ចុងសប្តាហ៍នេះ កុំភ្លេចទៅស្ទូចត្រីលេង នៅរមណីយដ្ឋាន «ម្លប់ពោធិមាត់បឹង»

​ប្រសិនបើ​លោក អ្នក​ចង់​លម្ហែកាយ​បន្ធូរ​អារម្មណ៍​តានតឹង ​ដែល​នឿយ​ហត់​ពេញ​មួយ​ស​ប្តា​ហ៍​មក​នោះ​ លោកអ្នក​អាច​ជ្រើស​រើសយក​ការ​លម្ហែកាយ ​ដោយ​ការ​ស្ទូចត្រី កម្សាន្ត​នៅតាមរមណីយដ្ឋាន ម្លប់​ពោធិ​មាត់បឹងក៏បាន ព្រោះនៅ​ទីនោះ ​នៅ​ជិតបង្កើយ​ពីរាជធានី​ភ្នំពេញ ដោយ​គ្រាន់តែ​ចំណាយពេល ​តែ​២០​នាទី​ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់ទី​លម្ហែកាយ​នេះ ជា​មិន​ខាន ។

រមណីយដ្ឋានម្លប់​ពោធិ​មាត់បឹង​នេះ មាន​ទីតាំង​ស្ថិតនៅ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខ័​ណ្ឌ​ច្បារអំពៅ  ​រាជធានី​ភ្នំពេញ គឺ​ផ្លូវ Tiger និង នៅ​ទល់មុខ​ស្ថានីយ៍​ទូរ​ស្សន៍​ហង្ស​មាស ។ នៅ​ទីនោះ​មាន​បឹង​ធម្មជាតិ​យ៉ា​ធំ​មួយ​ ដែល​ត្រូវបាន​ម្ចាស់​រៀបចំ​ឱ្យទៅជា​កន្លែង​លម្ហែកាយ ​ដោយមាន​សង់ ជាខ្យុះ អង្គុយលេង កន្លែង​ស្ទូចត្រី ជិះ​ទា​ទឹក ឬ ក៏​ជិះ​ទូ​កស្ទូចត្រី​ក៏បាន ។ នៅ​ រមណីយដ្ឋាន ម្លប់​ពោធិ​មាត់បឹង​ នេះ មាន​ខ្យល់អាកាស​ដ៏​បរិ​សុ​ទ្ឋ​ បក​មកពី​ផ្ទៃ​ទឹក​ធ្វើឱ្យ​ត្រជាក់​កាយា ​ដែល​ធ្វើឱ្យ​អ្នក​ទៅ​កម្សាន្តនៅទីនោះ​មិនមានការ​ធុញទ្រាន់​ឡើយ ។


​ ​ក្រៅពី​ការ​ស្ទូចត្រី ជិះ​ទា​ទឹក និង ​ល្បែង​កម្សាន្ត​ផ្សេងៗ​ទៀត​នោះ ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ក៏អាច​ភ្លក់​រសជាតិ​ម្ហូបអាហារ​នៅ​ទីនោះ​ក្នុងតម្លៃ​សមរម្យ ឬ មួយ​ក៏​អាច​ភ្លក់​រសជាតិ​ត្រី​ស្រស់ ​ដែល​ទើប​ស្ទូច​បាន ​ដោយ​ខ្លួនឯង​ថ្មីៗ​ក៏បាន ​ដែល​ភ្ញៀវ​អាចកុម៉ង់​ធ្វើ​ម្ហូប​តាមចិត្ត​ប្រាថ្នា ​ដោយ​គ្រាន់​តែចំណាយលុយ​ថ្លៃចម្អិនបន្តិចបន្តួច​ ​ជាការ​ស្រេច ៕ សុថា​ត់

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច