ឆ្នេរសមុទ្រកោះរុងសន្លឹម ជាប់ក្នុងលំដាប់ឆ្នេរស្រស់ស្អាតទាំង ២០ នៅលើពិភពលោក

​ក្រៅពី​ប្រាសាទអង្គរវត្ត ​ដែលជាប់​ចំណាត់ថ្នាក់​លេខ ១​ លើ​ពិភពលោក​ជាប់ៗ​គ្នាថា ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​នោះគឺ​នៅពេល​ថ្មីៗ​កន្លងទៅនេះ ​ឆ្នេរ​សមុទ្រកោះរុង ត្រូវបានគេហ៍ទំព័រ​ទេសចរណ៍ និង ជា​ទស្សនាវដ្ដី​អាមេរិក​ដ៏​ល្បីឈ្មោះ National Geographic បានឱ្យ​ចំណាត់ថ្នាក់​ឆ្នេរកោះរុងសន្លឹម ជាប់ជាឆ្នេរ​ដ៏​ស្រស់ស្អាត​ក្នុង​ចំណោម​ឆ្នេរ​ទាំង​ ២០​ នៅ​ជុំវិញ​ពិភពលោក​ប្រចាំឆ្នាំ ២០១៧ នេះ ។​​ ការដាក់ចំណាត់​ថ្នាក់​ឆ្នេរកោះរុងសន្លឹម បានធ្វើឱ្យ​កេ​រ្តិ៍ឈ្មោះប្រទេស​កម្ពុជា​កាន់​ល្បី​ថែមទៀតលើ​វិស័យ​ទេសចរណ៍ ។ ឆ្នេរ​មាន​លក្ខណៈសម្បត្តិ​ដូច​រៀបរាប់​ខាងលើ​ត្រូវគេ​ប្រសិទ្ធិ​នាម​ថា «Lazy Beach» គឺជា​ឆ្នេរ​កោះរុងសន្លឹម ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា ។ ឆ្នេរ​ទាំង ​២០ ​ដែល​ជាប់​ចំណាត់ថ្នាក់នោះ ​រួមមាន ៖ (ប្រភព National Geographic)

១. ឆ្នេរ​កោះរុងសនន្លឹម ប្រទេស​កម្ពុជា​

២. ឆ្នេរ Playa del Amor លើ​កោះ Marietas ប្រទេស​ម៉ិ​ក​ស៊ី​កូ​

៣. ឆ្នេរ Shell ប្រទេស​អូស្ត្រាលី​

៤. ឆ្នេរ Noordwik ប្រទេស​ហូ​ឡង់​

៥. ឆ្នេរ Reynisfjara ប្រទេស​អ៊ី​ស្លង់​

៦. ឆ្នេរ Cas Abao នៅ​កោះ Caribbean ដែន​ដីកា​រ៉ា​បៀ​ន​

៧. ឆ្នេរ Piscinas នៃ​កោះ Sardinia ប្រទេស​អ៊ីតាលី​

៨. ឆ្នេរ Cathedrals នៃ​កោះ Ribadeo ប្រទេស​អេ​ស្ប៉ា​ញ​

៩. ឆ្នេរ Anse Source d’Argent in La Digue សាធារណរដ្ឋ Seychelles

១០. ឆ្នេរ One Foot នៃ​កោះ Cook Islands ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

១១. ឆ្នេរ One Foot នៅ Aitutaki មាន​ឆ្នេរ​ស​ស្អាត និង ​ទឹក​អាច​មើលឃើញ​ត្រី​ច្បាស់​

១២. ឆ្នេរ Bowman នៅ Florida

១៣. ឆ្នេរ Lyme Regis នៅក្នុង​ប្រទេស​អង់គ្លេស​

១៤. ឆ្នេរ Cannon នៅ Oregon

១៥. ឆ្នេរ Carmel នៅ កាលី​ហ្វ​ញ៉ា​

១៦. ឆ្នេរ Papakolea នៅ ហា​វៃ​

១៧. ឆ្នេរ The South Water Caye Reserve នៅ Belize

១៨. ឆ្នេរ The Colourful Parrot Fish នៅ​កោះ Water

១៩. ឆ្នេរ Sunset នៅ​កោះ Brunswick ក្នុង ខាងត្បូង​ប្រទេស Carolina

២០. ឆ្នេរ Pink នៅ​កោះ Great Santa Cruz ក្នុងប្រទេស ហ្វីលីពីន

​សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច