រូបសំណាកផ្គុំពី «កាំបិត» បង្អួតភាពអស្ចារ្យខ្លាំងណាស់ !

​​រូបសំណាក​ដែលមាន​កម្ពស់​ជិត ៨ ម៉ែត្រ​ដែល​ស្ថិតក្នុង​ចក្រភព​អង់គ្លេស ធ្វើឡើង​ពី​កាំបិត​សុទ្ធ​ប្រមាណ ១០ ម៉ឺន​កាំបិត បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​យ៉ាងខ្លាំង ។​

​នេះ​ជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​មួយ​របស់លោក Alfie Radley ហើយ​លោក​បាន​ប្រាប់​ដែរ​ថា លោក​បាន​ចំណាយពេល​ប្រមាណ ២ ឆ្នាំ ទម្រាំ​អាចបង្កើត​រូបសំណាក​នេះ​បាន ។ លោក​បានឱ្យដឹង​ដែរ​ថា កាំបិត​ភាគច្រើន​បានមកពី​ខាង​ប៉ូលិស និង ការបរិច្ចាគ ដែល​ពេលនោះ​លោក​បាន​បង្កើត​កម្មវិធី​មួយ​គឺ ជួយ​ជីវិត បរិច្ចាគ​កាំបិត ។ លោក​បាន​បញ្ជាក់

ដែរថា រាល់​កាំបិត​ដែល​យកមក​ធ្វើ​រូបសំណាក​នេះ​សុទ្ធតែ​ត្រូវបាន​យកមក​លាង​សម្អាត និង រិល​កុំឱ្យ​មុត ដើម្បី​ការពារ​ឧប្បទ្ទវ​ហេតុដែល​កើតឡើង​ដោយ​ចៃដន្យ ។ ចង់ដឹងថា រូបសំណាក​នេះ​អស្ចារ្យ​យ៉ាងណា សូម​ទស្សនា​រូបថត​ខាងក្រោម ៖ រិទ្ធី (​ប្រភព ៖ BoredPanda)​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច