ក្រោយបរាជ័យ ស៊ន សៀវម៉ី ខកចិត្តខ្លាំងចំពោះអ្នករិះគន់ជាន់ពន្លិច!

ក្រោយពី​ទទួល​បរាជ័យ​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី ២៨ ខែមិថុនា នៅ​ប្រទេស​កូរ៉េខាងត្បូង​កន្លងទៅ​ថ្មីៗ​នេះ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បានចេញ​សារ​សុំទោស​ជនរួមជាតិ​ពី​នាយ​សមុទ្រ​ដែល​មិនអាច​ដណ្ដើមយក​មេដាយ​មាស​ជូន​ប្រទេស​បាន ប៉ុន្ដែ​ទន្ទឹមនឹង​ភាពបរាជ័យ​នេះ បែរ​ជាមាន​មនុស្ស​មួយចំនួន បំផុសបំផុល​មតិ​រិះគន់​ទៅលើ​រូបនាង​ទៅវិញ ដោយ​មិន​គិត​ជួយ​លើកទឹកចិត្ត​ដល់​រូបនាង​ទាស់​តែ​សោះ ធ្វើឱ្យ​កីឡាការិនី​រូបនេះ​បាក់​ទឹកចិត្ត​ជាខ្លាំង ។​

Image may contain: 1 person, standing and outdoorImage may contain: 2 people, people smiling

​បន្ទាប់ពី​ឃើញ​កើតមាន​ការរិះគន់​ជា​ហូរហែ ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ស្រាប់តែ​ចេញមុខ​រៀបរាប់​នូវ​រឿង​មួយ​ទាក់ទង​នឹង​ការរិះគន់​នេះ ដែល​ស្ដាប់​មើលទៅ​អ្នក​ដែល​ពូកែ​រិះគន់​ក្នុងន័យ​ជាន់​បន្លិច​រូបនាង និង ក្រុម​របស់​នាង​នោះ ហាក់ដូច​ជាមាន​អាជីព​ជា​អ្នកកីឡា​ដូច​នាង​ដែរ គ្រាន់តែ​ពួកគេ​ជា​រៀមច្បង​មាន​បទពិសោធ​យូរ​ឆ្នាំ​ជាង​នាង​តែប៉ុណ្ណោះ ។

Image may contain: 1 personImage may contain: 1 person, smiling

​នេះ​ជាការ​រៀបរាប់​ទាំងស្រុង​របស់​កីឡាការិនី​តេ​ក្វាន់​ដូ​ដ៏​ឆ្នើម ស៊ន សៀវ​ម៉ី «​ប្រហែលជា​ខួរក្បាល​អស់លោក​ពោល​ពេញ​ទៅដោយ 💩 💩 💩​ហើយ​មើលទៅ 🤣​ពួក​ខ្ញុំ​ខំប្រឹង​ចង់​ងាប់​ខ្លួន​ហើយ ពេល​គ្នា​វៃ​ចាញ់​គ្មាន​ពាក្យ​លើកទឹកចិត្ត​ស្អី​តិច​ទេ​មានតែ​ពាក្យរិះគន់​មើលងាយ 😞​ក្រែង​អ្នក​ក៏​ធ្លាប់ជា​អ្នក​កី​ទ្បា​ដែល​អី មិច​ក៏​មិន​យល់​ពី​ទឹកចិត្ត​របស់​ពួក​ខ្ញុំ​សូម្បី​តិច​ចឹ​ង 😭​មាន​ដឹងថា​ពួក​ខ្ញុំ​ត្រូវ​ជួបនឹង​ស្អី​ខ្លះ​អត់ 🙏​បើ​មិនបាន​សរសើរ​សូម​តែ​កុំ​ជាន់​ពួក​ខ្ញុំ​ថែម​ទៅបាន​អត់ 🙏​ខ្ញុំ​ថា​មិន​ចង់​ផុស​ស្អី​ទេ​ព្រោះ​ដឹង​ពី​ចរិត​អស់លោក​ហើយ​ថា​មិច តែ​ដល់​មិន​តប​កាន់តែ​ថា​ខ្លាំង​ទ្បើង​ដល់ពេល​គេ​តប​តាំង​ថា​រិះគន់​ក្នុងន័យ​ស្ថាបនា មិច​ក៏​ខ្លួនឯង​ខ្សោយ​ហើយ​នៅ​ធ្វើ​ខ្លាំង​ទៀត 😩​តាំង​ចេញ​មុខមក​ស្អី​ណា​ជា​សិស្ស​ច្បង​ជា​គ្រូ​មាន​បទពិសោធ​រិះគន់​ចង់ឱ្យ​ល្អ 😅​បាន​ហើយ​ឈប់​ទៅ​អាណិត​ដល់​ទឹកចិត្ត​ពួក​ខ្ញុំ​ខ្លះ​ផង 🙏 🙏 🙏 🙏 🙏​ពួក​ខ្ញុំ​ទាំងអស់គ្នា​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា​តែ​មិន​យក​ការរិះគន់​ក្នុងន័យ​ជាន់​ពួក​ខ្ញុំ​ថែម​ទេ 🙏 🙏 🙏 ដោយ​ក្ដី​គោរព​ពី​នាង​ខ្ញុំ​: ស៊ន សៀវ​ម៉ី » ។​

Image may contain: 2 peopleImage may contain: 1 person, standing

​តែ​ទោះជា​យ៉ាងណា ស៊ន សៀវ​ម៉ី នៅតែ​ទទួលបាន​ការលើកទឹកចិត្ត គាំទ្រ​យ៉ាងច្រើន​ក្រាស់ក្រែល ពី​សំណាក់​មហាជន​ដដែល បើទោះបីជា​លើក​នេះ នាង​មិនអាច​ដណ្ដើមបាន​មេដាយមាស​ជូន​មាតុប្រទេស​ដ៏​ដោយ ៕    BeBe

Image may contain: 1 person, smiling, standing, sky, outdoor, nature and waterImage may contain: 4 people, people smiling, child, crowd and outdoorImage may contain: 1 person, smiling, standing, shoes and outdoorImage may contain: 1 person, standingImage may contain: 5 people, people smiling, people standing and shoesImage may contain: 1 person, smiling, standing and indoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច