អតីតអ្នកកីឡាកាសនៃស្ថាប័ន WWE លោក Alberto Del Rio ត្រូវប៉ូលិស …

​អ្នក​កីឡាកាស​ល្បីឈ្មោះ Alberto Del Rio ត្រូវបាន​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ប៉ូលិស ពី​ការប្រើប្រាស់​អំពើហិង្សា ក្រោយពី​ការឈ្លោះប្រកែក​គ្នា​នៅក្នុង​អាកាសយានដ្ឋាន Orlando Airport កាលពី​ពេ​ថ្មីៗ​នេះ ។​

Image may contain: 2 people, people smilingImage may contain: 2 people, people smiling

​អ្នកកីឡា​កាស​វ័យ ៤០ ឆ្នាំ​ដែលមាន​ឈ្មោះ​ពិត​ថា Jose Rodriguez ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​អាកាសយានដ្ឋាន​នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក ក្រោយពី​មាន​សាក្សី​រាយការណ៍​ទៅ ពី​ការឈ្លោះប្រកែក​យ៉ាង​ក្តៅគគុក​មួយ​រវាង​រូបគេ និង នារី​ម្នាក់​ផ្សេងទៀត ។ យ៉ាងណាក្តី គេ​ពុំបាន​បញ្ជាក់​ឈ្មោះ​នារី​ម្នាក់​នោះទេ តែ​គេ​ជឿថា​ប្រហែលជា​គូ​ដណ្តឹង​គេ នាង Saraya Jade Bevis ដែល​គេ​ច្រើន​ស្គាល់​ថា Paige ។ យ៉ាងណាក្តី ការឃាត់ខ្លួន​លោក Del Rio ពុំ​ត្រូវបាន​ប្រព្រឹត្តទៅ​យូរ​ទេ ហើយ​បច្ចុប្បន្ន​រឿងនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​ប៉ូលិស​បន្ថែម ។​

Image may contain: 1 personImage may contain: 2 people, people smiling

​គួរ​បញ្ជាក់ដែរថា លោក Del Rio គឺជា​អតីត​អ្នកកីឡា​កាស​នៃ​ស្ថាប័ន WWE ជាច្រើន​ឆ្នាំ និង ធ្លាប់បាន​កាន់​ខ្សែក្រវាត់​ជាច្រើន តែ​បច្ចុប្បន្ន លោក​បាន​ចាក​ចេញពី WWE ហើយ​ចូលរួម​នឹង​ស្ថាប័ន TNA Impact Wrestling វិញ ដោយមាន​ឈ្មោះថា Alberto El Patron ៕ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

Image may contain: 1 person, smilingImage may contain: 1 person, smiling

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច