ស្ត្រីគួរថតពិនិត្យសុដន់ម្តងក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយអាត្រាស្លាប់ដោយជំងឺមហារីក ៤០%

​ការតាមដាន​ថត​ពិនិត្យ​រក​ជំងឺមហារីក​សុដន់​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​អាយុ ៤០ ឆ្នាំ​ឡើងទៅ គឺជា​ចំណុច​មួយ​មិនគួរ​មើលរំលង​នោះទេ ព្រោះ​វា​អាចជួយកាត់បន្ថយ​ការស្លាប់​ដោយសារ​ជំងឺ​នេះ​រហូតដល់​ទៅ ៤០ ភាគរយ នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​បានឱ្យដឹង ។

លោក Elizabeth Kagan Arleo អ្នកដឹកនាំ​ក្នុងការ​ស្រាវជ្រាវ​មកពី​មន្ទីរពេទ្យ Presbyterian ក្នុង​ទីក្រុង New York បានឱ្យដឹងថា ប្រសិនបើ​ស្ត្រី​ធ្វើការ​ពិនិត្យ​សុខភាព​សុដន់ បាន​ទៀងទាត់​ចាប់ពី​អាយុ ៤០ ឆ្នាំ​ឡើងទៅ គឺជា​រឿង​សំខាន់បំផុត ព្រោះ​ស្ត្រី​ច្រើន​ជា​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ច្រើន និង តែង​មិនបាន​ចាប់អារម្មណ៍​នោះទេ ។

ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal Cancer ដោយ​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​ពី​អត្រា​ស្លាប់ ដែល​អាច​បញ្ជៀ​សបាន​តាមរយៈ​ការប្រឹក្សា​យោបល់​ពី​ពេទ្យ​ជំនាញ ក្រោយ​ការពិនិត្យ​សុដន់ ។ ​ការពិនិត្យ​តាម ដាន​ត្រូវបានធ្វើ​ឡើងជា ៣ ដំណាក់កាល​គឺ​ចាប់ពី​អាយុ ៤០ ឆ្នាំ​ឡើងទៅ​រហូតដល់​អាយុ ៥៤ ឆ្នាំ គួរ​ពិនិត្យ​ជា​រៀងរាល់ឆ្នាំ ចំណែក​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​ពី ៥៥ ទៅ ៧៩ ឆ្នាំ ត្រូវ​ពិនិត្យ​ឱ្យបាន ២ ដង​ក្នុង​មួយឆ្នាំ​ ។ ​លទ្ធផល​សិក្សា​នេះ​បានបង្ហាញ​ឱ្យ​ស្ត្រី​បានដឹង ថា​ពួកគេ​គួរ​យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ឱ្យបាន​ហ្មត់ចត់ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​អត្រា​ស្លាប់​រហូតដល់​ទៅ ៤០ ភាគរយ​ឯណោះ ៕ សុផល (​ប្រភព​៖ zeenews.india)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច