ទាំង កាតុ និង រ៉ូលីន ចេញមុខរួមគ្នាទាំងព្រម បញ្ជាក់រឿងពាក់ព័ន្ធនឹង… (មានវីដេអូ)

បន្ទាប់ពីមានលេចឮព័ត៌មានថានាង កាតុ និង រ៉ូលីន ចូលផលិតកម្មរស្មីហង្សមាស ក្រោយពីបញ្ចប់កុងត្រានៅផលិតកម្ម ថោន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង រហូតម្នាក់ៗរងចាំមើលបទចម្រៀងថ្មីរបស់អ្នកទាំងពីរ ។ ដើម្បីឆ្លើយតបទៅរឿងរាវខាងលើ ទាំងអ្នកនាង កាតុ និង រ៉ូលីន បានចេញវីដេអូ មួយបញ្ជាក់ការពិត ដើម្បីកុំឱ្យមានការយល់ច្រឡំទៀត ។

នៅក្នុងវីដេអូនោះ អ្នកនាង កាតុ និង រ៉ូលីន បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរមិនបានចូលច្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស នោះទេ អ្នកទាំងពីរនៅបន្តការងារនៅក្នុងផលិតកម្មថោន ដូចមុនដដែល ឆាប់ៗខាងមុខអ្នកទាំងពីរនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ។

អ្នកនាង កាតុ និង រ៉ូលីន កាន់តែមានប្រជាប្រិយចាប់តាំងពីអ្នកទាំងពីរចាប់ដៃគូសម្តែងរួមគ្នា ជាពិសេសក្រោយពីត្រ ឡប់មកពីសម្តែងនៅសហរដ្ឋអាមេរិក វិញ ការងាររបស់អ្នកទាំងពីរកាន់តែកាក់កបជាងមុន ព្រោះត្រូវចេញតាមកម្មវិធីជាច្រើនទាំងក្នុងទីក្រុងនិងតាមខេត្ត ។

តោះទស្សនាវីដេអូដែលអ្នកនាង កាតុ និង រ៉ូលីន បកស្រាយចំពោះព័ត៌មានថា នាងបានចាកចេញពីផលិតកម្មថោន ទាំងអស់គ្នា ៕ អាលីណា

នាទីបកស្រាយ

โพสต์โดย Ka Tok บน 21 สิงหาคม 2017

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច