វិធីធ្វើ ៖ ញាំបង្គាក្រៀមបន្លែផ្អែម

​គ្រឿងផ្សំ​

  • ​ទ្រូង​មាន់​ហាន់​ជា​ចំណិតៗ​ ​កន្លះ​ពែង​រង្វាស់​
  • បន្លែ​ផ្អែម​ខ្ចីៗ​កាត់​ជា​កង់​វែង​ល្មម​                        ​ ៥០ ក្រាម​
  • ខ្ទឹមក្រហម​ហាន់​ ​ ​                                                ​៨ មើម​
  • សាច់ដូង​ហាន់​ឱ្យ​ម៉ដ្ឋ និង លីង​ឱ្យ​ឈ្ងុយ​ប្រហែល​ ​៣ ស្លាបព្រា​បាយ​
  • ​ប្រេងដូង​ត្រជាក់​ ​ ​                                                ១ ស្លាបព្រា​បាយ​
  • បង្គា​ក្រៀម​ ​ ​                                                        ២ ស្លាបព្រា​បាយ​
  • សណ្តែកដី​ ​ ​                                                        ២ ស្លាបព្រា​បាយ​
  • ទឹកត្រី ​ ​ ​                                                             ៣ ស្លាបព្រា​បាយ​
  • ទឹកក្រូច​ឆ្មារ​ ​ ​                                                      ៣ ស្លាបព្រា​បាយ​កន្លះ​
  • ស្ករស​ ​ ​ ​                                                             ១ ស្លាបព្រា​បាយ​
  • ប្រេងឆា​ចម្រាញ់​ពី​អង្ករ​សម្រាប់​បំពង​សណ្តែកដី និង បង្គា​ក្រៀម​ ​កន្លះ​ពែង​រង្វាស់​
  • ​ទឹក​ធម្មតា​
  • បាយ​សំរូប ឬ បាយ​រ៉ៃ​ប៊ឺ​រី​ពណ៌​ក្រមៅ​ក្តៅៗ​

វិធី​ធ្វើ​

  • ពេល​ខ្ទះ​ក្តៅ ចាក់​ប្រេងដូង រួច​បង់​បន្លែ​ផ្អែម​ឆា​ឱ្យ​ឆ្អិន និង ចាក់ទឹក​ធម្មតា​ចូល​បន្តិច រួច​ដួស​ទុក​មួយអន្លើ​សិន​។​
  • បន្ត​ចៀន​សាច់​ទ្រូង​មាន់​ឱ្យ​ឆ្អិន រួច​ដួស​ទុក​សិន ។​
  • លាង​ខ្ទះ​ឱ្យ​ស្អាត​ដើម្បី​យកមក​បំពង​សណ្តែកដី និង បង្គា​ក្រៀម ដោយ​ប្រើ​ប្រេងឆា​ចម្រាញ់​ពី​អង្ករ ទុកឱ្យ​ប្រែជា​លឿង​ឆ្អិន ទើប​ស្រង់​ទុកឱ្យ​សិន ។​
  • យក​ទឹកត្រី ទឹកក្រូច​ឆ្មារ និង ស្ករស​ច្របល់​ឱ្យ​រលាយ​ចូលគ្នា​ក្នុង​ចានគោម រួច​បង់​សាច់​ទ្រូង​មាន់ សាច់ដូង​លីង បង្គា​ក្រៀម សណ្តែកដី និង បន្លែ​ផ្អែម ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ​ម្តងទៀត ។​
  • ដួស​ដាក់​ចានទាប រួច​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​ជាមួយ​បាយ​សំរូប ឬ បាយ​រ៉ៃ​ប៊ឺ​រី​ពណ៌​ក្រមៅ​ក្តៅៗ ៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច