ខែនេះ «សួនផ្កាស្នេហ៍» នៅជិតទឹកធ្លាក់ជ្រៀវ កាន់តែមានទេសភាពស្អាតអស់ទាស់ !

​ ​នៅពេលនេះ​ អ្នកលេង​បណ្តាញ​សង្គម facebook បានបង្ហាញ​រូប​ថត​សួនផ្កា​ស្នេហ៍ យ៉ាង ស្រស់ស្អាត​ នៅ​ជិត​ទឹកធ្លាក់​ជ្រៀវ ស្ថិតនៅក្នុងភូមិ​អូរ​ដា ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ការបង្ហាញ​រូបថ​ត​សួនផ្កា​ស្នេហ៍យ៉ាងស្រស់ស្អាត​នេះ បានធ្វើឱ្យ​អ្នកលេង facebook មួយចំនួនមានការ​យល់ច្រឡំ​ថា ​ជា​រូប​ភូតកុហក ឬ អ្នកខ្លះ​ទៀតថា ​រូបនេះគឺ​នៅ​ប្រទេស​គេ ហើយអ្នកខ្លះ​ក៏ថា អ្នក​ទៅលេង​ច្រើន ​ពេលនេះ​ម្ចាស់​គេ​ភ្ជួរ​ចោល​អស់​ទៅហើយ ។


​ជាមួយនឹង​ការសរសើរ​នូវ​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​សួនផ្កា​ស្នេហ៍ យុវជន​ម្នាក់​មានឈ្មោះ ក្នុង facebook ថា Ren Chetra បាន​ទៅដល់ សួនផ្កា​ស្នេហ៍​នា​ថ្ងៃទី ១១ ខែ​សិ​ហា ឆ្នាំ ២០១៧ នេះ ព្រមទាំង​បង្ហោះ​រូបថត ៤ សន្លឹក ​នៅ រសៀល​ថ្ងៃទី ១១ ខែ​សិ​ហា ឆ្នាំ ២០១៧ នេះ ​ដើម្បី​បង្ហាញថា រូបលោក​បាន​ទៅដល់​ទីនោះ ហើយ​ទេសភាព​ដ៏​ស្រស់ត្រកាល​នោះទីនោះ ​នៅតែ​ស្រស់ត្រកាល​នៅឡើយ មិនតែប៉ុណ្ណោះ​លោក Ren Chetra​បាន​សរសេរ​ក្នុង​អា​ខោ​ន facebook របស់ខ្លួនថា កុំឱ្យគេ​ថា​ បោក ម៉ោ​ឱ្យដល់​បានដឹង ។​

​ ​បើ​យើង​ធ្វើដំណើរ​ពី​ភ្នំ​ពេញទៅដល់​សួនផ្កា​ស្នេហ៍​ ឬ ​ទឹកធ្លាក់​ជ្រៀ​វតាម​រថយន្ត​​នោះ​ ត្រូវចំណាយពេល​ប្រមាណជា ​២​ម៉ោង លើ​ចម្ងាយ​ផ្លូវ ១១០ គីឡូម៉ែត្រ ដោយ​ចេញពី​វត្តភ្នំ​តាមផ្លូវ ​ជាតិ​លេខ ៥ ទៅដល់​ផ្សារ​ឧ​ត្ត​ង្គ បត់​ឆ្វេងទៅរហូតដល់​ផ្សារ​អម​លាំង រួច​បត់​ស្តាំ​ប្រហែល ៦ ឬ ៧ គីឡូម៉ែត្រនោះ​ យើង​នឹង​បាន​ដល់​ចំការ​អំពៅ​ ដែលមាន​សួនផ្កា​ដ៏​សែន​ស្អា​ត់​អ​ស្ចា​រ្យនោះ ។ ​ហើយ​បើ​ចង់​បន្តដំណើរ​ទៅ​ទឹកធ្លាក់​ជ្រៀវ​ដោយ​គ្រាន់តែ​ដើរ​ដោយ​ថ្មើ​ជើង​​ប្រមាណជា ៥ នាទី​ទៀតនោះ​នឹង​បានទៅ​ដល់​ទឹកធ្លាក់​ជ្រៀវ​ដំណាក់​ទីមួយ ។

ប៉ុន្តែ​បើ​ធ្វើដំណើរ​មកពី ខេត្ត កំពង់ស្ពឺ វិញ​គឺ មាន​ចម្ងាយ​ផ្លូ​វជាង ៨០ គីឡូម៉ែត្រ ចូលតាមច្បាមនឆ្ពោះទៅ អមលាំង តែម្តង។ ចំពោះ​ផ្លូវ​ធ្វើដំណើរ​វិញ​គឺ​ផ្លូវ​ក្រាល​គ្រោះ ក្រហម​យ៉ាង​ល្អ​ស្អាត​អាចធ្វើ​ដំណើរ​រថយន្ត​តូចៗ​ពី​ភ្នំពេញ​ក៏បាន ឯ​បញ្ហា​សន្តិសុខសម្រាប់ភ្ញៀវទេសចរ​​វិញ​គឺមាន​លក្ខណ​ល្អប្រសើរ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច