ឈិន ឈឿន ទទួលបានកាដូខួបកំណើតពីភរិយា «តូចតែខ្លឹម»! (មានវីដេអូ)

កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដ៏​ឆ្នើម ឈិន ឈឿន ទើបតែ​ទទួលបាន​កាដូ​ថ្ងៃ​ខួបកំណើត ​ពី​ភរិយា​ជាទី​ស្រឡាញ់​ក្ដៅៗ​ កាលពី​យប់​ថ្ងៃទី ០៤ ខែសីហា ម្សិលមិញ​នេះ។ ដោយឡែក​អ្វីដែល​ពិសេស កាដូ​ខួបកំណើត​របស់​កីឡាករ​បាល់ទាត់​ដ៏​លេចធ្លោ​រូបនេះ​ទទួលបាន​ពី​ភរិយា តូច​តែ​ខ្លឹម ។​

​បើតាម​ការលើកឡើងរ​បស់ ឈិន ឈឿន បាន​រៀបរាប់ថា «​អរគុណ​ប្រពន្ធ​សម្លាញ់ Surprise មុន​ថ្ងៃ​ទៀត ដឹងថា​បង​រវល់​ហាត់​ជម្រើសជាតិ មកដល់​ផ្ទះ​ភ្លាម surprise ហើយ​មាន​កាដូ Samsung Galaxy S8+​ឱ្យ​ទៀត អរគុណ​អូន​ខ្លាំងណាស់ ដែល​បានផ្ដល់​ភាពកក់ក្ដៅ​ឱ្យ​បង​គ្រប់ពេលវេលា ជូនពរ​ឱ្យ​អូន​មាន​សុខភាព​ល្អ សម្រស់​កាន់តែ​ស្អាត​» ។​

​ពិតណាស់ កីឡាករ​បាល់​ទាស់​ជម្រើសជាតិ​រូបនេះ បានឱ្យដឹង​តាមរយៈ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​អាច​បញ្ជាក់​ឱ្យដឹងថា ភរិយា​របស់លោក បាន surprise នំ​ខួបកំណើត ជាមួយនឹង​កាដូ​ដ៏​ពិសេស នៅមុន​ថ្ងៃកំណើត​របស់ខ្លួន ដោយ​ថ្ងៃកំណើត​ពិតប្រាកដ​រប​ស់ ឈិន ឈឿន គឺ​នៅ​ថ្ងៃទី ០៩ ខែសីហា ខាងមុខនេះ​ទៅវិញ​ទេ តែដោយសារ​ខ្លាច​ស្វាមី​ជាប់រវល់​ទើប​ឆ្លៀតឱកាស​នេះ​ពញ្ញាក់​អារម្មណ៍​មុន​ថ្ងៃ​តែម្ដងទៅ ។​

​ខាងក្រោម​នេះ​ជា​សកម្មភាព surprise ថ្ងៃកំណើត​របស់​ភរិយា​កីឡាករ​បាល់ទាត់ ឈិន ឈឿន ចំពោះ​ស្វាមី ៖ BeBe

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច