗ ត្រូវតែតាំងសតិស្មារតីឲ្យបានល្អ សំខាន់បំផុតកុំធ្វេសប្រហែសគ្រប់ការងារ ។ ខែនេះការចំណាយច្រើនត្រូវចេះគ្រប់គ្រង និង លៃលកឲ្យបានល្អ ។ ចំពោះអ្នកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា តោងប្រយ័ត្នចំពោះការងារដែលទាក់ទងនឹងកិច្ចសន្យា ឬ លុយកាក់ ។ សុខភាពអាចនឹងមានបញ្ហាទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ដូច្នេះតោងប្រយ័ត្នការហូបចុក ។ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយាមានភាពរកាំរកូសច្រើន ហេតុនេះត្រូវចេះអធ្យាស្រ័យគ្នា ។
ឆ្នាំវក
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំ ដាប់ ។ រយៈពេលនេះមានប្រាក់ចំណូលហូរចូលច្រើន តែគួរគប្បីកុំវិនិយោគទៅនឹងការងារអ្វីដែលថ្មីៗ គួរប្រឹងប្រែងជាមួយការងារដែលមានស្រាប់វិញប្រសើរជាង ។ យ៉ាងណាមិញរាល់ការសម្រេចចិត្តធ្វើគម្រោងថ្មីៗ គួគប្បីកុំឆេវឆាវ និង សម្រេចចិត្តរហ័សពេក ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា រីកចម្រើនទៅមុខល្អ ប៉ុន្តែត្រូវមានចិត្តអត់ធ្មត់រង់ចាំឱកាស ។ អ្វីដែលសំខាន់ត្រូវរក្សាគោលការដែលធ្លាប់ធ្វើកន្លងមក ដើម្បីជៀសវាងការប៉ះពាល់ដល់មិត្តភក្តិ និង ការចោទប្រកាន់ថា ក្បត់ពីក្រោយខ្នង ។ សុខភាពល្អធម្មតា តែតោងប្រយ័ត្នអនាម័យចំណីអាហារ ។ ចំពោះគូស្វាមីភរិយាអាចមាន ភាពប្រែប្រួលខ្លះដោយសារការឈ្លោះប្រកែកគ្នា ដូច្នេះត្រូវចេះអត់ធ្មត់ និង ព្យាយាមដោះស្រាយ ។
ឆ្នាំរកា
រាសីឡើងខ្ពស់ ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អ ។ កំឡុងពេលនេះមានផ្កាយទ្រព្យនាំផ្លូវ និង មានឱកាសបង្កើតមុខរបររកស៊ីផ្សេងៗទៀត ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ការងាររលូនទៅមុខល្អ គ្មានសម្ពាធ ពេលដាក់ចិត្តធ្វើអ្វីមួយនឹងបានសម្រេច ។ រយៈពេលនេះត្រូវយកចិត្តទុកដាក់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនដើម្បីសម្រេចបានឱកាស ល្អទៅថ្ងៃក្រោយ ។ សុខភាពល្អធម្មតា តែតោងប្រយ័ត្នបញ្ហាក្រពះពោះវៀន ។ ចំពោះសម្ព័ន្ធភាពស្នេហាមាន ភាពផ្អែមល្ហែម ។ អ្នកនៅលីវអាចរកឃើញមនុស្សត្រូវចិត្ត ។
ឆ្នាំច
រាសីល្អមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរមានសភាពធម្មតា ។ នៅចុងខែនឹងមានបញ្ហាស្មុគស្មាញច្រើនបន្ដិច ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា អាចនឹងជួបប្រទះឧបសគ្គបន្តបន្ទាប់ ដូច្នេះត្រូវប្រយ័ត្នប្រយែងយកចិត្តទុកដាក់ គប្បីកុំឆេវឆាវ និង ពិភាក្សាជាមួយថ្នាក់លើ ឬ អ្នកជុំវិញខ្លួនឲ្យបានម៉ត់ចត់ ។ សុខភាពល្អធម្មតា ប៉ុន្តែសម្រាប់បុគ្គលវ័យចំណាស់អាចមានរបួសដួលបាក់ឆ្អឹងឆ្អែង ដូច្នេះតោងយកចិត្តទុកដាក់បន្តិច ។ សម្ព័ន្ធភាពគូស្វាមីភរិយាអាចមានបញ្ហារកាំរកូសខ្លះ ។
ឆ្នាំកុរ
រាសីស្រុតចុះ ។ រាល់កិច្ចការងាររកស៊ីជួញដូរមានដំណើរការយឺតយ៉ាវ ។ ក្នុងកំឡុងពេលនេះ មិនស័ក្ដិសមសម្រាប់អ្នកក្នុងការបង្កើតមុខរបរថ្មីឡើយ ។ ក្នុងខែនេះ នឹងមានចំណាយចេញច្រើន ហេតុនេះត្រូវគ្រប់គ្រងការចំណាយដែលមិនចាំបាច់ ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ការងារមានសម្ពាធច្រើន និង មានអ្នកច្រណែនឈ្នានីស ដូច្នេះត្រូវចេះអត់ធ្មត់ ហើយដោះស្រា យតាមសម្រួល ត្រូវប្រើទន់បង្ក្រាបរឹង មានបញ្ហាអ្វីក៏ដោយត្រូវដោះស្រាយដោយសន្ដិវិធីដើម្បីកុំឲ្យមាន បញ្ហាធ្ងន់ធ្ងរទៅថ្ងៃមុខទៀត ។ សុខភាពធម្មតា តែតោងប្រយ័ត្នសុវត្ថិភាពពេលធ្វើដំណើរទៅទីឆ្ងាយ ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានសភាពសោះកក្រោះ ៕