មហាជន និង ​មន្ត្រី​រដ្ឋាភិបាល​សោកស្តាយ ចំពោះការ​វាយកម្ទេចព្រះវិហារ​នៅខេត្តកំពង់ធំនោះ !

​ ​មាន​ហួសចិត្ត និង មានការ​ស្តីបន្ទោស​ពី​សំណាក់​ប្រជាជន​ទូទៅ រដ្ឋមន្ត្រីរ ក្រសួង​វប្ប​ធ៌​ម និង ​វិចិត្រសិល្បៈ និង រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន បន្ទាប់ពី​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ត្រូវ​ព្រះចៅអធិការ​វត្ត​បញ្ជា​ឱ្យ​វាយ​កម្ទេចចោល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ ។


​ ​

ក្រោយមក​មិនបាន​ប៉ុន្មាន ឯកឧត្ដម ខៀវ កា​ញា​រឹទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ក៏បាន​បញ្ចេញ​សារ​សោកស្ដាយ​មួយ​ នៅតាម​បណ្ដាញ​សង្គម ចំពោះ​ការបាត់បង់​ព្រះវិហារ​បុរាណ​នេះ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ទៅទៀតនោះ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង ​វិចិត្រសិល្បៈ បាន​បញ្ចេញ​សារ ឆ្លើយតប​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អំពី​រឿង​ពិត​មួយ មុន​ការ​វាយកម្ទេច​ព្រះវិហារ​នោះ​ថា មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពេល​ល្ងាច តែចៅអធិការ​វត្ត​ថា អាត្មា​ដឹង​ហើយ ស្អែក​ឡើងទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយចោល​ទាំងយប់ ​។ មិន​យល់ ត្រង់​ថា អ្នក​ដែល​គួរ​ជា​អ្នកថែរក្សា បែរ​ទៅជា​ប្រឹង​បំផ្លាញ​ទៅវិញ ។

តើ​បាន​ចំណេញ​អ្វី ពី​ការបំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅពី​ការឈឺចាប់​សម្រាប់​វប្បធម៌​ខ្លួន ​? បន្ថែម​លើ​ពីនេះ​ទៀត រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បានសរសេរថា ក្រសួង​វប្បធម៌ រួម​ជាមួយនឹង​ក្រសួង​ធម្មការ នឹងធ្វើ​ការត្រួតពិនិត្យ​ទៅលើ​បញ្ហា​នេះ​ ។​


​ ​ឯកឧត្ដម ខៀវ កញា​រី​ទ្ធ បាន​សរសេរ​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម​ជុំវិញ​ការបំផ្លាញ​ព្រះវិហារ​ក្នុង​ខេត្តកំពង់ធំនោះ​ថា “​វត្ត​ឥន្ទ្រី​សំ​វរៈ​ហៅ​វត្ត​កំពង់ធំ ត្រូវបាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ ឯ​ព្រះវិហារ​សាងសង់​ឆ្នាំ ១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ ២០០៧ ។ វិហារ​នេះ មាន​រូបគំនូរ​បុរាណ​ជាច្រើន ។ តែ​ពេលនេះ ព្រះចៅអធិការ​វត្ត បានសម្រេច​ឱ្យ​វាយចោល​ឥត​ស្ដាយស្រណោះ ។ ​ការ​វាយ​កម្ទេចចោល​ព្រះវិហារ​បុរាណ​ដែលជា​បេតិកភណ្ឌ​ជាតិ​នេះ ​បានធ្វើឱ្យ​មហាជន​មានការ​រិះគន់​យ៉ាងខ្លាំង ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច