អាហារសម្រាប់បន្តជីវិតឱ្យវែង មានប្រភេទអ្វីខ្លះ?

​បើ​អ្នក​ចង់​មាន​អាយុ​វែង និង រស់នៅ​បានយូរ​ប្រកបដោយ​សុខភាព​ល្អ​នោះ អ្នក​គួរ​គិតគូ​ការថែរក្សា​សុខភាព​ហើយ ជាពិសេស​ទៅលើ​ប្រភេទ​អាហារ​មួយចំនួន​ដើម្បី​ពង្រឹង​ទាំង​សុខភាព​រាងកាយ និង ស្មារតី ។ ​បើ​អ្នកមាន​សុខភាព​ល្អនោះ​អ្នកនឹង​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ និង មិនចាំបាច់​ប្រើ​ថ្នាំពេទ្យ​ញឹកញាប់​នោះទេ ។ ហេតុ​ដូច្នេះហើយ​បានជា​មនុស្ស​មួយចំនួន​តែងជ្រើសរើស​ប្រភេទ​អាហារ​បរិភោគ និង ប្រើ​វិធីសាស្ត្រ​ចម្អិន​អាហារ​ផ្សេងៗ​ពីគ្នា ។

​ចំពោះ​ប្រភេទ​អាហារ​ខ្លះ​ត្រូវបាន​ផ្តល់​ដំ​បូ​ន្នា​ន​ពី​មនុស្ស​ចាស់​ពី​ជំនាន់​មុនៗ ដោយបាន​ផ្ទេរ​ចំណេះដឹង​នេះ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ហើយក៏​បានធ្វើ​កំណត់ ត្រា​ក្នុង​សៀវភៅ​ក្បួនច្បាប់​ធ្វើ​ម្ហូប​ផងដែរ ។​ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយចំនួន​ដែល​គួរ​ពិសា​ដើម្បី​អាយុ​យឺនយូរ​៖

  • ​ម្ទេស​បៃតង​៖ ម្ទេស​មួយចំនួនច្រើន​មាន​រសជាតិ​ហិ​រ ប៉ុន្តែ​បើ​អ្នក​ពិសា​ម្ទេស​ខ្ចី​ពណ៌​បៃតង​នោះ គឺមាន​ប្រសិទ្ធិភាព​ជួយ​ការពារ​ពី​ជំងឺ​ផ្សេងៗ​បាន ។
  • រមៀត​៖ នេះ​ជា​គ្រឿងផ្សំ​បែប​បុរាណ​មួយ​ប្រភេទ​ក្នុងប្រទេស​ឥណ្ឌា និង សូម្បីតែ​នៅក្នុង​ប្រទេស​លោកខាងលិច ក៏បាន​យកមកប្រើ​ផ្សំ​ក្នុង​មុខម្ហូបអាហារ​មួយចំនួន​ដែរ ។ ក្នុង​រមៀត​មាន​សារធាតុ​ថ្នាំពេទ្យ​ពិសេស​ជួយ​ព្យាបាល​ជំងឺ​មួយចំនួន​យ៉ាង​មាន​ប្រសិទ្ធិភាព ។​
  • ​ល្ហុង​៖ ក្នុង​ផ្លែ​ល្ហុង​មាន​សារធាតុ​អង់​ស៊ីម ជួយ​ព្យាបាល​ជំងឺមហារីក​ ។​
  • ខ្ទឹម​៖ បើ​អ្នក​ពិសា​ខ្ទឹម​សបាន​យ៉ាងហោចណាស់​មួយ​កំ​ពិស​ក្នុង​មួយថ្ងៃ វា​នឹង​ជួយ​ថែរក្សា​ស្បែក កម្ចាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល សម្អាត​ឈាម និង កម្ចាត់​ជាតិពុល ។​
  • ខ្ញី​៖ ខ្ញី​មានគុណ​សម្បត្តិ​ជួយ​បញ្ហា​ឈឺសន្លាក់ បញ្ហា​ឡើងជា​តិ​អា​ស៊ី​ត​ក្នុង​ក្រពះ និង បញ្ហា​រលាក​ផ្សេងៗ ។
  • គ្រឿងទេស​៖ អ្នក​អាច​ពិសា​គ្រឿងទេស​ដែលមាន​គុណសម្បត្តិ​ថ្នាំ​ចិន ឱ្យបាន​ច្រើន  ជាពិសេស​គ្រាប់​ធញ្ញជាតិ​ និង​គ្រឿងទេស​ក្រៀម​មួយចំនួន​ដែល​គេ​យកទៅ​ចម្អិន​ធ្វើ​ម្ហូប ៕ សុផល  (​​ប្រភព​៖ Zeenews​)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច