ខួបកំណើតកីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ ឆ្នាំនេះ ហ៊ឹកហ៊ាក់ណាស់តើ! (មានវីដេអូ)

កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដ៏​ឆ្នើម​របស់​កម្ពុជា ច្រឹង ពលរដ្ឋ បាន​ប្រា​ព្ធ​ពិធីជប់លៀង​អបអរ​ថ្ងៃ​ខួបកំណើត ​ជាមួយនឹង​គូស្នេហ៍​ដ៏​ស្រស់​សោភា​របស់ខ្លួន កាលពីថ្ងៃទី៤ ខែកក្កដា នេះ ។ ​កម្មវិធី​ទាំងមូល​បាន​ប្រព្រឹត្តឡើង ​ក្រោម​ការចូលរួម​ពី​ភ្ញៀវកិត្តិយសយ៉ាង​ច្រើន​កុះករ នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។​

Image may contain: 1 person, outdoorImage may contain: 2 people, people smiling, people sitting

​ពិតណាស់ ពិធីជប់លៀង​ខួបកំណើត​របស់​កីឡាករ​បាល់ទាត់​មកពី​ក្លឹប​ក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ ឆ្នាំនេះ ពិតជា​មានភាពអធិកអធម​គួរសម ដោយ​ក្នុង​នោះគេ​ឃើញ​មានការ​អញ្ជើញ​ចូលរួម​ពី​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ជាច្រើនរូបទៀត ព្រមទាំង​មិត្តភក្ដិ​នៅក្រៅ​វិស័យ​កីឡា ​ក៏បាន​ចូលរួម​យ៉ាងច្រើន​ផងដែរ ។​

Image may contain: 1 person, smiling, outdoorImage may contain: 2 people, people smiling, people standing and indoor

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​ក្នុង​ថ្ងៃ​ខួបកំណើត​កីឡាករ​បាល់ទាត់​ពាក់អាវ​លេខ ១៦ ច្រឹង ពលរដ្ឋ ជាមួយនឹង​រូបភាព​ពោរពេញ​ទៅដោយ​ស្នាមញញឹម និង ការ​សើច​សប្បាយ​ក្អាកក្អាយ​របស់​ភ្ញៀវកិត្តិយស ។ តោះ​កុំ​ចាំ​យូរ​សូម​ទស្សនា​ទាំងអស់គ្នា ៖ BeBe

Image may contain: 2 people, selfie and closeupImage may contain: 2 people, people smiling, people standing


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច