ត្រូវដឹងពីត្រណមនៃពិធី «បុណ្យសែនក្បាលទឹក»…

ពិធីបុណ្យសែនក្បាលទឹក ត្រូវបានគេទទួលស្គាល់ថាជាបុណ្យប្រពៃណីរបស់ប្រជាជន ដែលពិធីបុណ្យនេះអាចនិយាយឱ្យងាយស្រួលស្តាប់ថា ជាបុណ្យភ្ជុំបិណ្ឌរបស់ចិន។ ហើយសម្រាប់ឆ្នាំនេះ ពិធីបុណ្យសែនក្បាលទឹក ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ។

តាំងពីម្សិលមិញម្ល៉េះដែលគេបានទៅផ្សាររកទិញរបស់របរនិងគ្រឿងសំណែនសម្រាប់រៀបចំពិធីសែនក្បាលទឹកនេះទន្ទឹមនឹងការរៀបចំពិធីបុណ្យសែនក្បាលទឹក គេក៏ត្រូវយល់ដឹងនិងចេះធ្វើការជ្រើសរើសគ្រឿងសំណែនដើម្បីឱ្យកូនចៅទទួលបានលាភសំណាង និង លើករាសីល្អ ។

ការសែនក្បាលទឹកមិនមែនចេះតែសែននោះទេចាំបាច់គេត្រូវយល់ដឹងពីត្រណម ៧ យ៉ាងដែលមិនគួរធ្វើក្នុងរដូវកាលបុណ្យសែនក្បាលទឹក៖

  • ១ ហាមរៀបការក្នុងខែដែលស្ថិតក្នុងរដូវការបុណ្យសែនក្បាលទឹក
  • ២ ហាមដើរលេងញឹកញាប់
  • ៣ ហាមដើរលេងដល់យប់ជ្រៅ
  • ៤ ហាមលក់ ឬ ទិញផ្ទះក្នុងរដូវកាលបុណ្យសែនក្បាលទឹក
  • ៥ ហាមដោះដូរការងារ ឬ សាងសង់អ្វីក្នុងរដូវកាលបុណ្យសែនក្បាលទឹក
  • ៦ ហាមចាប់ផ្តើមបើករបររកស៊ីក្នុងរដូវកាលបុណ្យសែនក្បាលទឹក
  • ៧ ហាមហែលទឹកពេលយប់ក្នុងរដូវកាលបុណ្យសែនក្បាលទឹក

យោងតាមទ្រណម ប្រសិនជាជនណាបំពានក្នុងចំណោមទ្រណមទាំង ៧ នឹងជួបរឿងស៊យពេញមួយឆ្នាំ ដូចនេះបើអាចចៀសបានក៏ចៀសទៅ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច