គ្រាន់តែស្លាប់ និង ឈឺជាទម្ងន់មានជាង ១១ នាក់ នៅឆ្នាំ ២០១៧ នេះ កើតផ្ទួនៗក្នុងរង្វង់អ្នកសិល្បៈ !

 លោក អ៊ិត សេដ្ឋា​
​លោក អ៊ិត សេដ្ឋា គឺជា​ពិធីករ​ដ៏​ល្បីល្បាញ និង មាន​វោហារ​ស័ព្ទ​ចាក់​មិន​លិច​មួយរូប​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​រៀមច្បង​ដ៏​មាន​បទពិសោធ​មួយរូប​ក្នុង​សិល្បៈ​ដែល​តែងតែ​ផ្តល់​ដំបូន្មាន​ដល់​សិល្បករ​ជំនាន់​ក្រោយ​ផងដែរ ។ លោក អ៊ិត សេដ្ឋា បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ​ថ្មីៗ​នេះ ពេល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺមហារីក​ថ្លើម និង ជំងឺ​ទឹកនោមផ្អែម ។​

Image may contain: 8 people, people smiling, people standing

​ភរិយា​តារាចម្រៀង រិ​ន សា​វ៉េ​ត
​លោក រិ​ន សា​វ៉េ​ត គឺជា​តារាចម្រៀង​មួយរូប​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស កាលពីពេល​ថ្មីៗ​កន្លងមកនេះ ពោលគឺ​នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ នា​វេលា​ម៉ោង ៣ និង ១០ នាទី​រសៀល ភរិយា​របស់លោក​បាន​ទទួលមរណភាព ដោយ​ជំងឺមហារីក​សុដន់​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ក្រោយ​ភរិយា​របស់លោក​ស្លាប់ លោក​បាន​ដឹក​សព​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត ខេត្តតាកែវ ។​

Image may contain: one or more people, people sitting and indoor

ម្តាយមីង តារា​កំប្លែង​នាង ឃ្មឹ​ប

​ក្រោយ​កូនប្រុស​បង្កើត​របស់ខ្លួន​ជាមួយ​នាយ ហុងដា បាន​បង្ករឿង​យ៉ាងធ្ងន់ធ្ងរ​ដែល​ច្បាប់​មិនអាច​លើកលែង​បាន​នោះ នាង ឃ្មឹ​ប ដែល​ទើបតែ​ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​កំប្លែង​ឡើងវិញ ក៏​ស្រាប់តែ​ទទួលដំណឹង​ទុក្ខ​ក្រៀមក្រំ​មួយទៀត​គឺ​ម្តាយមីង​របស់​នាង​នៅឯ​ស្រុកកំណើត​បាន​បាត់បង់​ជីវិត ។ បើតាម​បណ្តាញ​សង្គម​បានឱ្យដឹងថា ម្តាយមីង នាង ឃ្មឹ​ប បានទទួល​មរណភាព​កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ​ថ្មីៗ​នេះ ។​

Image may contain: 5 people, people standing

– អ្នកស្រី កាន់ សុវណ្ណនី គ្រោះថ្នាក់​ចៃដន្យ

​តារាភាពយន្ត​ជើងចាស់ មហាជន​ចាំ​ថា​ជា​តួ​កាច​ឆ្នាស​ក្នុង​បទ​ចម្រៀង​ទុំ​ទាវ គឺ​អ្នកស្រី កាន់ សុវណ្ណនី និង ជា​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ​ផង​នោះ កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ត្រូវបាន​គេ​ដឹងថា អ្នកស្រី​ត្រូវបាន​គ្រួសារ​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ ក្រោយពី​រងគ្រោះថ្នាក់​រអិល​ដួល​ដោយ​ចៃដន់​នៅផ្ទះ បណ្តាលឱ្យ​ប៉ះពាល់​ផ្នែក​ក្បាល​យ៉ាងធ្ងន់ធ្ងរ ។ បើតាម​ការឱ្យ​ដឹង ក្រោយពី​សង្គ្រោះ​រួច សិល្បការិនី​ជើងចាស់​រូបនេះ​បានដឹងខ្លួន​វិញ ប៉ុន្តែ​អាការ​ស្ថិតក្នុង​ការតាមដាន​ពី​គ្រូពេទ្យ ដោយសារ​ពេល​អ្នកស្រី​បើកភ្នែក​នៅមាន​អាការ​វិលមុខ​ខ្លាំង ហើយ​រកកល់​ចង់​ក្អួត​ថែមទៀត ។​

Image may contain: 1 person, sleeping

លោក អ៊ា វ​ឌ្ឍ​នា

​លោក អ៊ា វ​ឌ្ឍ​នា គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន ហើយ​លោក​ក៏​ជា​ស្ថាបនិក​មួយរូប​ដែល​បាន​បង្កើត​ក្រុម​ចម្រៀង​យុវវ័យ EV Band ។ អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន​រូបនេះ បានទទួល​មរណភាព​កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៧ កន្លងទៅ នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​បារាំង ដោយ​ជំងឺ​បែក​ទឹកប្រមាត់ ។​

Image may contain: 1 person, standing, outdoor and nature

លោក ម៉ា សេរី
​លោក ម៉ា សេរី គឺជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ដ៏​មាន​ថ្វីមាត់​ក្នុង​វិស័យ​កីឡា​ជាតិ និង អន្តរជាតិ​មួយរូប ហើយ​លោក​ក៏​ជា​អ្នក​ផលិត​កម្មវិធី​កីឡា​ដ៏​ល្បីល្បាញ ព្រមទាំង​ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​ផងដែរ ។ លោក ម៉ា សេរី បាន​លាចាក​លោក​​កាលពី​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺមហារីក​ថ្លើម ។

Image may contain: 1 person, standing

 

ព្រឹទ្ធាចារ្យ សួន សាន
​លោក សួន សាន គឺជា​ព្រឹទ្ធាចារ្យ និង ជា​ស្មៀ​ង​ចាប៉ីដងវែង​ខ្មែរ​មួយរូប ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ វោហារសាស្ត្រ​ក្បោះក្បាយ​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ក្នុង​សិល្បៈ​បុរាណ​ផ្នែក​ចាប៉ីដងវែង ។ លោក​ព្រឹទ្ធាចារ្យ​បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​រោគាពាធ ។ ការបាត់បង់​ព្រឹទ្ធាចារ្យ​រូប បានធ្វើឱ្យ​មហាជន​ស្រណោះ​សង្វេគ​យ៉ាងខ្លាំង ព្រោះ​គ្រួសារ​របស់លោក​ពុំមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើបុណ្យ​ត្រឹមត្រូវ ។​

Image may contain: 6 people, people smiling

ភរិយា​ក្រោយ​តារា​កំប្លែង ហុងដា
​លោក ហុងដា ក៏​ជា​តារា​កំប្លែង​ល្បី​មួយរូប លោក​ក៏​មិន​ខុសពី​តារាចម្រៀង រិ​ន សា​វ៉េ​ត ដែរ ដោយ​តារា​កំប្លែង​រូបនេះ​បាន​បាត់បង់​ភរិយា​ក្រោយ​ជាទី​ស្រឡាញ់​របស់ខ្លួន​ដោយ​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​ពី​សំណាក់​កូនប្រុស​នៃ​ភរិយា​ដើម​របស់ខ្លួន កាលពី​រសៀល​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ នាយ ហុងដា គ្រានោះ​មានទុក្ខ​ជា​ទម្ងន់ ព្រោះ​ភរិយា​ត្រូវស្លាប់ កូនប្រុស​ត្រូវ​ជាប់គុក ឪពុក​ក៏​ឈឺ​ចូល​មន្ទីរពេទ្យ រីឯ​ភរិយា​ដើម​ដែល​លែងលះ​គឺ​នាង ឃ្មឹ​ប ក៏​លេចមុខ​ក្នុង​សភាព​ធ្លាក់ខ្លួន​ក្រ​មើល​មិន​យល់​ទៀត ។​

Image may contain: 2 people, people smiling, indoor

ម្តាយ​តារា​សម្តែង សោម ស្រីនាថ​
​កញ្ញា សោម ស្រីនាថ ជា​តារា​សម្តែង និង បង្ហាញ​ម៉ូដ​មួយរូប កាលពីពេល​ថ្មី​នេះ​កញ្ញា​ក៏បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ផងដែរ ដោយសារ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​បានទទួល​មរណភាព​ចោល ។ អ្នក​ម្តាយ​របស់​តារា​សម្តែង សោម ស្រីនាថ បានទទួល​មរណភាព​កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ នា​វេលា​ម៉ោង ២ និង ៣០ រសៀល ដោយ​ជំងឺមហារីក​ដំណាក់​ការ​ចុងក្រោយ ។​

Image may contain: 2 people, people standing, people sitting and indoor

ភរិយា​នាយ ចេក ធ្លាក់ខ្លួន​ឈឺ
​នាយ ចេក ដែលជា​តារា​កំប្លែង​មួយរូប​លេង​ក្នុង​ក្រុម​កំប្លែង​នាយ កុយ កាលពី​ខែមករា ដើមឆ្នាំ ២០១៧ នេះ ភរិយា រួម​នឹង​ម្តាយ​របស់លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ព្រម​គ្នា ដែល​ធ្វើឱ្យ​តារា​កំប្លែង​រូបនេះ​ជួបប្រទះ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ។ នាយ ចេក ដែល​ប្រកប​របប​លក់​ទឹក​សុទ្ធ​នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ ២ បាន​ត្អូញត្អែរថា ខ្លួន​កំពុង​តែមាន​ជីវភាព​ខ្វះខាត​ផង ស្រាប់តែ​ម្តាយ និង ប្រពន្ធ ត្រូវ​ធ្លាក់ខ្លួន​ឈឺ​ព្រម​គ្នា​ទៀត ដែល​ធ្វើឱ្យ​រូបលោក​កើតទុក្ខ​យ៉ាងខ្លាំង ។​

Image may contain: 1 person, sitting

តារា​កំប្លែង ហ្វុ​យ​ហ្ស៊ូ ធ្លាក់ខ្លួន​ឈឺ
​កាលពី​ខែមេសា​កន្លងទៅនេះ តារា​កំប្លែង និង ល្ខោន​ជើងចាស់​ឈ្មោះ ស៊ូ សា​វ៉ាង ហៅ​តា ហ្វុ​យ​ហ្ស៊ូ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ដែល​តម្រូវឱ្យ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​សង្គ្រោះបន្ទាន់ ។ បើតាម​ការឱ្យ​ដឹង លោកតា ហ្វុ​យ​ហ្ស៊ូ មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ រហូតមកដល់​សព្វថ្ងៃ​នេះ​លោក​ហាក់​បាន​ធូរស្រាល​បន្តិច​ហើយ តែ​យ៉ាង​ក៏​នៅតែមាន​ការតាមដាន​ពី​គ្រូពេទ្យ​ជាប្រចាំ​ផងដែរ ។​

Image may contain: 6 people, people sitting, people standing and indoor

​នេះ​ជា​តួលេខ​មួយ​ច្រើន​គួរសម​សម្រាប់​ដើមឆ្នាំ ២០១៧ នេះ ដែល​ក្នុងចំណោម ១១ នាក់​ខាងលើនេះ មាន​អ្នកសិល្បៈ​ផ្ទាល់ ៤ រូប បានទទួល​មរណភាព​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​សាច់ញាតិ​ជិតស្និទ្ធ​អ្នក​ក្នុង​សិល្បៈ​ក៏មាន ៤ រូប​ដែល​បាន​បាត់​បង់ជីវិត ស្របពេល​ដែលមាន​សាច់ញាតិ​អ្នកសិល្បៈ និង អ្នកសិល្បៈ ៣ រូប​ទៀត កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវបាន​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​នោះ ។ តាមរយៈ​នេះ​យើង​ក៏​សូម​បួងសួង​ដល់​បណ្តា​អ្នកសិល្បៈ និង សាច់ញាតិ​អ្នក​ក្នុង​សិល្បៈ​មួយចំនួន​ដែល​កំពុង​ទទួល​ការព្យាបាល​នោះ​ឱ្យ​ឆាប់​បានជា​សះស្បើយ ហើយក៏​សុំចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​អ្នកសិល្បៈ និង ក្រុមគ្រួសារ ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ផងដែរ ៕         សាកល​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច