ក្នុងពីធីភ្ជាប់ពាក្យ ប្រិមប្រិយ បែរជាមហាជនចាប់អារម្មណ៍ប្រពន្ធនាយ ក្រិន ទៅវិញ ព្រោះ…

តារា​កំប្លែង​មាឌតូច​ល្អិត នាយ​ក្រិន រួមទាំង​ភរិយា​ បាន​ទៅ​ចូលរួម​សាទរ​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​របស់​មិត្ត​រួម​ក្រុម​គឺ​តារា​កំប្លែង ប្រិមប្រិយ​កាលពី​ថ្ងៃទី ១៦ ខែមិថុនា នេះ ​រួមជាមួយ​អ្នកសិល្បៈ​ជាច្រើនទៀត​ផងដែរ ។ អ្វីដែល​កត់សម្គាល់​នោះ ក្រោយពី​ឃើញ​រូបថត​ជុំគ្នា​រវាង​នាយ ក្រិន និង ភរិយា រួមជាមួយ ប្រិមប្រិយ បានធ្វើឱ្យ​មហាជន​ជាច្រើន​និយាយ​ថា ប្រិមប្រិយ និង ភ​រិ​យ​នាយ​ក្រិន ជា​បងប្អូនបង្កើត​នឹង​គ្នា​ដោយសារអ្នក​ទាំងពីរ​មានមុខមាត់​ស្រដៀង​គ្នា ។

Image may contain: 9 people, people smiling, people standing, wedding and indoor

​តាមរយៈ​រូបថត​ជាច្រើន​សន្លឹកដែលថត​ជុំគ្នា​ជាមួយ ប្រិមប្រិយ បានធ្វើ​ឱ្យគេ​គិតថា ​ភរិយា នាយ​ក្រិន និង ប្រិមប្រិយ ជា​បងប្អូនបង្កើត​នឹង​គ្នា​ពិតមែន ព្រោះ​អ្នកទាំងពីរ​មានមុខមាត់​ដូចគ្នា ។ តែ​យ៉ាងណា​ភរិយា នាយ​ក្រិន បាន​ប្រាប់ថា​រវាង​នាង និង ប្រិម ប្រិយ មិន​ជាប់​សាច់ឈាម​ជាមួយគ្នា​ទេ ។ តែមានការ​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ​ហើយ​នាង​ក៏​អរគុណដែរ ​ដែល​មហាជន​គិតថា​ នាង និង ប្រិមប្រិយ​ជា​បងប្អូន​បង្កើត​នឹង​គ្នានោះ ។

Image may contain: 6 people, people smiling, people standing, shoes and indoor

​ទោះបី​ជាមាន​មាឌតូច​ល្អិត ​តែនាយ​ក្រិន ត្រូវបាន​គេ​ចាត់ទុកជា​បុរស​ ដែលមាន​សំណាង​មាន​ភរិយា​ស្អាតៗ​មាន​រូបរាង​ដូច​មនុស្ស​ធម្មតា ដែល​ពេលនេះ​នាយ​មានកូន​ចំនួន​បីនាក់​ ដែល​កូន​មួយ​ជាមួយ​ប្រពន្ធ​មុន និង កូន​ពីរ​នាក់​ស្រី​មួយ​ប្រុស​មួយ ​ជាមួយ​ប្រពន្ធក្រោយ ។

Image may contain: 4 people, people smiling, people standing and shoes

ជីវិត គ្រួសារ​របស់ នាយ​ក្រិន មាន​ភាព​ផ្អែមល្ហែម ​និង ​សុភមង្គល​ក្រោយពី​នាយ​មានកូនៗ​ដែលមាន​មុខមាត់​ស្រស់ស្អាត ។ រហូតមក​ដល់ពេលនេះ ​គេ​ពុំទាន់​ឃើញ នាយ​ក្រិន គិតគូរ​រៀបការ​តាម​ប្រពៃណី​ដូចអ្វីដែលនាយបាន​អះអាង​នាពេលកន្លងមក​នោះទេ ។ ក្រៅពី​កំប្លែង នាយ​ក្រិន ក៏មាន​ហាង​លក់​ម្អូ​ប អាហារ​ផងដែរ ៕     ចេ​នី​

Image may contain: 6 people, people smiling, people sitting, wedding, table and indoor

Image may contain: 2 people

Image may contain: 3 people

Image may contain: 1 person, smiling, selfie and closeup

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, closeup and indoor

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច