ចុម អេឡិចហ្សូរ៉ា និង ឌី សូនីតា ចូលហ៊ុនគ្នាធ្វើជំនួញផង !

ចាប់តាំងពី​តារា​សម្តែង​បុរស​សង្ហា​ប្រកបដោយ​សាច់ដុំ​កង់ៗ អេ​ឡិច​ហ្សូ​រ៉ា និង នារី​ខ្មៅ​ស្រអែម ឌី សូ​នី​តា បានសហការ​ចាប់​ដៃគូ​គ្នា​ក្នុង​សិល្បៈ​រួចមក គេ​ចាប់អារម្មណ៍​ឃើញ​តារា​សម្តែង​ប្រុស​ស្រី​មួយគូ​នេះ ហាក់​មាន​សន្ទុះ​ការគាំទ្រ និង ភាព​លេចធ្លោ​កាន់តែខ្លាំង​ឡើងៗ​នា​សព្វថ្ងៃនេះ ពោលគឺ​ទាំង​ប្រជាប្រិយភាព ទាំង​ការងារ​ក្នុង និង ក្រៅ​សិល្បៈ​មួយចំនួនធំ បាន​រត់​មករក​តារា​ទាំងពីរ​រូបនេះ​ឥត​ដាច់ ។ ជាក់ស្តែង​ថ្មីៗ​នេះ ​មានព័ត៌មានថា​ តារា​ទាំងពីរដួងនេះ ​ក៏បាន​សហការ​ចូល​ហ៊ុន​គ្នា​បើក​មុខរបរ​មួយ គឺ​លក់​ម៉ាស​នាំចូល​ពី​បរទេស​ថែម​ទៀតផង ។​

​បើ​ងាក​ទៅ​ចាប់អារម្មណ៍ ​កាលពី​អ្នកទាំងពីរមិនទាន់​ចាប់​ដៃគូ​គ្នា គេ​បានកត់សម្គាល់​ឃើញ​តារា​សម្តែង​លោក អេ​ឡិច​ហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា ហាក់​មិនសូវ​ជាមាន​ការគាំទ្រ​ផុសផុល និង ខ្លាំងក្លា​ប៉ុន្មាន​ឡើយ ។ ហើយ​ចំពោះ​ទីផ្សារការងារ​ទាំង​ក្នុង និង ក្រៅ​សិល្បៈ ក៏​មិន​សូវ​មមាញឹក​ខ្លាំង​ប៉ុន្មាន​ដែរ ទើបតែពេលដែល​អ្នក​ទាំងពីរ​មក​ចាប់ដៃ​គូរ​គ្នា​នេះ​ទេ បានធ្វើឱ្យ​ពួកគេ​ចាប់ផ្តើម​មាន​យីអ៊ុន​ឡើង​ក្រឺតៗ​តែម្តង ដោយ​បច្ចុប្បន្ននេះ​ តារា​សម្តែង​ទាំងពីរ​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង ស្ទើរ​តែរក​ពេល​សម្រាក​គ្មាន​ ព្រោះ​ការងារ​មាន​ជាប់​រហូត ។​

​ទន្ទឹមនឹង​ការងារ​ក្នុង​សិល្បៈ​កំពុង​មមាញឹក​ខ្លាំង នាពេល​ថ្មីៗ​នេះ​គេ​បានដឹងថា​តារា​សម្តែង​លោក អេ​ឡិចហ្សូ​រ៉ា និង កញ្ញា ឌី សូ​នី​តា បាន​សហការ​ចូល​ហ៊ុន​គ្នា​បើកមុខ​ជំនួញ​មួយ ដោយ​ទើបតែ​នាំចូល​ផលិតផល​ជំនួយ​ស្បែ​កមុខ​ប្រភេទ​ម៉ាស់​សេរ៉ូម​ពី​បរទេស​មក​កម្ពុជា​លើកដំបូង ។ ទាក់ទង​នឹង​ការនាំចូល​ផលិតផល​នោះដែរ តារា​សម្តែង​សម្បូរ​សំនួនវោហារ ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​ប្រាប់​ប្រជាប្រិយ​ថា ពិតណាស់​បច្ចុប្បន្ននេះ លោក និង កញ្ញា ឌី សូ​នី​តា បាន​សហការគ្នា​នាំចូល​ផលិតផល​ប្រភេទ​ម៉ាស់​សេរ៉ូម​បិទមុខ​ពី​បរទេស​មែន ដោយ​លោក​បាន​ចូល​ភាគហ៊ុន​ជាមួយ​ថៅកែ​បរទេស​ក្នុង​ក្រុមហ៊ុន​នោះ ។​

​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​បន្តទៀតថា ម៉ាស់​បិទមុខ​នោះ​គឺជា​ផលិតផល​គុណភាព​រប​ស់​ប្រទេស​ជប៉ុន ដែលមាន​ការផលិត​នៅក្នុង​ប្រទេស​តៃវ៉ាន់ ហើយ​លោក​ទើបតែ​នាំចូល​ក្នុង​រវាង ២ ខែ​នេះ​ទេ ។ «​បាទ ! ផលិតផល​ម៉ាស់​បិទមុខ​ហ្នឹង ខ្ញុំ​ទើប​នាំ​ចូលមក​បាន​ប្រមាណ​ជា ២ ខែ​នេះ​ទេ ហើយ​ពេលនេះ​កំពុងមាន​ការគាំទ្រ​ជា​បណ្តើរៗ​ហើយ ព្រោះ​ផលិតផល​ល្អ​គុណភាព​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​នាំចូល​ពី​ប្រទេស​តែ​វ៉ាន់​» នេះជាការថ្លែងរបស់លោក ហ្សូ​រ៉ា ។ ចំពោះ​តម្លៃ លោក អេ​ឡិច​ហ្សូ​រ៉ា ថា​ មិន​ថ្លៃ​នោះទេ ពោលគឺ​តម្លៃ​សមរម្យ​អាច​ទទួលយកបាន និង មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ផ្ទៃមុខ​អ្នកប្រើប្រាស់ ។​

​ក្នុង​បទ​សម្ភាស​ខ្លី​តាមរយៈ​ទូរស័ព្ទ​នោះដែរ តារា​សម្តែង អេ​ឡិច​ហ្សូ​រ៉ា បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ​ដែល​លោក​បាន​ឈាន​មកដល់​ចំណុច​នេះ ក្នុងនោះ​លោក​ក៏បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រិយមិត្ត​ដែល​តែងតែ​គាំទ្រ​លោក និង កញ្ញា ឌី សូ​នី​តា ផងដែរ ជាពិសេស​សម្រាប់​អតិថិជន​ដែល​បាន​ប្រើប្រាស់​ជាមួយ​ផលិតផល​ដែល​លោក​បាន និង កំពុង​នាំចូល​នេះដែរ ហើយ​បើ​ប្រិយមិត្ត​ចាប់អារម្មណ៍​លើ​ផលិតផល​ម៉ាស់​បិទមុខ​ប្រភេទ​សេរ៉ូម​នេះ អាច​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧៥១ ៥០៣ ឬ តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Angel Face Cambodia ៕                                        សាកល









ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច

ព័ត៌មានពាក់ព័ន្ធ