ថាម៉េច ! គ្រាន់តែថត សែលហ្វី អាចតាមដានជំងឺមហារីកលំពែងបាន? (មានវីដេអូ)

តើ​អ្នកដឹង​ទេ​ថា គ្រាន់តែ​ថតរូប សែ​ល​ហ្វី ​អាច​តាមដាន​ជំងឺមហារីក​លំពែង និង ជំងឺ​ផ្សេងៗ​ទៀត​បាន​? នេះ​ជាការ​ពិត ។ ​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​មួយ​ប្រភេទ​អាចធ្វើ​ការតាមដាន​ជំងឺមហារីក​លំពែង និង ជំងឺ​ផ្សេងៗ​បាន​ដោយ​គ្រាន់តែ​ថតរូប​តែប៉ុណ្ណោះ ។ កម្មវិធី​នេះ​មាន​ឈ្មោះថា BiliScreen app ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជាវ​មកពី​សាកលវិទ្យាល័យ University of Washington ក្នុង​សហរដ្ឋអាមេរិក ។

​កម្មវិធី​នេះ​មាន​សមត្ថភាព​អាច​តាមដាន​រោគសញ្ញា​ជំងឺខាន់លឿង​បាន​ដោយ​វា​អាច​វាស់​កម្រិត bilirubin ដែល​មិនអាច​មើល​នឹង​ភ្នែក​ទទេ​ដឹង ។ កម្មវិធី​នេះ​អាច​ប្រើ​តាមរយៈ​កា​មេ​រ៉ា​ក្នុង​ទូរស័ព្ទ រួច​ធ្វើការ​គណនា​វាស់​នូ​វក​ម្រិ​ត bilirubin ដែលមាន​នៅក្នុង​ប្រ​ស្រី​ភ្នែក និង​ ផ្នែក​ស​នៃ​គ្រាប់ភ្នែក តាមដាន​ពិនិត្យ​រកមើល​នូវ​បញ្ហា​ប្រឈម​នៃ​ជំងឺ​ផ្សេងៗ ។ ​អ្នកសរសេរ​កម្មវិធី​នេះ​បានកំណត់​រូបមន្ត​ក្នុង​ម៉ា​ស៊ីន​កុំព្យូទ័រ និង វាស់​នូវ​រលក​ពន្លឺ​ដែល​ជះ​ចូល​ភ្នែក និង ចំណាំង​ទៅនឹង​ឡេ​ន​កា​មេ​រ៉ា ដោយ​វា​អាចធ្វើ​ការ​គណនា​ពណ៌​តាមដាន​សុខភាព​ភ្នែក​បាន ។

​គួរ​បញ្ជាក់ថា​ អាការ​នៃ​ជំងឺមហារីក​លំពែង ជំងឺខាន់លឿង និង ជំងឺ​ផ្សេងៗ អាចធ្វើ​ការតាមដាន​បាន​តាមរយៈ​ការពិនិត្យ​ពណ៌​នៃ​ភ្នែក នៅពេលសារធាតុ bilirubin ប្រមូលផ្តុំ​គ្នាច្រើន​នៅក្នុង​ឈាម ។ នៅក្នុង​ការសិក្សា​នេះ​គេ​បានធ្វើ​តេស្ត​​ទៅលើ​មនុស្ស​ចំនួន ៧០ នាក់ ដោយ​ប្រើ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ និង ប្រើ​រួមគ្នា​ជាមួយ​ប្រអប់​ក្រដាស​ព្រី​ន​ប្រភេទ 3D ដែល​អាច​កំណត់​តម្រូវ​ពណ៌​តាម​មជ្ឈដ្ឋាន​ជុំវិញ ។ វិធី​នេះ​មាន​ប្រសិទ្ធភាព​ជាក់ច្បាស់​បាន ៨៩.៧ ភាគរយ បើ​ប្រៀប​ទៅនឹងការធ្វើ​តេស្ត​ឈាម ៕ សុផល (​ប្រភព​៖ zeenews.india)

​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច