អ្នកជក់បារី ក៏អាចប្រឈមបញ្ហាតានតឹងក្នុងអារម្មណ៍រហូតដល់ទៅ ១៧៨ ភាគរយ

​មនុស្ស ៩ នាក់​ក្នុងចំណោម ១០ នាក់​តែងតែមាន​ការពិបាក​បោះ​បង់​ការជក់បារី បើ​ទោះ​ដឹងថា វា​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​យ៉ាងណាក្តី ។ តាម​ការសិក្សាគេ​បាន​រកឃើញថា អ្នក​ជក់បារី​ក៏​អាច​ប្រឈម​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​រហូតដល់​ទៅ ១៧៨ ភាគរយ​ ។

​ការសិក្សា​នេះ​បាន​សិក្សា​តាមដាន​ទៅលើ​មនុស្ស​ចំនួន ១០០០​នាក់ ដោយ​សិក្សា​ទៅលើ​ទាំង​អ្នក​ជក់​ និង​ មិនមែន​អ្នក​ជក់បារី ។ ក្នុងចំណោម​នោះ​អ្នក​ជក់ ៩ នាក់​ក្នុងចំណោម ១០ នាក់​ធ្លាប់​មានចិត្ត​ចង់​បោះបង់​ការជក់បារី​ខ្លះ​ដែរ ក្រោយពេល​ដឹង​ពី​ផល​លំបាក​សុខភាព​មួយចំនួន ប៉ុន្តែ​នៅតែ​មិនអាច​បោះបង់​បាន ។ ហើយ ៤ នាក់​ក្នុងចំណោម ៥ នាក់​តែង​ទម្លាប់​ជក់បារី​ភ្លាមៗ ក្រោយពី​ក្រោកពីដំណេក ។

​ជា​លទ្ធផល​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការសិក្សា​នេះចំនួន ៦៥ ភាគរយ​ក្នុងចំណោម​បុរស​ជក់បារី កើតមាន​អត្រា​សំពាធ​ឈាម​ខ្ពស់ និង ៤ នាក់​ក្នុងចំណោម ៥ ​នាក់​មាន​សារធាតុ​កាបូន​អុក​ស៊ីត​នៅក្នុង​សួត ។ ​ចំនួន ៨៨ ភាគរយ​នៃ​អ្នក​ជក់​ទាំងអស់​បាន​ឆ្លើយថា ​ពួកគេ​ចាប់ផ្តើម​ជក់បារី​តាំងពី​អាយុ ២៤ ឆ្នាំ​មកម្ល៉េះ ហើយ ៥៥ ភាគរយ​ចាប់ផ្តើម​ជក់បារី​គឺ​ដោយសារ ចង់​មាន​ភាព​ហ៊ឺហា ឬ​រីករាយ​ក្នុង​អារម្មណ៍តែប៉ុណ្ណោះ ។​

​បើតាម​អ្នកជំនាញ​ខាង​សុខភាព​បានឱ្យដឹងថា អ្នក​ជក់បារី​ក្រៅពី​ទទួលរង​ផលប៉ះពាល់​សុខភាព​រាងកាយ​ហើយ​នោះ វា​ក៏​អាច​វិវឌ្ឍន៍​ទៅជា​ជំងឺមហារីក​ផង​នោះ ប៉ះពាល់​ដល់​សតិអារម្មណ៍ ភាព​តានតឹង និង សុខភាព​ផ្លូវចិត្ត​ផងដែរ ​។ ដូច្នេះ​អ្នក​ជក់បារី​ទាំងអស់​គួរ​គិតពិចារណា និង​ ពុះពារ​ក្នុងការ​កាត់ផ្តាច់​ទម្លាប់​ជក់បារី ៕ សុផល

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច