ធ្លាយដំណឹងតារាចម្រៀង K-Pop នាង CL នឹងមកកម្ពុជាក្នុងពេលឆាប់ៗនេះ !

ថ្មីៗ​នេះ​មាន​ធ្លាយ​ដំណឹង​មួយ​ថា តារាចម្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ និង ល្បី​ពេញ​ពិភព K-Pop គឺ​នាង CL ឈ្មោះ​ដើម លី ជេ​រី​ន (Lee Chae Rin) នឹង​បង្ហាញ​វត្ត​មានមក​ប្រទេស​កម្ពុជា ជា​លើកដំបូង​ក្នុងពេល​ឆាប់ៗ​នេះ ។​

Image may contain: 1 person

​ជាមួយ​ដំណឹង​លេច​ធ្លាយ​នេះដែរ បើតាម​ប្រភពព័ត៌មាន​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ «Domrei Angkor – ដំរី​អង្គរ​» បានឱ្យដឹងថា តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​នៅ K-Pop គឺ​នាង លី ជេ​រី​ន ហៅ CL ដែលធ្លាប់ជាប្រធានក្រុមតារាចម្រៀងស្រី 2NE1 នឹង​មក​ប្រទេស​កម្ពុជា​ពិតប្រាកដ​មែន គឺនៅ​កំលុង​ខែកញ្ញា ឆ្នាំ ២០១៧ ខាង​មុននេះ ។ ប្រភព​ដដែល​ក៏បាន​បញ្ជាក់ទៀតថា តារាចម្រៀង CL ដែល​នឹង​មក​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ​មកដើម្បី​​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី The Big Machine Concert តាម​ការអញ្ជើញ និង រៀបចំ​ពី​ក្រុមការងារ ដំរី​អង្គរ សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ។​

Image may contain: 5 people, people standing

​គួរ​បញ្ជាក់ដែរថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​សម្រាប់​ក្រុមការងារ ដំរី​អង្គរ ដែល​បាន​អញ្ជើញ​តារា​ល្បីៗ​ពី​ក្រៅប្រទេស​មក​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ក្រោម​ការរៀបចំ​របស់ខ្លួន​សហការ​ជាមួយ​ក្រុមហ៊ុន​នានា​ក្នុងប្រទេស ដែល​កន្លងមក​ក៏​ធ្លាប់មាន​តារា​ល្បី​ពី​ក្រៅប្រទេស ដូចជា​ពី​ប្រទេស​ថៃ​ចូលរួម​រួចមកហើយ​ដែរ ហើយ​សម្រាប់​ការអញ្ជើញ​តារា K-Pop គឺ​នាង CL នេះ​ជា​លើកទីមួយ​ផងដែរ ៕                              សា​លក​

Image may contain: 1 person, smilingImage may contain: one or more peopleImage may contain: 1 personImage may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច