អាការឈឺ ៧ យ៉ាង ដែលស្រ្តីមានគភ៌ ពុំគួរមើលរំលង

ក្នុង​អំ​ឡុ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ប្រឈម​នឹង​បម្រែបម្រួល​ទាំង​ផ្លូវកាយ និង ​ផ្លូវចិត្ត ដែល​សុទ្ធតែ​ធ្វើឱ្យ​ស្ត្រី​មិន​ស្រួលខ្លួន​ច្រើន​ប្រការ ​។ សម្រាប់​ស្ត្រី​ទើប​ក្លាយជា​មាតា​កូន​ដំបូង ការឈឺចាប់ ឬ​ ចុក​សៀតពោះ​តែ​បន្តិច​ក៏មាន​ការបារម្ភ​ដែរ និង​ភ័យខ្លាច​ទៀតផង ​។ ការឈឺចាប់​ពេល​មានគភ៌ គឺជា​រឿង​ធម្មតា​ទៅហើយ ប៉ុន្តែ​អាការ​ឈឺ​មួយចំនួន ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់ ក្នុងនោះ​មានដូចជា ៖

១. ការឈឺចាប់​ដោយសារ​ខ្យល់ ឬ ​ទល់លាមក​
​បញ្ហា​នេះ​ច្រើនតែ​បណ្តាលឱ្យ​ឈឺ​បែប​រមួល ឬ​ ដូច​មាន​អ្វី​ចាក់ ពី​ព្រោះតែ​ទល់ខ្យល់ ឬ​ ទល់លាមក ដែល​បណ្តាលឱ្យ​ឈឺចាប់​ពី​បរិវេណ​ក្បាលពោះ ខ្នង និង​ ដើមទ្រូង ​។ ការកើនឡើង​នៃ​អ័រម៉ូន​ប្រូ​ជេ​ស្តឺ​រ៉ូ​ន ធ្វើឱ្យ​សាច់ដុំ​ពោះវៀន​សម្រាក និង​ចំណាយពេល​យូរ​ក្នុង​ការរំលាយ​អាហារ មួយវិញទៀត ការរីក​ធំ​នៃ​ទំហំ​ស្បូន​ក៏​អាច​ប៉ះពារ​ដល់​សរីរាង្គ​រំលាយ​អាហារ​ផ្សេងៗ​ផងដែរ ទើប​បណ្តាលឱ្យ​ទល់ខ្យល់​ ។ ជាការ​ល្អ ស្ត្រី​គួរ​បរិភោគ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ និង ​ផឹកទឹក​ឱ្យបាន​ច្រើន ដើម្បី​ជម្រុញ​ដល់​ការរំលាយ​អាហារ​ ។​

Image may contain: 1 person, sitting

២. ការឈឺ​សរសៃពួរ​
​ការឈឺ​បែបនេះ​ច្រើន​កើត​នៅ​ចន្លោះពេល​ពពោះ​បាន​ ១២ ​ទៅ ១៤​ សប្តាហ៍​ ។ អាការ​ឈឺ ប្រៀបដូចជា ឈឺ​ទាញ​ខ្លាំងៗ បរិវេណ​ពាក់កណ្តាល​ពោះ​ទៅ​ក្រោម ឬ​ នៅ​ចំហៀង​ណាមួយ​នៃ​ស្បូន ​។ ការឈឺ​បែបនេះ ដោយសារ​សរសៃពួរ ដែល​ទ្រ​ស្បូន​ទាញ​តឹង​ទៅៗ នៅពេលដែល​គភ៌​កាន់តែ​លូតលាស់​ ។ ស្ត្រី​គួរ​ទម្លាប់ខ្លួន​ព្យាយាម​ងើប​យឺតៗ បន្ទាប់ពី​អ​ង្គុ គេង ឬ​ទម្រេត​ខ្នង​។ នៅពេល​ចង់​កណ្តាស់ ឬ​ក្អក គួរ​ឱន​ខ្លួន ឬ​ផ្អៀង​ត្រគាក​បន្តិច ដើម្បី​កាត់បន្ថយ​ការ​កន្ត្រាក់​ដល់​សរសៃពួ​រ​។​

Image may contain: one or more people and people standing

៣. ការឈឺ​កន្ត្រាក់​
​ការឈឺ​កន្ត្រាក់​ប្រមាណ​ជា ២ ​នាទី គ្រាន់តែ​ជាការ​ឈឺ​កម្លា​ប៉ុណ្ណោះ ប្រៀបដូចជា​ភ្លៀង​កក់ខែ ពោលគឺ មិនមែន​ឈឺ ពោះ​កើត​នោះទេ ​។ ការឈឺ​បែបនេះ ប្រហាក់ប្រហែល​នឹង​ការ​ឈឺពោះ​សម្រាល ឈឺ​មិន​ទៀងទាត់ និង​ មិនអាច​ដឹង​មុន ប៉ុន្តែ​ក៏​មិន​ឈឺ​ខ្លាំង​ទៅៗ​ដែរ ហើយក៏​មិន​ឈឺ​ញាប់ៗ​ដែរ​ ។ ការឈឺ​បែបនេះ ពុំមែន​ជាការ​ខុស​ប្រក្រតី​អ្វី​ទេ ជាពិសេស​ក្នុងដំណាក់កាល​ត្រីមាស​ទី ​៣ ​។​

Image may contain: one or more people and closeup

៤. ឈឺ​ដោយសារ​ពោះវៀន​ដុះ​ខ្នែង​
​ពោះវៀន​ដុះ​ខ្នែង​ធ្វើឱ្យ​ឈឺ​ខ្លាំង​ភ្លាមៗ ឬ​ ឈឺ​ងំៗ ត្រង់​បរិវេណ​ពោះ​ខាងក្រោម ​។ ការ​ក្អួតចង្អោរ ធី​ង​ធោ​ង គ្រុន ឬ ​មិន​ចង់​ញ៉ាំ​អាហារ ក៏​អាច​នឹង​កើតមាន​តំណាលៗ​គ្នា​ដែរ​​។ ប្រសិនបើ​មាន​អាការ​បែបនេះ គួរ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ច្បាស់លាស់ ហើយ​ចៀសវាង​ដាច់ខាត​កុំ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​មិនមាន​វេជ្ជបញ្ជា​ ។

Image may contain: one or more people, people sitting and closeup

៥. ឈឺ​ដោយសារ​គ្រួសតម្រងនោម​
​កត្តា​គ្រួស​ក្នុង​តម្រងនោម ភាគច្រើន​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​វា​អាច​នឹង​ស្ទះ ហើយ​បង្ក​ការឈឺចាប់​ខ្លាំង​ ។ ការឈឺ​ដោយសារ​គ្រួស​ក្នុង​តម្រងនោម ស្ថិតនៅ​បរិវេណ​ជ្រុង​ខាងលើ​ស្តាំ ជាពិសេស​ឈឺ​នៅពេល​ញ៉ាំ​អាហារ​ ។ ប្រការនេះ អាច​នឹង​ប្រើ​វិធី​របប​អាហារ​មក​ព្យាបាល ដូចជា កុំ​ញ៉ាំ​អាហារ​ខ្លាញ់ និង ​ចៀន​ឬបំពង​ ។ ករណីខ្លះ ស្ត្រី​អាច​ត្រូវ​វះកាត់ ប៉ុន្តែ​គួរ​ពន្យារ​ឱ្យ​ដល់ពេល​ក្រោយ​សម្រាល​ទើប​ជាការ​ល្អ​ ។​

Image may contain: one or more people and people sitting

៦. ការឈឺចាប់​បណ្តាលមកពី​ក្រឡាភ្លើង​
​ក្រឡាភ្លើង​ជា​អា​ការដែល​សម្គាល់​បាន​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាមៗ និង​ បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្តាយ និង​កូន​ ។ ការឈឺ​បែបនេះ ស្ថិត​ត្រង់​បរិវេណ​ពោះ​ខាងលើ​ផ្នែក​ស្តាំ (​ក្រោម​ឆ្អឹងជំនី​) ហើយ​មាន​អាការ​ចង់​ក្អួត ​។ ករណីនេះ​ត្រូវការ​ការថែទាំ​វេជ្ជសាស្ត្រ​ជាបន្ទាន់ ហើយ​ភាគច្រើន​កើត​ចំពោះ​ស្ត្រី​ដែល​ធាត់​លើស​ទម្ងន់ ឬ ​ស្ត្រី​ពពោះ​កូនភ្លោះ​ ។​

Image may contain: one or more people, people sitting and indoor

៧. ការឈឺចាប់​ដែលមាន​ហូរឈាម​តាម​ទ្វារមាស​
​ប្រសិនបើ ស្ត្រី​មានការ​ឈឺចាប់​ខ្លាំង ងំ ឬ​ឈឺ​រមួល ក្នុង​ពោះ ឬ ​ខ្នង​ផ្នែក​ខាងក្រោម និង ​មាន​ហូរឈាម​ផង​នោះ ស្ត្រី​គួរ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ជាបន្ទាន់​ ។ ការ​ហូរឈាម​បន្តិចបន្តួច​តាម​ទ្វា​មាស​ក្នុងពេល​មានគភ៌​ជា​រឿង​ធម្មតា ប៉ុន្តែ​ការហូរ​ឈាម​ច្រើន និង​ មានការ​ឈឺចាប់​ផង​នោះ អាចជា​សញ្ញា​នៃ​កូនក្រៅស្បូន​ ។​

Image may contain: one or more people

​ជារួម​សេចក្តី ការប្រុងប្រយ័ត្ន និង ​ទម្លាប់​រស់នៅមាន​សារៈសំខាន់​ណាស់ ដែល​ស្ត្រី​គួរ​ប្រតិបត្តិ ដើម្បី​សុខភាព​គភ៌ និង​សុខភាព​មាតា​ ។ ស្ត្រី​មានគភ៌ គួរ​ទទួលទាន​អាហារ​សម្បូរ​ជីវជាតិ​ចិញ្ចឹម ផឹកទឹក​ឱ្យបាន​ច្រើន និង ​ចៀសវាង​អាហារ​ខ្លាញ់ ​។ ​ប្រសិនបើ​មានការ​ឈឺចាប់​ដែល​កើតឡើង​មិន​ឈប់ ឬ ​យូរ​មកហើយ និង​ ថែមទាំង​ឈឺ​ខ្លាំង​ទៅៗ​នោះ គួរ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​ ៕ ​លក្ខិណា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច