អបអរសាទរកីឡាករកម្ពុជា​ដណ្តើមបាន​មេដាយមាស​៤ គ្រឿង​ ក្នុងការ​ប្រ​កួត​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក នាឆ្នាំនេះ​!

​ក្រោយពី​បញ្ចប់​ការ​ប្រ​កួ​ត​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​នៅប្រទេសឥណ្ឌា​ កាលពី​ថ្ងៃ​សៅរ៍ ទី​៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា កម្ពុជា​បានឈ្នះ​មេដាយ​សរុប​រហូតដល់ទៅ ២២ គ្រឿង មាស ៤គ្រឿង ប្រាក់ ៩ និង ​សំរឹទ្ធ ៩គ្រឿង បានធ្វើ​ឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុងចំណោម ៤៥ ប្រទេស​ ដែល​ចូលរួម​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក ឆ្នាំ​ ២០១៧ ។

​គួររំលឹកផងដែរថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក 5th World Vovinam Championship 2017 បានចាប់ផ្តើម​កាលពី ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ ហើយ​បានបញ្ចប់​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​ ៥ ខែសីហា ឆ្នាំ ​២០១៧ នៅ​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា ដោយ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ក្នុងចំណោម​បណ្តា​ប្រទេស​ ដែល​ទទួលបាន​មេដាយ​ច្រើន ក្នុងនោះលេខ ២ បាន​ទៅលើ ប្រទេស អាល់​ហ្សេ​រី និង លេខ ​១ បាន​ទៅ​ប្រទេសវៀតណាម ។

កីឡា​វ៉ូ​វី​ណា​ម គឺជា​ប្រភេទ​កីឡា​ប្រយុទ្ធ ដាល់ ទាត់ ធាក់ ស្រដៀង​ទៅនឹង​កីឡា តេ​ក្វាន់ ដូ និង កា​រ៉ា​តេ​ដូ​ដែរ ហើយ​ប្រទេស​មួយចំនួន​ពុំមាន​ហាត់​កីឡា​នេះ​ទេ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច