ហោរាសាស្ត្រ ទស្សន៍ទាយជោគរាសីប្រចាំខែសីហា ឆ្នាំ ២០១៧

១-​ឆ្នាំជូត

​​រាសី​ស្រុតចុះ​ខ្លាំង ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ជួប​ភាពស្មុគស្មាញ​ច្រើន ។ ក្នុង​រយៈពេល​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ ឬ​រកស៊ី​ជួញដូរ​អ្វី​ក៏ដោយ គឺ​មិន​ត្រូវធ្វើ​ទ្រង់ទ្រាយ​ធំ​ឡើយ ព្រោះ​អាច​នឹង​ខាតបង់ ។  ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា​ត្រូវ​ប្រយ័ត្ន​ទាក់ទង​នឹង​លិខិត​កិច្ចសន្យា​នានា​ក្រែង​ថ្លោះធ្លោយ​កើតជា​ក្តីក្តាំ ។ ក្នុង​រយៈពេល​នេះដែរ​ដោយសារ​តែមាន​ផល​ចំណូល​ហូរ​ចូល​តិចតួចស្តួចស្តើង  ហេតុនេះ​ត្រូវ​ចេះ​ទប់ចិត្ត​របស់​ណា​មិនចាំបាច់​គួរ​កុំ​ចំណាយ​អី ប្រយ័ត្ន​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​គ្រួសារ ។ ដោយឡែក​ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​តោង​ប្រយ័ត្ន​គ្រោះថ្នាក់​អាច​កើតឡើង​ក្នុងការ​បើកបរ​ពេលយប់ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​រកាំ​រ​កូ​ស​ច្រើន ។

No automatic alt text available.

​២-​ឆ្នាំឆ្លូវ

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​បាន​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលបាន​ផល​សម្រេច​សមតា​ម​បំណងប្រាថ្នា​ទាំងអស់ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​នឹង​ទទួលបាន​ការកោតសរសើ​រ និង ជឿទុកចិត្ត​ពី​ចៅ ហ្វាយនាយ ឬ​ថៅកែ ព្រមទាំង​បានប្រគល់​នូវ​តួនាទី និង កិច្ចការងារ​សំខាន់ៗ​ឲ្យ​លោកអ្នក​កាន់កាប់​ធ្វើ​ជំនួស​ទៀតផង ។ ក្នុង​រយៈពេល​នេះដែរ អ្នក​ដែលមាន​វ័យ​ចំណាស់​អាច​នឹង​មានការ​ឈឺក្បាល​មក​រំខាន ហេតុនេះ​គួរ​ចំណាយពេល​បន្ធូរ​អារម្មណ៍​ខ្លះៗ​ទើប​ប្រសើរ ។  សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ។

No automatic alt text available.

​៣-​ឆ្នាំខាល

​រាសី​ល្អ​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ ។ ក្នុង​រយៈពេល​នេះ​ជា​ពេលវេលា​គិតគូ​គោលដៅ​អនាគត ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ម៉ត់ចត់​ដើម្បី​ដើរ​ទៅបាន​ត្រូវ និង ជោគជ័យ ។   ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការ ងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ នឹងមាន​ឱកាស​សាង​ស្នាដៃ  ហេតុនេះ​ត្រូវ​ប្រឹងប្រែង​បង្កើន​ផលិតផល​ការងារ នោះ​នឹង​ទទួលបាន​ការកោតសរសើ​រ​ពី​ចៅហ្វាយនាយ និង មិត្ត​រួមការ​ងារ ។ ក្នុង​រយៈពេល​នេះដែរ​សុខ​ភាព​ងាយ​នឹង​ធ្លាក់ចុះ​បន្តិច​ដោយសារ​ធ្វើ​សកម្មភាព​ហួសកម្លាំង ដូច្នេះ​តោង​ចេះ​ប្រមាណ​ខ្លួន​ផង ។ សម្ព័ន្ធភាព​ស្នេហា​ប្តី​ប្រពន្ធ​មាន​ការយល់​អធ្យាស្រ័យ​គ្នា​ល្អ ។

Image may contain: one or more people

៤-​ឆ្នាំថោះ

​​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ជួបនឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ។ ក្នុង​រយៈពេល​នេះ​មិនត្រូវ​ដាក់ទុន​រកស៊ី ឬ​ចូល​ហ៊ុន​ជាមួយ​គេ​ទេ ព្រោះ​រាល់​គម្រោងការ​នានា​សុទ្ធ​តែមាន​ភាព​រាំងស្ទះ និង មានតែ​ផ្លូវ​ខាតបង់​ទ្រព្យ​ឥតអំពើ ។ បើទោះជា​លោកអ្នក​គិតថា បាន​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​ក្តី ក៏​នៅតែ​មានរឿង​ហួស​ពី​ការរំពឹងទុក​កើតឡើង​ដែរ ហេតុនេះ​គួរ​រក្សា​ចិត្ត​អត់ធ្មត់ ធ្វើការ​អង្កេត​ហើយ​រង់ចាំ​ពេលវេលា​ល្អ ចាំ​ចាប់ផ្តើម​អនុវត្ត​គម្រោង​របស់ខ្លួន ។ ក្នុង​រយៈពេល​នេះដែរ​គួរ​យកចិត្តទុកដាក់​នឹង​សុខភាព​ផ្នែក​ឆ្អឹង​ជាពិសេស​បុគ្គល​ឆ្នាំថោះ​អាយុ​កាន់តែច្រើន​កាន់តែ​ប្រយ័ត្ន  ។ ចំពោះ​គូស្នេហ៍​ត្រូវ​ប្រញាប់​បញ្ចប់រឿង​រកាំ​រ​កូ​ស​ដែល​កើតមាន​ត្រូវ​ហ៊ាន​ចាញ់​ដើម្បី​ឈ្នះ បើ​មិន​ដូច្នោះ​ទំនាក់​ទំ​នឹង​នឹង​ប្រេះឆា​ហើយ​អាច​នឹង​បែកបាក់​គ្នា​បាន ។

No automatic alt text available.

​៥-​ឆ្នាំរោង​​

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ​ណាស់ ។ ក្នុង​រយៈ​ពេលនេះ​ឱកាសល្អៗ​បាន​ចូលមក​ដល់​ហើយ  អាច​ចាប់ផ្តើម​គិតគូរ​ពី​ការវិនិយោគ​ថ្មីៗ​បាន ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ ត្រូវ​រវៀសរវៃ ហ៊ាន​ចាប់​ផ្តើមធ្វើ​គម្រោង​ការងា​រ​ថ្មីៗ​ដែល​ធ្លាប់​បានគិត ។ កំឡុង​ពេលនេះ​អាច​នឹងមាន​ឱកាស​ឡើង​តំណែង និង ប្រាក់ខែ​ផងដែរ ។  ក្នុង​រយៈពេល​នេះដែរ ពិតមែន​តែមាន​ចំណូល​ហូរ​ច្រើនតែ​ក៏​មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​ដែរ អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​មិនត្រូវ​ឲ្យ​គេ​ជំពាក់​បំណុល ឬ​ឲ្យ​គេ​ខ្ចីលុយ​កាក់​ឡើយ ។  ក្នុង​រយៈ​ពេលនេះ​សម្ព័ន្ធភាព​ស្នេហា​ពុំមាន​ឧបសគ្គ​អ្វី​មក​រាំង​ស្កាត់​ឡើយ ។

No automatic alt text available.

​៦-​ឆ្នាំម្សាញ់​​

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ ។ ខែសីហា​នេះ​ជា​ខែ​ដែល​ល្អ​ជាងគេ​នៅក្នុង​ឆ្នាំរកា​របស់​បុគ្គល​ឆ្នាំម្សាញ់ ហេតុនេះ​ត្រូវ​ចេះ​ចាប់​ឱកាស ផ្តើម​ការងារ​ថ្មីៗ​ដែល​បាន​គិតទុក ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា ជា​ពេលវេលា​បញ្ចេញ​សមត្ថភាព ពេលនេះ​ត្រូវ​ហ៊ាន​ស្នើ​គំនិត​ថ្មីៗ​ដែល​ខ្លួន​មាន ហើយ​ប្រឹងប្រែង​ធ្វើ​វា​ឲ្យ​បានល្អ ។ អំឡុង​ពេលនេះ​អាចធ្វើ​ដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ដោយ​សុវត្ថិភាព ។ សុខភាព​ល្អ ប៉ុន្តែ​ត្រូវយក​ចិត្ត​ទុក​ដល់​សុខភាព​សមាជិកគ្រួសារ​ផង ។ សម្ព័ន្ធភាព​ស្នេហា​រលូន​ល្អ ។

No automatic alt text available.

៧-​ឆ្នាំមមី

​​រាសី​ល្អជា​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល​នេះ​រាល់​កិច្ចការងារ និង ការរកស៊ី​ជួញដូរ​ពិតមែនតែ​ងើបឡើង​បន្តិច​វិញ​ក្តី  ប៉ុន្តែ​មិន​ស័ក្តិសម​ក្នុងការ​បណ្តាក់ទុន​មុខរបរ​ថ្មី​ឡើយ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ ត្រូវ​ប្រយ័ត្នប្រយែង​ទាក់ទង​នឹង​លិខិតស្នាម​ផ្សេងៗ តោង​ចេះ​ពិនិត្យពិច័យ​ឲ្យ​បាន​ល្អិតល្អន់ ទើប​មិន​មានការ​ភ្លាំងភ្លាត់​នាំ​ឲ្យ​មាន​ក្តីក្តាំ​ថ្ងៃក្រោយ ។  ដោយ ឡែក​សុខភាព​ក្រពះ ពោះវៀន​មិនសូវ​ល្អ​ទេ ហេតុនេះ​តោង​យកចិត្តទុកដាក់​នឹង​ការហូបចុក​ឲ្យ​មែនទែន ។ ចំពោះ​គូស្នេហ៍​កុំ​ត្រចៀកស្រាល​ជឿ​ពាក្យ​អ្នកដទៃ​អុជអាល ។

Image may contain: cloud, sky and outdoor

៨-​ឆ្នាំមមែ

​​រាសី​ល្អជា​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ដំណើរការ​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល នេះ​មានការ​ប្រែប្រួល​មួយចំនួន​ដែលជា​ឧបសគ្គ ហេតុនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង​រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ផ្សេងៗ​ដែល​បម្រុង​នឹងធ្វើ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា អាច​នឹងមាន​សម្ពាធ​ការងារ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតភាព​របស់ខ្លួន ហេតុនេះ​ត្រូវ​ចេះ​បែងចែក​អាទិភាព​ការងារ​កុំ​ឲ្យ​រវល់​គ្រប់ពេល​តែ​មិន​សម្រេច​អ្វី​សោះ ។  ពេលនេះ​ត្រូវ​ប្រយ័ត្ន​រឿង​សុខភាព​ក្រពះ​ពោះវៀន​ផង ។ សម្ព័ន្ធភាព​ស្នេហា​មាន​ភាពស្មុគស្មាញ ។

No automatic alt text available.

៩-​ឆ្នាំវក

​​រាសី​ស្រុតចុះ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ធ្លាក់ចុះ ។ ក្នុង​រយៈពេល​នេះ​មិន​ស័ក្តិសម​រកស៊ី​ចូល​ហ៊ុន ជាមួយនឹង​នរណាម្នាក់​ទេ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា តោង​ប្រយ័ត្នប្រយែង​ទាក់ទង​នឹង​លិខិតស្នាម​ផ្នែក​ច្បាប់ និង តួលេខ​លុយកាក់ ព្រោះ​បើ​ធ្វេស​ប្រហែល​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ក្តីក្តាំ​កើតឡើង​បាន ។ ក្នុង​រយៈ​ពេលនេះ​មិនគួរ​ធ្វើដំណើរ​ឆ្ងាយ​ទេ ប៉ុន្តែ​បើ​ត្រូវ​ទៅ​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​លុយកាក់ និង របស់ទ្រព្យ​ដែលមាន​ជាប់​ខ្លួន ។ ដោយឡែក​សុខភាព​អាច​នឹង​កើតមាន​អាការ ឈឺក្បាល អារម្មណ៍​ម៉ួ​ម៉ៅ​ច្រើន គួរ​លៃលក​ពេល​សម្រាកលម្ហែ​អារម្មណ៍​ខ្លះ​ទើប​ល្អ ។ ចំពោះ​គូ​ស្វាមីភរិយា​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល ។

Image may contain: 1 person

​១០-​ឆ្នាំរកា​​

រាសី​ស្រុតចុះ​ខ្លាំង ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ជួបនឹង​ឧបសគ្គ និង រឿង​រកាំរកូស​ច្រើន ។ ដូច្នេះ លោកអ្នក​ត្រូវ​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​ទុក​សម្រាប់​កែប្រែ​ស្ថានភាព​អាក្រក់​ទាំងឡាយ​ដែល​អាច​កើតឡើង​ទាក់ទង​នឹង​ការរកស៊ី​របស់លោក​អ្នក ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា តោង​ប្រយ័ត្ន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អ្នក​ជុំវិញខ្លួន ត្រូវ​ចេះ​ស្តាប់​ច្រើន​និយាយ​តិច រិះគិត​ឲ្យ​ម៉ត់ចត់​មុននឹង​និយាយ​ចេញទៅ  ព្រោះ​អាច​នឹងមាន​គ្រោះ​ព្រោះតែ​សម្តី ។    សុខភាព​អាច​នឹងមាន​បញ្ហា​បន្តិច​ទាក់ទង​នឹង​ការ​គេង​មិន​លក់ ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​ជួប​រឿង​រកាំរកូស​ទើសចិត្ត​ច្រើន ។

No automatic alt text available.

​១១- ឆ្នាំច​​

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ​ណាស់ ។ ក្នុង​រយៈពេល​នេះ​ជា​ឱកាសល្អ​ក្នុងការ​ចាប់ផ្តើម​បណ្តាក់ទុន​ថ្មីៗ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា មានឱកាស​ឡើង​តំណែង និង ប្រាក់ខែ ព្រោះ​បាន​ខំប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​មួយរយៈ​ពេល​ហើយ ។ កំឡុង​ពេលនេះ​លោកអ្នក​អាច​រៀប​ផែនការ​ថ្មីៗ​ទាក់ទង​នឹង​ការវិនិយោគ ឬ​ដំណើរ​កម្សាន្ត​ទៅ​ទីជិត​ឆ្ងាយ​បាន ។  ចំពោះ​សុខភាព​តោង​ប្រយ័ត្នប្រយែង​នឹង​ការ​រើ​ឡើងវិញ​របស់​ក្រពះ​ពោះវៀន ហេតុនេះ​ត្រូវ​តមចំណី​អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង ហឹរ​ជាដើម ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មា​នស​ភាពល្អូកល្អឺន​ល្អ​ណាស់ ។ ​

No automatic alt text available.

១២-​ឆ្នាំកុរ​​

រាសី​ល្អជា​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ដំណើរ​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល​នេះ ជួញ​ជិត​ល្អ​ជាង​ជួញ​ឆ្ងាយ ព្រោះ​ការចេញ​ដើរ​ផ្លូវ​ឆ្ងាយ បើ​មិនបាន​ជួបនឹង​គ្រោះអាក្រក់ៗ​ទេ ក៏​នឹង​បានត្រឹមតែ​បាតដៃ​ទទេ និង នាំ​រឿង​ក្តៅក្រហាយ​ត្រឡប់​ចូល​ផ្ទះ​វិញ​តែប៉ុណ្ណោះ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង ក្រុមហ៊ុន អង្គការ ឬ​រោងចក្រ​នានា ត្រូវ​ចេះ​មាន​អធ្យាស្រ័យ​ល្អជា​មួយ​ចៅ​ហា្វ​យ​នាយ និង មិត្ត​រួមការ​ងារ ព្រោះ​បើ​មិន​ប្រយ័ត្ន​នឹង​នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​នឹង​គ្នា​ទៅ​ថ្ងៃក្រោយ ។   ចំពោះ​សុខភាព​វិញ​អាច​នឹងមាន​អាការ​ឈឺក្បាល អស់កម្លាំង ហេតុនេះ​ត្រូវ​លៃលក​ពេល​សម្រាកលម្ហែ​ខ្លះ ។ សម្ព័ន្ធភាព​គូ​ស្វាមី​មាន​អធ្យាស្រ័យ​គ្នា​ធម្មតា ៕

No automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច