ពិសាអាហារមានជាតិប្រូតេអ៊ីនជួយបង្ការបញ្ហារលាកក្រពះ និង ពោះវៀនបាន

​ពិសា​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូ​តេ​អ៊ីន​ច្រើន ដូចជា ស៊ុត សណ្តែក​គ្រប់​ប្រភេទ សាច់មាន់​ សាច់​ទា និង ស្ករ​សូកូឡា អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​បញ្ហា​រលាក​ក្រពះ​បាន ជាពិសេស​ចំពោះ​អ្នកមាន​បញ្ហា​ជំងឺ​ក្រពះគួរតែ​ឈ្វេងយល់​ពី​ចំណុច​នេះ ។

​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Washington University School of Medicine បានធ្វើ​ពិសោធន៍ និង រកឃើញ​សមាសធាតុ​ការពារ​ភាព​សាំនៅក្នុង​កោសិកាសត្វ​កណ្តុរ ដែលមាន​បាក់តេរី​ប្រភេទ​បាត់​តេ​រី​យ៉ូ​ម (bacterium) នៅក្នុង​ពោះវៀន មាន​សារធាតុ​ប្រូ​តេ​អ៊ី​នច្រើន គឺ​អាចជួយ​ការពារ​មិនឱ្យ​កើត​អាកា​ររ​លាក​ពោះវៀន និង ក្រពះ​បាន ។

​សារធាតុ​ប្រូ​តេ​អ៊ីន​ដែល​ការពារ​ជញ្ជាំង​ក្រពះ និង ពោះវៀន​មាន​ប្រសិទ្ធិភាព ត្រូវបាន​គេ​រកឃើញ​មាននៅ​ក្នុងសណ្តែក​គ្រប់​ប្រភេទ ស៊ុត គ្រាប់​ធញ្ញជាតិ ទឹកដោះគោ​ជូ ឈី​ស សាច់មាន់​ទា និង ស្ករ​សូកូឡា គឺ​អាចជួយ​ពង្រឹង​កោសិកា​បាន​រឹងមាំ ។

​មេរោគ​បាក់តេរី Lactobacillus reuteri គឺជា​មីក្រុប​ម្យ៉ាង​ដែល​អាចជួយ​ពង្រឹង​ដល់​កោសិកា​នៅក្នុង​ក្រពះ និង ពោះ វៀន បង្កើត​ភាព​សាំការពារ​ជញ្ជាំង​ពោះវៀន​ និង ​ក្រពះ​មិនឱ្យ​កើត​បញ្ហា​រលាក ។​ ដូច្នេះ​តាម​ការសិក្សា​នេះ ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​បញ្ហា​ឈឺ និង រលាក​ក្រពះ អ្នក​គួរ​ចាប់ផ្តើម​ជ្រើសរើស​ប្រភេទ​អាហារ​ដូច​រៀបរាប់​ខាងលើ​ហើយ ៕ សុផល (​ប្រភព​៖ Zeenews.india)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច