ទស្សនារូបថតផ្អែមល្ហែម ខៀវ សានសាណា និង ស្វាមីដើរកម្សាន្តនៅបរទេស !

បើ​គិត​មកទល់ពេលនេះ ពិធី​ការិនី​រាង​តូច​ច្រឡឹង ខៀវ សាន​សា​ណា បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ​បរទេស​បាន​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ក្នុង​នោះគេ​សង្កេតឃើញ​គូស្នេហ៍​វ័យ​ចំណាស់​ដ៏​ស័ក្ដិសម​មួយគូ​នេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​ទៅវិញទៅមក​ដល់​សាធារណជន មិនឱ្យ​ចាញ់​គូស្នេហ៍​វ័យក្មេង​មួយចំនួន​ឡើយ ។

Image may contain: 2 people, people smiling, people standing and outdoorImage may contain: 2 people, people sitting, sunglasses and outdoor

​ជាក់ស្ដែង​ថ្មីៗ​នេះ ពិធី​ការិនី​សម្រស់​បាន ខៀវ សាន​សា​ណា ទើបតែ​ដឹក​ដៃ​ស្វាមី​ជាទី​ស្រឡាញ់​របស់ខ្លួន​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អ៊ីតាលី ដោយ​នៅមុននេះ​បន្តិច​គេ​ឃើញ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​រូបថត​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​ជាមួយនឹង​ស្វាមី ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​រីករាយ​នឹង​ដំណើរ​កម្សាន្ត​លើក​នេះ​ជាខ្លាំង ។​

Image may contain: 2 people, people smiling, people sitting, sunglasses and outdoorImage may contain: 2 people, people smiling, people sitting and sunglasses

​បន្ទាប់ពី ខៀវ សាន​សា​ណា ទម្លាយ​រូបថត​ស្អាតៗ​ពោរពេញ​ដោយ​សុភមង្គល​ជាមួយនឹង​ស្វាមី​ជនបរទេស​នៅលើ​ទឹកដី​ប្រទេស​អ៊ីតាលី​ភ្លាម ក៏មាន​បណ្ដា​អ្នកគាំទ្រ​ជាច្រើន​លួច​ច្រណែន​នឹង​ភាព​ផ្អែមល្ហែម​របស់​គូស្នេហ៍​ពិធី​ការិនី​ឆ្នើម​រូបនេះ​ជាខ្លាំង ។ មិនតែប៉ុណ្ណោះ សា​ណា ក៏​ទទួលបាន​ការកោតសរសើ​រថា​ជា​ពិធី​ការិនី​ដ៏​មានសំណាង​មួយរូប​ផងដែរ ។

Image may contain: 2 people, people smiling, sunglasses and outdoorImage may contain: 2 people, people smiling, sunglasses and outdoor

​ពិតណាស់ ទោះបីជា​សព្វថ្ងៃ ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព ខៀវ សាន​សា​ណា មមាញឹក​នឹង​ការងារ​សិល្បៈ​ខ្លាំង​យ៉ាងណាក៏ដោយ ប៉ុន្ដែ​តារា​ស្រី​រូបនេះ​នៅតែ​ឆ្លៀត​ផ្ដល់​ពេលវេលា​ខ្លះ​ដល់​ស្វាមី​របស់ខ្លួន និង ក្រុមគ្រួសារ​ទាំងមូល ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ឱ្យបាន​ច្រើន និង កាន់តែ​ទទួលបាន​សុភមង្គល​ថែម​មួយកម្រិត​ទៀត ៕ BeBe

Image may contain: 2 people, people smiling, sunglasses and outdoorImage may contain: 2 people, outdoorImage may contain: 2 people, sunglasses and outdoorImage may contain: 3 people, people smiling, sunglasses, hat and outdoorImage may contain: 2 people, people smiling, sunglasses, sky and outdoorImage may contain: 2 people, people standing and outdoorImage may contain: 2 people, sunglasses and outdoorImage may contain: 2 people, people smiling, people standing, sunglasses and outdoorImage may contain: 3 people, people smilingImage may contain: 2 people, people smiling, sunglassesImage may contain: 4 people, people smiling, people sitting and sunglassesImage may contain: 3 people, people smiling, sunglasses and outdoorImage may contain: 1 person, smiling, sunglassesImage may contain: 2 people, people smiling, people standing, sunglasses and outdoorImage may contain: 2 people, people smiling, people standing, sunglasses and outdoor

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច