ក្រុមហ៊ុន DKSH និង Abbott រៀបសន្និសីទស្តីអំពី «អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី ៥ បច្ចុប្បន្នភាពអាហារូបត្ថម្ភវេជ្ជសាស្ត្រឆ្នាំ2017»

​ក្រុមហ៊ុន DKSH ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​នៅ​តំបន់​អាស៊ី ថ្មីៗ​នេះ​បាន​រៀប​សន្និសីទ​ស្តីអំពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី ៥ បច្ចុប្បន្នភាព​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​ឆ្នាំ ​2017» សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott ដោយមាន​ការដាក់​បង្ហា​ញ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​មនុស្សពេញវ័យ Ensure Complete ជាមួយនឹង​ការកាត់បន្ថយ​ជាតិ​ផ្អែម​រហូតដល់ ៥០% ។​

Image may contain: 5 people, people smiling, people standing

​កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៧ ២០១៧ ក្រុមហ៊ុន DKSH បានរៀបចំ​សន្និសីទ​មួយ​ស្តីអំពី «​អា​រូប​ត្ថ​ម្ភ​វេជ្ជសា ស្ត្រ​លើក​ទី ៥ បច្ចុប្បន្នភាព​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​ឆ្នាំ 2017» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សហការ​ដោយ​ក្រុមហ៊ុន​អា ហារូបត្ថម្ភ Abbott ដើម្បី​សម្ពោធ​ផលិតផល Ensure Complete​ជាមួយនឹង​ការ​កាត់ម​ន្ថ​យ​រសជាតិ​ផ្អែម​រហូតដល់ ៥០% ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ។

Image may contain: 4 people, people sitting and indoor

Ensure Complete ថ្មី ត្រូវបាន​បង្កើតឡើង​ដោយ​សារជាតិ​ចិញ្ចឹម​យ៉ាង​ពេញលេញ​ដែលមាន​ផ្ទុក​សារជាតិ​វីតាមីន និង រ៉ែ ២៨ ប្រភេទ​ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​រាងកាយ Omega-3 ជួយ​ដល់​សុខភាព​សរសៃឈាម​បេះដូង Prebiotic-FOS ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ Calcium​ដើម្បី​ឆ្អឹង និង ធ្មេញ​រឹងមាំ Protein ដើម្បី​សាងសង់ និង រក្សា​រាងកាយ​ឱ្យ​រឹងមាំ​ផងដែរ ។ កម្មវិធី​នេះ​ត្រូវបាន​ចូលរួម​ដោយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត និង ក្រុមគ្រូពេទ្យ​ជាង ២០០ នាក់​នៅ​ទូទាំងប្រទេស និង ពី​សំណាក់​ម្ចាស់​ហាង​ដែលជា​ដៃគូ​អាជីវកម្ម​នានា​សរុប​ជាង ៤០០ នាក់​មកពី​ទូរ​ទាំង​ប្រទេស ។​

Image may contain: 11 people, people standing and indoor

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តាន់ តឹក​ស្រេង ប្រធាន​សមាគមន៍​គ្រូពេទ្យ​កម្ពុជា​ឯកទេស​ជម្ងឺថ្លើម​និង ក្រពះ​ពោះវៀន សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ប្រទេស​កម្ពុជា​ក្នុងការ​សិក្សា និង ចែករំលែក​បទពិសោធ​ន៍​នៃ​វិធីសា ស្ត្រ​ថ្មី​ដើម្បី​ជួយ​អ្នកជំងឺ ។ បច្ចុប្បន្ន​ផ្នត់គំនិត​លើ​អាហា​រូ​ប្ថ​ម្ភ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង​ជា​គំនិត​ថ្មី​នៅឡើយ ហើយ​យើង​ពុំទាន់​មាន​អ្នកឯកទេស​ផ្នែក​ចំណីអាហារ​នោះទេ ។ អ្នកជំនាញ​ផ្នែក​សុខភាព​ដើរតួរ​នាទី​យ៉ាងសំខាន់​ក្នុងការ​កំណត់ថា យើង​មានចំណេះដឹង និង វិជ្ជាជីវ​ច្បាស់លាស់​ក្នុង​ការផ្តល់​ដំបូន្មាន​អាហារូបត្ថម្ភ​ដល់​អ្នកជំងឺ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ។​

Image may contain: 6 people, people smiling, people standing

​បន្ថែម​ពីនេះ​វេជ្ជបណ្ឌិត មេ​ល​វីន ឆ័​រ (Melvin CHUA) អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ជំងឺ​ទូទៅ (​មនុស្ស​ចាស់​) មន្ទីរពេទ្យ​សេង​កាង​ហេ​ល (Sengkang Health) ប្រទេស​សិង្ហ​បុរី បានធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ «​កង្វះ​អាហារូបត្ថម្ភ និង ជំងឺ សា​កូ​ភី​នា (Sarcopenia) ទាក់ទង​ទៅនឹង​ជរាភាព បុព្វហេតុ និង​ផលវិបាក​» ក្នុងនោះ​គាត់​បាន​មានប្រសាសន៍ថា ពិភពលោ ក​កំពុង​វិវឌ្ឍន៍​វ័យ​កាន់តែ​ចំណាស់ កំណើនប្រជាជន​ដែល​វិវឌ្ឍន៍​វ័យ​ចំណាស់​កំពុង​កើនឡើង​ហេតុនេះ​ប្រសិនបើ​គ្មាន​អន្តរាគមន៍​ត្រឹមត្រូវ គ្រប់គ្នា​នឹងត្រូវ​ប្រឈមមុខ​នឹង​ជំងឺសា​កូ​ភី​នា (Sarcopenia) ។ ការបាត់បង់​សាច់ដុំ​ដោយ​ជំងឺសា​កូ​ភី​នា (Sarcopenia) នឹង​បណ្តាលឱ្យមាន​ការថយចុះ​ភាពរឹងមាំ និង សមត្ថភាព​រាងកាយ ។ ជំងឺសា​កូ​ភី​នា (Sarcopenia) ក៏​អាច​បណ្តាលឱ្យ​ពិការ​អវយវៈ បាត់បង់​ភាព​ឯករាជ បាត់បង់​ជីវិត និង ចំណាយ​ថវិកា​ច្រើន​លើ​ការព្យាបាល ។​

Image may contain: 9 people, people smiling, people standing and indoor

​លោកស្រី អេ​ណា ចា​កប (Anna Jacob) នាយក​ផ្នែក​វេជ្ជសាស្ត្រ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott សិង្ហ​បុរី បាន​មានប្រសាសន៍​នៅក្នុង​បទ​បង្ហាញ​នៅលើ​ប្រធានបទ «​ដំណោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង លើកស្ទួយ​សុខភាព​រឹងមាំ​ជាមួយនឹង​អាហារូបត្ថម្ភ​» ថា​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​មនុស្ស​ចាស់​ហើយ​មាន​សុខភាព​ខ្សោយ​មាន​កម្រិត​ខ្ពស់ ជាពិសេស​អ្នកជំងឺ​មហារីក អ្នកជំងឺ​ក្រពេញ និង អ្នកជំងឺ​ផ្លូវដង្ហើម ។ ការទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ និង ការ​ស្រូបយក​អាហារ​មិន​គ្រប់គ្រាន់ គឺជា​មូលហេតុ​ចម្បង ។ ការសិក្សា​ក្នុង​ឆ្នាំ ២០០៤ បាន​បង្ហាញថា​អ្នកជំងឺ​ខ្វះ​អាហារូបត្ថម្ភ​មាន​បញ្ហា​ឆ្លង​រោគ​ខ្ពង់​ជាង​ធម្មតា ៣ ដង ។ ការ​ទទួលទាន​អាហារូបត្ថម្ភ​បន្ថែម​ជួយ​ឱ្យ​លទ្ធផល​អ្នកជំងឺ​ប្រសើរឡើង និង កាត់បន្ថយ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ ។​

Image may contain: 3 people, people standing and indoor

​វាគ្មិន​ទាំងពីរ​ត្រូវបាន​សម្របសម្រួល​ដោយ​លោក​វេជ្ជបណ្ឌិត នី​វ រ័ត្ន​វីរៈ ឯកទេស​ជំងឺ​ទូទៅ (​សាកលវិទ្យាល័យ​វិទ្យា សាស្ត្រ​សុខាភិបាល​) ឯកទេស​ជំងឺ​តម្រងនោម (​សាកលវិទ្យាល័យ​លី​ម៉ូ​ជី​ស (Limoges) ប្រទេស​បារាំង​) សញ្ញាប័ត្រ​ផ្នែក Extraenal Purification Technique (​សាកលវិទ្យាល័យ​ស្ត្រា​ស​ប៊ួ​គ (Strasbourge) ប្រទេស​បារាំង​) ។
​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន DKSH និង​ជ Abbott ដើម្បី​ប្រកាស​ផ្លូវការ​ក្នុងការ​នាំយក​ផលិតផល Ensure Complete ថ្មី​មកកាន់​ទីផ្សារ​កម្ពុជា ។ Ensure Complete ត្រូវបាន​ផ្សំ​ឡើង​ដោយ​សារជាតិ​រ៉ែ និង វីតាមីន ២៨ ប្រភេទ រួមបញ្ចូល​ទាំង Calcium វីតាមីន C វីតាមីន D ប្រូតេអ៊ីន​ដែលមាន​គុណភាព​ខ្ពស់ និង Prebiotics-FOS ដែល​ផ្តល់​ភាពរឹងមាំ​ដល់​រាងកាយ​ដើម្បី​បំពេញ​ក្តី​ប្រាថ្នា​ក្នុង​ជីវិត ។ ការសិក្សា​វេជ្ជសាស្ត្រ​បញ្ជាក់ថា ម្សៅ​ទឹកដោះគោ​សម្រាប់​មនុស្សពេញវ័យ Ensure Complete ថ្មី​ជួយ​បង្កើន​កំ​ម្លាំ​ង​ឡើងវិញ​ក្នុងអំឡុងពេល ៨ សប្តាហ៍ ដូច្នេះ​អ្នក​អាច​រស់នៅ​ប្រកបដោយ​សុភមង្គល ។​

​អំពី​ក្រុមហ៊ុន DKSH

DKSH គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ដោយ​ផ្តោត​សំខាន់​ក្នុង​តំបន់​អាស៊ី ។ ដូចដែល​ពាក្យ «​សេវាកម្ម​ពង្រីក​ទីផ្សារ​» បង្ហាញ​ស្រាប់ DKSH ធ្វើ​ការជួយ និង បង្កើត​ម៉ាក​យីហោ​ជូន​ដល់​ក្រុមហ៊ុន​ដទៃទៀត​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ថ្មី ឬ​ទីផ្សារ​ដែលមាន​ស្រាប់ ។ ដោយ​ត្រូវបាន​ចុះបញ្ជី​ជា​សាធារណៈ​នៅក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange តាំងពី​ឆ្នាំ ២០១២ មក DKSH គឺជា​ក្រុមហ៊ុន​សកល​មួយ​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅក្នុង​ទីក្រុង​ហ្ស៊ូ​រី​ច ។ ដោយមាន​ទីតាំង​អាជីវកម្ម​ចំនួន ៧៨០ កន្លែង​នៅក្នុង ៣៦ ប្រទេស ដោយ​ក្នុងនោះ ៧៥០ កន្លែង​ស្ថិតនៅក្នុង​ទី្វ​ប​អាស៊ី និង មាន​បុគ្គលិក​ជំនាញ​ចំនួន ៣០.៣២០ នាក់ ។ DKSH បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៨៦៥ និង មាន​ចំណូល​សរុប​ចំនួន ១០,៥ ពាន់​លាន​ស្វី​ស​ហ្វ្រ​ង់ ក្នុង​ឆ្នាំ ២០១៦ ។ ជាមួយនឹង​កេរ្តិ៍តំណែល​យ៉ាងរឹងមាំ​របស់​ប្រទេស​ស្វី​ស ក្រុមហ៊ុន​នេះ​មាន​ប្រពៃណី​យ៉ាង​យូរលង់​ក្នុង​ការធ្វើ​អាជីវកម្ម​ទាំង​នៅក្នុង និង ជាមួយ​តំបន់​អាស៊ី ហើយ​ក៏បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សហគមន៍ និង​អាជីវកម្ម​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។​

​ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក​គ្រឿងឧបភោគ​បរិភោគ គឺជា​អ្នកផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​ទៅលើ​តំបន់​អាស៊ី លើ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​បរិភោគ សេវាកម្ម​ម្ហូបអាហារ ផលិតផល​ប្រណីត សម្លៀកបំពាក់ និង ផលិតផល​ប្រចាំថ្ងៃ​ដូចជា​គ្រឿងសម្អាង​ផ្នែក​សក់ និង ស្បែក ។ វិសាលភាព​នៃ​សេវាកម្ម​ពង្រីក​ទីផ្សារ​របស់​អង្គភាព​អាជីវ​កម្មនេះ រួមបញ្ចូល​ពី​ការសិក្សា​លើ​ផលិតផល រហូតដល់​ការចុះបញ្ជី​សម្រាប់​ការនាំ​ចូល ទីផ្សារ និង ការតាំង​បង្ហាញ​ផលិតផល ការលក់ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ឃ្លាំង​ស្តុក​ទំនិញ ការចែក​ចាយ ការទូទាត់​វិ​ក្ក័​យ​ប័ត្រ ការប្រមូល​សាច់ប្រាក់ និង សេវាកម្ម​បន្ទាប់ពី​ការលក់ ។ ដោយមាន​ទីតាំង​អាជីវកម្ម​ចំនួន ៧២០ កន្លែង​នៅក្នុង ២០ ប្រទេស និង បុគ្គលិក​ឯកទេស ១៦.៣៧០ នាក់ អាជីវកម្ម​ផ្នែក​គ្រឿងឧបភោគ​បរិភោគ បានដាក់​នៅតាម​ហាង​លក់រាយ​ចំនួន ៣១០.០០០ កន្លែង​ជា​រៀងរាល់ថ្ងៃ ដោយ​បង្កើត​ការលក់​សុទ្ធ​ចំនួន ៣,៨ ពាន់​លាន​ហ្វ្រ​ង់​ស៊ី​ស ក្នុង​ឆ្នាំ ២០១៦ ៕


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច