ការប្រកួតប្រដាល់រវាង Floyd និង McGregor ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះហើយ !

​នៅថ្ងៃអាទិត្យទី ២៧ សីហា ខាងមុខនេះកំពូល​កីឡាករ​ប្រដាល់អាមេរិក Floyd Mayweather និង Conor McGregor នឹងមិន​មានការ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ពី​ស្ថាប័ន​ណាមួយ​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវធ្វើការដណ្តើម​ខ្សែក្រវាត់​ពិសេស​មួយមានឈ្មោះថា “Money Belt” ។

ខ្សែក្រវាត់​នេះ​ធ្វើ​ឡើងពី​ស្បែក​ក្រពើ​ដាំ​ដោយ​ពេជ្រចំនួន ៣.៣៦០គ្រាប់ ត្បូង​កណ្ដៀង ៦០០ គ្រាប់ ត្បូង​មរកត ៣០០ គ្រាប់ ផ្សំ​ជាមួយ​មាស​រឹង ១,៥ គីឡូក្រាម និង ​ត្រូវ​បានបង្ហាញ​ដោយ​លោក Mauricio Sulaiman ដែលជា​ប្រធាន​ស្ថាប័ន​ប្រដាល់សកល​ពិភពលោក ។

ខ្សែក្រវាត់ដែល​ត្រូវបាន​ផ្សំ​ឡើង​ពី​គ្រឿង​មានតម្លៃ​ជាច្រើន​បានដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​រោង​មហោស្រព KA Theatre  ក្នុង​ទីក្រុង Las Vegas កាលពី​ម្សិលមិញ ដែលជា​កន្លែង Floyd និង McGregor ធ្វើ​សន្និសីទកាសែត​ចុងក្រោយ  ៕ ដេវីត

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច