តារាចម្រៀង លី អ៊ីវ៉ាធីណា ថាផ្កាស្លាគ្មានតម្លៃសម្រាប់ខ្ញុំសូម្បីតែបន្តិច !

ថ្មីៗ​នេះ​តារាចម្រៀង​កូនកាត់​ចិន លី អ៊ី​វ៉ា​ធី​ណា បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ដែលមាន​អត្ថន័យ​ថា ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​ខ្ញុំ​សូម្បីតែ​តិច ។ ដោយ​ក្នុងនោះ លី អ៊ី​វ៉ា​ធី​ណា បាន​លើកយក​ហេតុផល​ខ្លះៗ​ដែល​ធ្វើឱ្យ​នាង​គិតថា​ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​នាង ។

Image may contain: 4 people, people smiling, people standing

«​ផ្កាស្លា​មិន​ក្រអូប​ដូច​ផ្កា​ដទៃ​តែ​វា​មានន័យ​សម្រាប់​មនុស្ស​ស្រី​ខ្លាំងណាស់​» ។ ជាមួយនិង​ពាក្យ​មួយ​ឃ្លា​នេះ​ត្រូវបាន​តារាចម្រៀង​ប្រចាំ​ផ​លិត​កម្ម​ថោ​ន លី អ៊ី​វ៉ា​ធី​ណា បាន​សរស​រថា «​ដូច​គ្មាន​អី​សំខាន់​ផង​ហើយក៏​មិន​អស្ចារ្យ​អី​ដែរ​វា​គ្រាន់តែ​បញ្ជាក់ថា​អ្នកជា​ប្តី​ខ្ញុំ ខ្ញុំ​ជា​ប្រពន្ធ​ស្រប ច្បាប់​តែ​ប៉ុណ្ណឹង តែ​អ្វីដែល​សំខាន់​តើ​ផ្កាស្លា​និង​បានផ្តល់​សុភមង្គល​ឱ្យ​យើង​អត់​អ្នកខ្លះ​បានមក​ដោយ​ទឹកភ្នែក បានមក​ដោយ​ប្តី​វ៉ៃ​ប្តី​មាន​ស្រី ចឹ​ង​ចង់​សួរថា​តើ​ផ្កាស្លា​និង​មានន័យ ឬ សំខាន់​អត់​ស្រី​ស្រី ផ្កាស្លា​គ្មាន​តម្លៃ​សម្រាប់​ខ្ញុំ​សូម្បី​តិច » ។ ជាមួយ​ការយល់ឃើញ​របស់​តារាចម្រៀង កូនកាត់​ចិន​រូបនេះ​ក៏ មាន​ការយល់ស្រប​ពី​សំណាក់​មិត្តភក្តិ​មួយចំនួន​ដែរ ។

Image may contain: 1 person, standing

​បើ​គិត​មកដល់ពេលនេះ លី អ៊ី​វ៉ា​ធី​ណា មាន​វ័យ​ជាង ៣០ ឆ្នាំ​ហើយ​តែ​យ៉ាងណា​តារាចម្រៀង​រូប​នះ​មិន​មានបំណង​គិតគូរ​រៀបការ​ដូច​មិត្តភក្តិ​រួម​អាជីព​នោះទេ ។ ប៉ុន្តែ​នាង​ធ្លាប់​បង្ហើប​ថា​មាន​គូស្នេហ៍​ហើយ ។ តារារូបនេះក៏ធ្លាប់​បញ្ជាក់ថា​មិនមាន​គម្រោង​រៀបការ​ទេបើ​ត្រូវ​គ្នាអាច​រស់នៅ​ជាមួយគ្នា​ហើយ​បើ​មិន​ចុះសម្រុង​បែក​គ្នា​តែម្តង ។

Image may contain: 1 person, closeup

​សព្វថ្ងៃ លី អ៊ី​វ៉ា​ធី​ណា កំពុង​មមាញឹក​ថត​បទ​ចម្រៀង​ថ្មីៗ​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​បទ​ញាក់ និង បទ​មនោសញ្ចេត នា ។ លី អ៊ី​វ៉ា​ធី​ណា ក៏ជា​តារាចម្រៀង​ម្នាក់​ដែលមាន​ប្រជាប្រិយភាព​នៅក្នុង​ផលិតកម្ម​ថោ​ន ។ ក្រៅពី​សិល្បៈ លី អ៊ី​វ៉ា​ធី​ណា ក៏មាន​របរ​បន្ថែម​គឺ​រៀបចំ​តុបតែង​ផ្កានៅក្នុង​ពិធី​នានា​ផងដែរ ៕     ចេ​នី​

Image may contain: 1 person, smiling, standing, tree, grass, outdoor and nature

Image may contain: 3 people, people smiling, people sitting and outdoor

Image may contain: 1 person, smiling, standing

Image may contain: 1 person, sitting

Image may contain: 5 people, people smiling, people sitting and indoor

Image may contain: 2 people, people smiling, people standing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច

ព័ត៌មានពាក់ព័ន្ធ