ពិតជាខ្លាំងមែន ! កីឡាករប្រដាល់ខ្មែរ ២ រូប ឈានទៅដណ្តើម «មេដាយមាស» នៅស៊ីហ្គេម (មានវីដេអូ)

ក្នុងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ នេះការប្រកួតកីឡាស៊ីហ្គេមលើលទី ២៩ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ផ្នែកកីឡាប្រដាល់សេរី ជាលទ្ធផលក្នុងចំណោមកីឡាករខ្មែរ ៤ រូបដែលប្រកួត គឺមាន ២ រូបបានឈ្នះការប្រកួតដើម្បី ឈានទៅដណ្តើមមេដាយមាស និង ២ រូបបានចាញ់ការប្រកួតដោយទទួលបានត្រឹមមេដាយសំរិទ្ធ ។

កីឡាករ​ប្រដាល់​គុន​ខ្មែរ ឃីម ឌី​ម៉ា បានឈ្នះកីឡាករ​ហ្វីលីពីន Ryan Jakiri ដោយបានផ្តួលឱ្យសន្លប់​នៅ​ទឹក​ទី​ ២ ​នឹង ឈានឡើងទៅ​ដណ្តើម​មេដាយមាស​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣.៥​ គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមនេះ ។ ចំណែកកីឡាករ​ប្រដាល់​គុន​ខ្មែរ ម៉ឺន សុភា ក៏បានទទួល​ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Muhamad Samri ៣០-២៧ ក្នុង​ទម្ងន់​ ៧១​ គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ​២៩ នាថ្ងៃនេះដែរ និង បាន​ក្លាយជា​កីឡា​ករទី​ពីរ​របស់​កម្ពុជា​ដែល​ឈានទៅ​ដណ្តើម​មេដាយមាស ​។

ដោយឡែកចំពោះកីឡាករប្រដាល់គុនខ្មែរ ២ រូបគឺ  វ៉ាន់ វឿន និង ឡៅ ចិ​ត្រា ​បាន​​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករម្ចាស់ផ្ទះ​ម៉ាឡេស៊ី ហើយដោយ​ទទួលបានត្រឹម​មេដាយ​សំរឹទ្ធ ​ ។ តើលោកអ្នកបានឃើញការប្រកួតនោះ ឬនៅបើចង់ដឹងសូមទស្សនាវីដេអូខាងក្រោម ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច