មិនធម្មតាបទដំបូងរបស់ សុខ ស្រីនាង និង ព្រាប សុវត្ថិ ថត MV ដល់ប្រទេសជប៉ុន !

​នេះ​ជា​លើកដំបូង​ហើយ ដែល​តារាចម្រៀង​រូប​ស្រស់ សុខ ស្រី​នាង បាន​ថត​រួមគ្នា​ជាមួយ​កំពូល​តារាចម្រៀង​ល្បី​លោក ព្រាប សុវត្ថិ ។ អ្វីដែលកត់សម្គាល់នោះ ​សម្រាប់​ឈុត​សម្តែង​ខ្លះ​ៗនៅក្នុង​បទ​មួយ​នេះ​គឺ​ថត​នៅ​ប្រទេស​ជប៉ុន​ទៀតផង ។ សម្រាប់​បទ​ចម្រៀង​មួយ​បទ​នេះ​ ក៏មាន​ឈុត​ឆាកផ្អែមល្ហែម​រវាង​តារាចម្រៀង​ទាំងពីរ​នាក់​នេះ​ផងដែរ ។ បទ​ចម្រៀង​នេះ​នឹង​ត្រៀម​ចេញ​នៅក្នុងពេល​ឆាប់ៗខាងមុខ​នេះ ។​

​រហូតមកដល់​ពេលនេះ ​ខាង​ផលិតកម្ម​ហង្ស​មាស​មិនទាន់​បញ្ចេញ​ចំណងជើង​បទ​ចម្រៀង​របស់ សុខ ស្រី​នាង និង ព្រាប សុវត្ថិ នោះទេ ។ គ្រាន់តែ​បង្ហាញ​នូវ​ឈុត​ឆាក​ខ្លះៗ​ដែល​បង្ហាញ​ភាព​ផ្អែមល្ហែម​របស់​តារាចម្រៀង​ទាំងពីរ ។ ​តែ​គេបានដឹងថា បទ​នេះ ​ថត​នៅ​ប្រទេស​ជប៉ុន ទៀតផង ។ ​អ្នកគាំទ្រ​ជាច្រើន​បានទន្ទឹងរងចាំបទចម្រៀងមួយបទនេះ ព្រោះ​ជា​លើកដំបូងហើយ ​ដែល​តារាចម្រៀង​ទាំងពីរ​បាន​ច្រៀង​រួមគ្នា ។​

តាមរយៈ​ឈុត​ខ្លះៗ​នៅក្នុង​បទ​ចម្រៀង​នេះ គេ​មើលឃើញថា ​ការសម្តែង​របស់ សុខ ស្រី​នាង និង​ លោក ព្រាប សុវត្ថិ មើលទៅមានភាពផ្អែមល្ហែម​ដូច​គូស្នេហ៍​តែម្តង ។ គ្រាន់តែ​ឃើញ​រូបភាព​ទាំងនេះ ​ក៏​ដឹង​តែ​ទាក់ទាញ​ហើយ ។ ហក់​ចូលក្នុង​ផលិតកម្ម​ហង្ស​មាស​ភ្លាម សុខ ស្រី​នាង ក្តោប​បានការ​ងារ​ជាច្រើន ​ដែលមាន​ទាំង​ការ​ច្រៀង និង សម្តែង​រឿង ។

​ក្រៅពី​ច្រៀង​បទ​ទោល សុខ ស្រី​នាង ​ក៏បាន​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​ប្រុស​ជា​បន្តបន្ទាប់​ ដែលមាន​ដូចជា​លោក នៅ ស៊ី​នឿន ហ្សូ​ណូ និង ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ជាដើម ។ គេ​រំពឹងថា​ មួយ​បទ​​របស់ សុខ ស្រី​នាង នេះនឹង​​ទទួលបាន​ការគាំទ្រច្រើនពី​សំណាក់មហាជន ។ ក្រៅពី​ថត​បទ​ចម្រៀង​ថ្មីៗ សុខ ស្រី​នាង កំពុង​មមាញឹក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​ហ​ង្ស​មាស​គឺ​រឿង «​រា​ជនី​ភូមិគ្រឹះ​» ដោយនាង​សម្តែងជាតួឯក​រួមជាមួយ​លោក ណុប បា​យ៉ា​រិ​ទ្ធ ផងដែរ ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច