ចំណងស្នេហ៍ ប្រិមប្រិយ មានបញ្ហាអ្វីបានជាប្រែប្រួលលឿនបែបនេះ ?

ទើបតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងក្រោយពីភ្ជាប់ពាក្យរួចសោះ ស្រាប់តែគូដណ្តឹងរបស់នាង ប្រិមប្រិយ ដល់ពេលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ  តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងពេលនេះស្រាប់តែគូស្នេហ៍ផ្អែមល្ហែមរវាងស្រីស្អាត ប្រិមប្រិយ និង គូដណ្តឹងហាក់ដូចជាមានការរង្គោះរង្គើរហូតម្នាក់ៗបានផ្លាស់ប្តូរ Profile រៀងៗខ្លួន ព្រមទាំងពោលពាក្យដូចជាមានបញ្ហាអ្វីកើតឡើង ។ តើចំណងស្នេហ៍ ប្រិមប្រិយ និង គូដណ្តឹងឈានដល់ដំណាក់កាលណាហើយ ?

Image may contain: 4 people, people smiling

មកទល់ពេលនេះ ប្រិមប្រិយ បានភ្ជាប់ពាក្យមានរយៈពេលជាង ២ ខែហើយ បន្ទាប់ពីភ្ជាប់ពាក្យរួចគូដណ្តឹងរបស់នាង បានធ្វើដំណើរត្រឡប់ទៅអាមេរិកវិញក្រោយពីស្នាក់នៅស្រុកខ្មែរអស់ពេលជាងមួយឆ្នាំ ។ ក្រោយពីភ្ជាប់ពាក្យរួច ប្រិមប្រិយ បានបង្ហាញនូវអារម្មណ៍ប្លែកៗនៅលើហ្វេសប៊ុករបស់ខ្លួន រូបថតដែលបានដាក់នៅលើ Profile ហ្វេសប៊ុករបស់ខនាងក៏បានផ្លាស់ប្តូរចេញអស់ ជាពិសេសអ្នកទាំងពីរថែមទាំងបានពោលពាក្យប្លែកៗដាក់គ្នាទៅវិញទៅមក ។

ដោយសារមើលឃើញទង្វើរប្លែកៗរបស់ ប្រិមប្រិយ និង គូដណ្តឹងបានធ្វើឱ្យអ្នកក្នុង និង ក្រៅសិល្បៈជាច្រើនគិតថា ប្រិមប្រិយ និង គដណ្តឹងកំពុងជួបបញ្ហារង្គោះរង្គើ ។

ទោះបីជាមានព័ត៌មានបែបនេះក្តី តែមិនទាន់មានប្រភពណាមួយបញ្ជាក់ពីចំណងស្នេហ៍ ប្រិមប្រិយ ឈានដល់ដំណាក់កាលបែកគ្នានៅឡើយទេ ប៉ុន្តែបើតាមប្រភពព័ត៌មានមួយដែលស្និទ្ធជាមួយ ប្រិមប្រិយ បានបង្ហើបប្រាប់ថា នាងនិង គូដណ្តឹងមានបញ្ហាអន់ចិត្តនិងគ្នាបន្តិចបន្តួចមែន តែអ្នកទាំងពីរនៅតែស្រឡាញ់គ្នា ។ ចំពោះរឿងថ្ងៃមុខទៀតនៅមិនទាន់មាននរណាដឹងនោះទេ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីភ្ជាប់ពាក្យរួចគូដណ្តឹង ប្រិមប្រិយ ចង់រៀបការឆាប់ៗ ប៉ុន្តែត្រូវនាងបដិសេធដោយសារនាងចង់ទុកពេលវេលាដើម្បីមើលចិត្តគ្នាមួយរយៈសិន ៕ អាលីណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច