អបអរសាទរ កីឡាករប៉េតង់កម្ពុជា ទទួលបានមេដាយមាស នៅស៊ីហ្គេម ២០១៧

អត្តពលិកជម្រើសជាតិកម្ពុជា ផ្នែកកីឡាប៉េតង់ (Petanque) ថ្ងៃនេះដណ្តើមបានមេដាយមាស ១ គ្រឿងហើយដោយ វិរៈកីឡាការិនី កែ ឡេង ចាប់ដៃគូជាមួយ អ៊ុក ស្រីមុំ ផ្តួលគូប្រកួតកីឡាការិនីថៃ ដោយលទ្ធផល ១៣-១០ ក្នុងព្រឹត្តិការ ណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី ដែលនេះគឺពិតជាមោទកភាពក្រៃលែងសម្រាប់កម្ពុជាយើង ។ មុនប្រកួតឈ្នះថៃកីឡាការិនីប៉េតង់កម្ពុជា បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយកីឡាប៉េតង់វៀតណាម ដោយពិន្ទុ ១៣ ទល់ ៨ ។

អាចនិយាយបានថា ការទទួលបានមេដាយមាសនេះគឺជាមេដាយមាសដំបូងគេរបស់កម្ពុជាដែលទើបដណ្តើមបានក្នុងការប្រកួតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  ។ ក្នុងចំណោម ២៤ ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយសំរឹទ្ធ ៧ គ្រឿងហើយ និង មេដាយមាសចំនួន ១ ព្រទាំងមានកីឡាមួយចំនួនទៀតមិនទាន់ប្រកួតនៅឡើយទេ ។

សូមបញ្ជាក់ផងដែរថា កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែជាអ្នកធ្លាប់ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកនាពេលកន្លងមកដូចគ្នា ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច