ល្បីថា ម៉ារ៉ា ប៊ុណ្ណា មានស្នេហាជាមួយអតីតប្រពន្ធ ជៀស ស្រួច ?

ថ្មីៗនេះមានការលេចចេញនូវពាក្យចចាមអារាមមាត់ចាបមាត់ព្រាបថា ម៉ារ៉ា ប៊ុណ្ណា កំពុងមានទំនាក់ទំនងស្នេហាជា មួយអតីតប្រពន្ធ​កីឡាករ ជៀស ស្រួច ។ ម៉ារ៉ា ប៊ុណ្ណា ដែលទើបទទួលរងនូវការរិះគន់ពីរឿងចម្លងបទពីថៃ «តារាបែកស្លុយឆ្នាំ ២០១៧» ហើយហាក់ស្ងប់ស្ងាត់ទៅវិញហើយនោះបែរជាពេលនេះ ធ្លាយព័ត៌មានមួយទៀតថា កំពុងមានស្នេហាជាមួយអតីតប្រពន្ធ​កីឡាករ ជៀស ស្រួច គឺ សាត រស្មី  ដែលទើបតែកើតឡើងក្នុងរយៈពេល ៣ ទៅ ​៤ ខែនេះតែប៉ុណ្ណោះ ។

លោក ម៉ារ៉ា ប៊ុណ្ណា បានទាក់ទង​ជាមួយ សាត រស្មី អំឡុងពេលថតបទ «ឱ្យតែគិតចេះតែចង់យំ»  ក្នុងផលិតកម្ម Galaxy ដែលជាបទចម្រៀង​បង្កើត MV បែប​ Action Movie ។ ម៉ារ៉ា ប៊ុណ្ណា និង​ សាត រស្មី កំពុងផ្អែមល្ហែមជាមួយគ្នា ដោយរួមរស់ក្នុងដំបូលតែមួយជាមួយគ្នាដូចលលកញីឈ្មោល ។​

មុនឈានដល់មានទំនាក់ទំនង​ស្នេហាស៊ីជម្រៅ រួម​រស់ជាមួយគ្នានេះកើតឡើងគឺ ម៉ារ៉ា ប៊ុណ្ណា តែងតែលួចសរសើរ សាត រស្មី ប្រាប់មិត្តអ្នកសិល្បៈ ថាស្អាត និង ថែមលួចបង្ហើបថា​នាង​​ជាមេផ្ទះ​ដ៏ឆ្លាតវៃផងដែរ ដោយចេះទុកដាក់ និយាយរួម​រឿង​អាហារ ចេះធ្វើសព្វគ្រប់​បំពេញ​ចិត្តលោក ។

ទោះជាយ៉ាងណាក៏ដោយពុំទាន់មានការបញ្ជាក់ពីលោក ម៉ារ៉ា ប៊ុណ្ណា ថាតើរឿងនោះពិត ​ឬ យ៉ាងណានោះទេ ? ។
ម៉ារ៉ា ប៊ុណ្ណា ត្រូវបានគេដឹងថា ធ្លាប់មានស្នេហាជាមួយតារាសម្តែង​ជើងចាស់ ប៉ែន សុផានី ដែលចំណងស្នេហានោះមិនដឹងទេថា តើបានចែកផ្លូវគ្នាទៅហើយ ឬ យ៉ាងណាទេ ? ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច