ចំណុច​គួរ​យល់ដឹង​ខ្លះៗ ​ដើម្បី​សម្រក​ទម្ងន់​ដោយ​មិនបាច់​តម​អាហារ​

គ្មាន​អាហារ​អ្វី​ប្រសើរ​ជាង​ទម្លាប់​ពិសា​អាហារ​ឱ្យបាន​សមស្រប​ទៅតាម​បរិមាណ និង ជ្រើសរើស​ប្រភេទ​អាហារ​ល្អ​សម្រាប់​សុខភាព​នោះទេ ។ ការ​តម​មិន​ពិសា​អាហារ គឺ​រិត​តែ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ទៅវិញ​នោះទេ ។ អ្នកជំនាញ​សុខភាព​បានស្នើ​ឱ្យ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ គួរ​កាត់បន្ថយ​ការ​ពិសា​អាហារ​ដែល​នៅសល់ អាហារ​រហ័ស និង ការងារ​អង្គុយ​ច្រើនពេក ព្រោះ​វា​ជា​ឥរិយាបថ​មួយ​ដែល​បង្កឱ្យ​អ្នក​ឡើង​ទម្ងន់​រាងកាយ​ដោយ​មិនដឹង​ខ្លួន ។

​​ពីមុនមក​មនុស្ស​ជាច្រើន​តែងតែ​យល់ថា ការ​ធាត់​ឡើង​ទម្ងន់​ច្រើន​បណ្តាលមកពី​កម្រិត​កាឡូរី​នៅក្នុង​រាងកាយ​កើនឡើង​ច្រើន និង បម្រែបម្រួល​អ័រម៉ូន​ផ្សេងៗ ។ ដូច​ដឹង​ហើយ​ថា បើ​អ្នក​មិនអាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​បានទេ​នោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មិន​ខាន  ជាពិសេសអាហារ​ដែលមាន​ជាតិ​ស្ករច្រើន និង អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ថែម​ទៀតផង ។

​អាហារ​ដែល​អ្នក​គួរ​ពិសា​មានដូចជា​៖

  • ផ្លែ​ប៉ោ​មជូ​រពណ៌​បៃតង ព្រោះ​វា​មាន​កម្រិត​កាឡូរី​ទាប​
  • អាហារ​សាច់​ត្រី និង ត្រូវ​រក្សា​តុល្យភាព​របប​អាហារ​ប្រចាំថ្ងៃ​
  • ​ពិសា​បន្លែ​បៃតង​ឱ្យបាន​គ្រប់ពេល​
  • ពិសា​អាហារ​ឱ្យមាន​តុល្យភាព និង ជ្រើសរើស​ប្រភេទ​អាហារ​ណា​ដែល​ចម្អិន​ជាមួយ​ប្រេង​ល្អ​ចំពោះ​សុខភាព ដូចជា​ប្រេង​អូ​លីវ ជាដើម
  • ត្រូវ​តាមដាន​វាស់​ទម្ងន់​ខ្លួន​បើសិនជា​អាច គួរ​តាមដាន​ឱ្យបាន​រាល់ថ្ងៃ ព្រោះ​វា​ជួយ​រំឭក​អ្នក​តាំងចិត្ត​អនុវត្ត​បន្ត​
  • កុំ​ពិសា​អាហារ​ដែល​មិនចាំបាច់​សម្រាប់​រាងកាយ និង មិនគួរ​ពិសា​ក្នុង​បរិមាណ​ច្រើន​ខ្លាំងពេក ។

​ជារួម​បើ​អ្នកមាន​បំណង​ចង់​សម្រក​ទំងន់​តាម​ធម្មជាតិ អ្នក​មិនគួរ​តម​អាហារ​គ្រប់ពេល​នោះទេ តែ​គួរ​ជ្រើសរើស​ប្រភេទ​អាហារ​ណា​ដែល​ស័ក្តិសម ចាំបាច់​សម្រាប់​រាងកាយ​ទើប​ប្រសើរ ជាពិសេស​ត្រូវ​ដឹង​ពី​សមាមាត្រ​ទម្ងន់​ខ្លួន និង ថាមពល​ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ​ថ្ងៃ ៕ សុផល  (​ប្រភព​៖ Zeenews.com)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច