ក្រុមកីឡាករបាលទាត់ U23 កម្ពុជា និង U23 ចិន ប្រកួតគ្នាយ៉ាងស្វិតស្វាញ កាលពីយប់មិញ

នៅ​ព្រលប់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៧ ល្ងាច​មិញ​នេះ ​នៅ​ពហុ​កីឡា​ដ្ឋានជាតិ​អូ​ឡា​ពិ​ក មានការ​ប្រ​កួត​ជម្រុះ​ដើម្បី​ឈានទៅ​ដណ្តើម​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC U23 Championship ឆ្នាំ​២០១៨ រវាង​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា និង ចិន ជា​លទ្ធផល​នៃការប្រកួ​ត​គឺ​ស្មើគ្នា ០-០ ។​


​ ​នេះ​ជា​ការប្រ​កួត​ជម្រុះ​ក្នុង​ពូ​ល J នៅពេលការ​ប្រ​កួត​ចាប់ផ្តើម​ គេ​សង្កេតឃើញថា ​ក្រុមកីឡាករ​ចិន​ហាក់បីដូចជា​មានប្រៀប និង ធ្វើការ​គាបសង្កត់​មក​លើ​កីឡាករ​កម្ពុជា​​យ៉ាង​​ខ្លាំង ។ ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​រក​គ្រាប់បាល់​បានឡើយ ហើយ​ជា​យូរៗ​ម្តង​ ខាង​ក្រុមកីឡាករកម្ពុជា​ ក៏បានធ្វើការវាយបក​វិញ​ធ្វើឱ្យ​ខាងក្រុមកីឡាចិន​ព្រលឹងចុង​សក់​ម្តងៗ​ដែរ ការ​ប្រ​កួ​ត​រហូត​ចប់​តង់​ទីមួយ​ក្រុម ទាំងសងខាង​នៅតែ​មិនអាច​រក​គ្រាប់​បាល់បានឡើយ ។

ចូលដល់​តង​ទី​ពីរ ក្រុម​U23 កម្ពុជា ហាក់បីដូចជា​បាន​ស្គាល់​ថ្វី​ជើង​របស់​ក្រុម U23 ចិន ហើយ​មានឱកាស​វាយ​សម្រុក​វិញ​ដែរ ដែល​ធ្វើឱ្យ​ចិន​ព្រលឹងចុងសក់​ម្តងៗ​ផងដែរ ។ ការ​ប្រ​កួ​ត បានវាយបកគ្នា​យ៉ាង​ស្វិតស្វាញ​ពេញ​៩០ នាទី ត្រូវបាន​បញ្ចប់​ ជា​លទ្ធ​ផល​គឺ សូន្យ ទល់​នឹង សូន្យ ដែល​ក​ម្ពូ​ជា ទទួលបាន ១​ពិន្ទុ និង ចិន ទទួលបាន​១​ពិន្ទុ​ដូចគ្នា ។​


​ ​នៅ​យប់​ថ្ងៃទី​១៩ ​ដដែល​នោះដែរ U23 ជប៉ុន បាន​យកឈ្នះ U23 ពី​លី​ពី​ន ៨ ទល់នឹង សូន្យ ហើយ​សម្រាប់​នៅ​យប់​ថ្ងៃទី ​២១ ខែកក្កដា ឆ្នាំ​ ២០១៧ ស្អែក​នេះ U23 កម្ពុជា ក៏​ប៉ះ​ជា​មួយក្រុម​ជើង​ខ្លាំង U23 ជប៉ុន និង U23 ចិន ត្រូវ​ប៉ះ U23 ហ្វីលីពីន ផងដែរ ៕ សុថា​ត់​

រូបថតយកពីទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី !

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច