អបអរសាទរ ឃឹម ឌី​មា ​ឈ្នះ​មេដាយមាស​ ស៊ី​ហ្គា​ម នាថ្ងៃនេះ (មានវីដេអូ)

​នេះ​ជា​ក្តី​ត្រេកអរ​ថ្មី​មួយទៀត ​ដែល​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃឹម ឌី​ម៉ា ទម្ងន់ ៦៣,៥ គីឡូក្រាម ឈ្នះ​មេដាយមាស ១​គ្រឿង ​ក្រោយពី​ផ្តួល​កីឡាករ​ថៃ ដោយ​ពិន្ទុ នៅ​រសៀលថ្ងៃត្រង់ ថ្ងៃទី ​២៩ ខែសីហា ឆ្នាំ​ ២០១៧ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ SEA Games 2017​ ។


​ការប្រកួត​នេះ​ មាន​ចំ​នួ​ន ៣​ទឹក​ពេញ ដែល​ទើប​បញ្ចប់​មុននេះបន្តិច​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ឃឹម ឌី​ម៉ា បាន​វាយ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ផ្លូវការ​យ៉ាង​ប្រកៀក​ប្រ​កិ គ្នា ដោយ​ឈ្នះពិន្ទុ ២៩ ទល់នឹង ២៨​ប៉ុ​ណ្ណោះ ។​


​កាលពី​ពាក់កណ្តាល​ផ្តាច់​ព្រ័ត ឃឹម ឌី​មា បាន​ផ្តួល​កីឡាករ Riyan Jaktrti មកពីប្រទេសហ្វីលី​ពី​ន​ឱ្យ​សន្លប់​នៅ​ទឹក​ទី ២ កាលពីម្សិលមិញ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច