គន្លឹះ និង រូបមន្តពិសេសៗ ធ្វើឱ្យសក់ឆាប់វែង

ការលូតលាស់​នៃ​សក់​វិ​វត្ត​ទៅដោយ​ឯកឯង ប៉ុន្តែ​ប្រសិនបើទទួលបាន​ការថែទាំ​មិន​ត្រឹមត្រូវ ឬ ​រង​ការខូចខាត​ដោយសារ​ទម្លាប់​មិនល្អ​ណាមួយ​នោះសក់​អាច​នឹង​ខូច ហើយ​ការលូតលាស់​ក៏​នឹងត្រូវ​ប​ន្ទុ​ច​បង្អាក់​ទៅតាម​នោះ​ ។ ដើម្បីឱ្យ​សក់​ដុះ​ល្អ ឆាប់​វែង និង​ រឹងមាំ អ្នក​គួរផ្តល់​ការថែទាំ និង ​ចៀសវាង​ទម្លាប់​មួយចំនួន​ដែល​អាច​បណ្តាលឱ្យ​សក់​ខូច ​។​

​វិធីសាស្ត្រ​ទី​១ ៖ របប​អាហារ​បំប៉ន​សក់​

  • ​ញ៉ាំ​ផ្លែឈើ បន្លែ សាច់ និង​ ត្រី ដែល​សម្បូរ​ប្រូតេអ៊ីន​សម្រាប់​យកទៅ​ចិញ្ចឹម​សក់ និង ​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​វែង​មាន​សុខភាព​ល្អ​
  • ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ដើម្បី​ជំរុញ​ឱ្យ​សក់​ដុះ​ច្រើន ព្រោះថា​ខ្លាញ់​ជួយ​ជំរុញ​រាងកាយ​ក្នុងការ​ចម្រាញ់​វីតាមីន និង​សារធាតុ​រ៉ែ​មក​ចិញ្ចឹម​សក់ ដូចជា វីតាមីន ​A វីតាមីន ​D វីតាមីន E និង​ វីតាមីន ​K ។ ប៉ុន្តែ​គួរ​ជ្រើសរើស​ប្រភេទ​ខ្លាញ់​ល្អៗ ដូចជា អូ​មេ​ហ្គា​ ៣ ឬ​ថ្នាំ​វីតាមីន ​B ចម្រុះ​ជាដើម ​។​
  • ត្រូវ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ដែក និង​ ស័ង្កសី​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​ជាតិ​ដែក ជួយ​បញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់​កោសិកា​រួមទាំង​សក់​ផង ចំណែក​ស័ង្កសី ជួយ​ព្យាបាល​សក់​ខូច និង ​ធ្វើឱ្យ​សក់​មាន​សំណើម និង ​ប្រេង​ ។ អាហារ​ប្រភេទ​នេះ មានដូចជា អ័យ​ស្ទ័​រ សាច់គោ ស្រូវ​សាឡី គ្រាប់​ល្ពៅ សូកូឡា​ខ្មៅ និង ​ម្សៅ​កូ​កាវ​ជាដើម​ ។​
  • កង្វះ​វីតាមីន​សេ អាច​នឹង​ធ្វើឱ្យ​សុខភាព​សក់​ចុះខ្សោយ បែក​ចុង ស្រួយ និង ​ឆាប់​ខូច ​។ គួរ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​សេ ដូចជា ក្រូច ម្ទេស​ហា​វ៉ៃ ស្ពៃខៀវ ប្រូ​កូ​លី ជាដើម​ឬ​ញ៉ាំ​ថ្នំ​វីតាមីន​សេ​តែម្តង (​តាម​វេជ្ជបញ្ជា​)​ ។​

​វិធីសាស្ត្រ​ទី ​២ ៖ ចៀសវាង​ទម្លាប់​មិនល្អ​

  • ការលេង​ម៉ូដ​សក់​ញឹកញាប់​ពេក អាច​បណ្តាលឱ្យ​សក់​ស្តើង ស្ងួត និង ​ជ្រុះ​
  • ការប្រើប្រាស់​សាប៊ូ ឬ​ ផលិតផល​សក់​ផ្សេងៗ ដែល​ផ្សំ​ពីសារ​ធាតុគីមី​
  • ការប្រើប្រាស់​ឧបករណ៍​លេង​ម៉ូដ​សក់​ដោយ​ប្រើ​កម្តៅ ដូចជា ម៉ាស៊ីន​កៀប​ត្រង់ ម៉ាស៊ីន​ផ្លុំ​ស​ម្ងួ​ត និង ​ម៉ាស៊ីន​មូរ​រួញ ជាដើម​ ។​
  • ការ​សិតសក់​ទាំង​សើម ប្រើ​កម្លាំង​ខ្លាំង ឬ​កន្ត្រាក់​ពេក ឬ​ញឹកញាប់​ពេក
  • ការប្រើ​កៅស៊ូកង​ចង់​ច្រើនពេក និង ​ញឹកញាប់​ពេក ព្រោះ​វា​ធ្វើឱ្យ​ស្អិត​សក់ដាច់​សក់​នៅពេល​ដោះចេញ​ម្តងៗ និង​ទាញ​សក់​តឹង​ខ្លាំង ។ គួរប្រើ​កៅស៊ូ​ដែលមាន​ក្រណាត់ ឬ​រលោងៗ​មិន​បណ្តាលឱ្យ​សក់​ខូច និង ​កុំ​ចង​តឹង​ពេក ​។​
  • កក់សក់​ដោយ​ប្រុងប្រយ័ត្ន និង ​គួរ​កក់សក់ ១​ ទៅ​ ២ ​ដង ក្នុង​មួយ​សប្តាហ៍​ ។ សម្រាប់​សក់​ឆាប់​ឡើង​ប្រេង គួរ​កក់ ៣​ ទៅ​៤ ​ដង​ក្នុង​មួយ​សប្តាហ៍ ​។​
  • ​តម្រឹម​សក់​ជាប្រចាំ អាច​និយាយបានថា ១ ​ខែម្តង​ ។ ការ​នេះ​ជួយ​ឱ្យ​សក់​ដុះ​លឿន និង​ មាន​សុខភាព​ល្អ ​។​

​វិធីសាស្ត្រ​ទី​ ៣ ៖ បញ្ហា​ស្ត្រេ​ស និង ​ដំណោះស្រាយ​

  • សុខភាព​ផ្លូវកាយ និង​ ផ្លូវចិត្ត​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធទៅនឹង​សក់តួយ៉ាងបើ​អ្នកមាន​បញ្ហា​ស្ត្រេ​ស​ខ្លាំង​នោះ​សក់​អាច​នឹង​ជ្រុះ ឬ​ឡើង​អង្គែ​
  • ក្នុង​រយៈពេល​កំពុងតែ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ដូចជា មហារីក ការវះកាត់ ជាដើម អាច​នឹង​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​សក់​មួយរយៈ​
  • ដើម្បី​កម្ចាត់​ស្ត្រេ​សបាន លំ​ហាត់ប្រាណ​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព និង ​ងាយស្រួល​ជាងគេ​ ។ អ្នក​អាច​ជ្រើសរើស​វិធី​ហាត់​ក្នុង​មណ្ឌល​ហាត់ប្រាណ ឬ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ ពុំនោះ អ្នក​ក៏​អាច​ហែល​ទឹក រត់តាម​សួនច្បារ​លើ​ដងផ្លូវ​រីករាយ​នឹង​បរិស្ថាន​ជុំវិញខ្លួន​ក្នុងពេល​ជាមួយគ្នា​ផង ​។​

​វិធីសាស្ត្រ​ទី ៤ ៖ បញ្ហា​សុខភាព​ជះឥទ្ធិពល​ដល់​ការលូតលាស់​នៃ​សក់

  • ​ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព ត្រូវ​ទទួលទាន​ថ្នាំ​ជាប្រចាំ ឬ​ស្ថិតក្នុង​ការថែទាំ​សុខភាព​ដោយ​ប្រការ​ណាមួយ​នោះ ថែមទាំង​សង្កេតឃើញថា​សក់​ប្រែជា​ជ្រុះ រឹង ស្រួយ ស្ងួត អ្នក​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ថា​តើ​វិធី​ព្យាបាល ពិតជា​ជះឥទ្ធិពល​លើ​ការលូតលាស់​សក់​ឬ​យ៉ាងណា ​? និង ​ស្វែងរក​ដំណោះស្រាយ ​។​
  • ពិនិត្យមើល​សុខភាព​ស្បែកក្បាល​ដោយ​ខ្លួនឯង ដូចជា អង្គែ ឡើង​ប្រេង​ខុស​ប្រក្រតី ឬ​មាន​រមាស់ កន្ទួល ពងបែក ប្រសិនបើ​ធ្ងន់ធ្ងរ ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ ។​
  •  ទាំង​បុរស និង​ ស្ត្រី អាច​នឹងមាន​បញ្ហា​អ័រម៉ូន​មិន​ប្រក្រតី ដែលជា​លទ្ធផល​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​សក់​ ។ ប្រការនេះ គួរ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ​។

វិធីសាស្ត្រ​ទី ៥ ៖ វិធី​ថែរក្សា និង​ព្យាបាល​សក់​តាមបែប​ធម្មជាតិ

  • ប្រទាល​កន្ទុយក្រពើ​ជាមួយ​ទឹកឃ្មុំ ​៖ លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ជាមួយ​ទឹកឃ្មុំ សម្រាប់​ម៉ាស្សា​ស្បែកក្បាល ទុក​មួយសន្ទុះ ​(២០​នាទី​) រួច​លាង​ទឹក​ចេញ ​។​
  • ផ្លែ​ប៉ែង​ប៉ោះ ប្រេង​អូ​លីវ និង​ប្រទាល​កន្ទុយក្រពើ ​៖ លាយ​គ្រឿងផ្សំ​ទាំងបី​ចូលគ្នា​ឱ្យ​សព្វ កម្តៅ​ឱ្យ​ក្តៅ​ឧណ្ហៗ សម្រាប់​ម៉ាស្សា​ស្បែកក្បាល ទុកចោល​ឱ្យ​យូរ (១/២ ទៅ ១​ម៉ោង​) រួច​លាង​ចេញ ​។
  • ស្រទាប់​ផ្កាកូលាប​ ៖ ប្រេង​ផ្កាកូឡាប ជួយ​ថែរក្សា​សក់ ផ្តល់​ជីវជាតិ​ចិញ្ចឹម​ដល់​សក់ បង្កើន​ចរន្តឈាម​លើ​ស្បែកក្បាល និង​ ជួយ​ឱ្យ​សក់​ក្រាស់​ជាង​មុន​ ។​
  • ផ្ការំយោល​ ៖ រក​ទិញ​ប្រេង​ផ្ការំយោល​សម្រាប់​លាប​សក់ នោះ​សក់​នឹងមាន​ក្លិនក្រអូប រលោង មិន​ងាយ​ចេញ​ស្កូវ និង ​មិន​ជ្រុះ​ទៀត​ទេ ថែមទាំងព្យាបាល​បញ្ហា​ស្បែកក្បាល​ទៀតផង​ ៕ លក្ខិណា​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច