ទើបតែទៅបានប៉ុន្មានថ្ងៃសោះ ខេម ត្អូញថានឹកទៅហើយ !

កាលពី​សប្ដាហ៍​មុន តារាចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម បាន​ទៅធ្វើ​ការសម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​ក្រុម​សិល្បករ​-​ការិនី​ប៉ុន្មាន​ដួង​ផ្សេងទៀត ប៉ុន្ដែ​រឿង​ដែល​សំខាន់នោះ គឺតារាចម្រៀង​រូប​សង្ហា​មួយ​ដួង​នេះ បាន​បញ្ចេញ​រូបថត​ជា​បន្តបន្ទាប់​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថែមទាំង​ភ្ជាប់​មកជា​មួយ​សារ​ត្អូញត្អែរ​នឹករឭក​ដល់​មាតុប្រទេស​ទៀតផង ។

ជាក់ស្ដែង​ថ្មីៗ​នេះ តារាចម្រៀង​សម្បូរ​ដោយ​ប្រជាប្រិយភាព ខេ​ម ស្រាប់តែ​ទម្លាយ​ថា ទៅដល់​អូស្ត្រាលី​ទើបតែ​បាន​ ៣ ​ថ្ងៃសោះ លោក​ស្រាប់​តែមាន​អារម្មណ៍​នឹក​ដល់​ស្រុក​ខ្មែរ​ខ្លាំងណាស់ «៣ ថ្ងៃ​សោះ​នឹក​ស្រុក​ខ្មែរ​ណាស់​ព្រះ​អើយ Hello បងប្អូន​ខែ្មរ​គ្រប់គ្នា សូមឱ្យ​បងប្អូន​ជោគជ័យ​សុខ​សប្បាយ​គ្រប់ៗ​គ្នា នឹក​ស្រុក​ខ្មែរ នឹក​បងប្អូន គ្រប់ៗ​គ្នា​» ។

​ពិតណាស់ ខេ​ម មិន​ត្រឹមតែ​ពោល​នឹករឭក​ចំពោះតែ​មាតុប្រទេស​នោះទេ ដោយឡែក​តារាចម្រៀង​ប្រុស​ល្បីល្បាញ​រូបនេះ ក៏បាន​ពោល​នឹក​ដល់​បណ្ដា​ទស្សនិកជន​ ដែល​តែងតែ​គាំទ្រ​លោក​កន្លងមក​អស់ពី​បេះដូង​ផងដែរ ខណៈពេលដែល​លោក​កំពុង​ស្ថិតនៅលើ​ទឹកដី​អូស្ត្រាលី​នៅឡើយ ។​

​តែ​ទោះជា​យ៉ាងណា ការបញ្ចេញ​ពាក្យ​ត្អូញត្អែរ​នឹក​ដល់​ប្រទេស​កំណើត ដោយ​ទើបតែ​ឃ្លាតឆ្ងាយ​ត្រឹម​រយៈពេល​ដ៏​ខ្លី​សោះ ខេ​ម ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​លើកឡើងថា លោក​រស់នៅ​ស្រុក​គេ​មិន​បានយូរ​ទេ ព្រោះ​ទើបតែ​ទៅបាន​ប៉ុន្មាន​ថ្ងៃ​សោះ ក៏​ត្អូញ​នឹករឭក​ដល់​ស្រុក​ខ្មែរ​ម្ល៉ឹង​ទៅហើយនោះ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច