«កែវ» ធ្វើពីកាកកាហ្វេ រឹងមាំ និង ជួយដល់បរិស្ថាន

​កែវ​ក្រដាស​ចំនួន ៤ ពាន់​លាន​កែវ​ត្រូវបាន​បោះចោល​ជា​រៀងរាល់ឆ្នាំ នេះ​បើ​គិតតែ​ចំនួន​កែវ​ពី​ហាង​កាហ្វេ Starbucks តែឯង​ដោយ​មិន​គិតពី​ហាងកាហ្វេ​ផ្សេងៗ​នោះឡើយ ។ ហេតុដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន Huskee ជា​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​ថ្មី​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​ច្នៃ​បង្កើត​កែវ​កាហ្វេ​មួយ​ប្រភេទ​ធ្វើ​ពី​សំបក​គ្រាប់​កាហ្វេ ។

Image may contain: coffee cup and coffeeNo automatic alt text available.

​យោងតាម​តួរ​លេខ​ពី​ក្រុមហ៊ុន​នេះ​បាន​រកឃើញថា ​សំបក​កាហ្វេ​ចំនួន ១,៤៨ លាន​តោន​ត្រូវបាន​បោះចោល​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ បើទោះជា​សំបក​កាហ្វេ​ខ្លះ​ត្រូវបាន​គេ​យក​ច្នៃ​ធ្វើ​ជីក្តី ។ តែ​ចំនួន​ដ៏​ច្រើន​ខ្លះទៀត​ត្រូវបាន​បោះ ចោល ។

No automatic alt text available.

​ក្រុមហ៊ុន Huskee បាន​បញ្ជា​ទិញ​សំបក​កាហ្វេ​ពី​ចំការ​កាហ្វេ​នៅ​ខេត្ត Yunnan ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ចិន​និង ​ប្រទេស​ភូមា ដោយ​យក​សំបក​នេះ​ទៅ​បំប្លែង​ឱ្យទៅជា​ជ័រ​ប្រភេទ​សេ​រ៉ា​មិច​ម្យ៉ាង ។ ជ័រ​នេះ​នឹងត្រូវ​យកទៅ​ធ្វើជា​កែវ​កាហ្វេ ដែលមាន​គុណភាព​រឹងមាំ​អាច​ការពារ​ការ​ប្រេះ​បែក អាច​លាង​សម្អាត អាច​គរ​ដាក់​លើ​គ្នា​មិន​បារម្ភ​ពី​ការ​បែក និង អាច​យកទៅ​កែច្នៃ​ឡើងវិញ​បាន​ផងដែរ​ ។

Image may contain: drink

​កែវ​នេះ​មិនមាន​ក្លិន​អ្វី​នោះទេ ដូច្នេះ​ចូរ​កុំ​បារម្ភ​ថា ​វា​នឹង​ធ្វើឱ្យ​កាហ្វេ​អ្នកមាន​រសជាតិ​អ្វី​ផ្សេង​នោះឡើយ​នៅពេល​ប្រើ​កែវ​នេះ ។ កែវ​នេះ​មាន​ចំណុះ ១៨០ មី​លី​លីត្រ មានតម្លៃ ៣៥ ដុល្លារ និង កំពុងស្ថិត​ក្នុង​យុទ្ធនាការ​គាំទ្រ​ផលិត​នៅ Kickstarter ៕ សុផល​ (​ប្រភព៖ Kickstarter)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច