មើលទៅគួរឱ្យខ្ពើមបំផុត តែរសជាតិឆ្ងាញ់ កំពុងផ្អើល​ពេញ​ស្រុកថៃ​!

​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្ដងទៀត បន្ទាប់ពី​ហាង​បង្អែម និង ចាហួយ​ដែលមាន​រសជាតិ​ដ៏​ឆ្ងាញ់​មួយកន្លែង​ក្នុង​ខេត្ត Pathum Thani ភាគ​ខាងជើង​ទីក្រុង​បាងកក បានធ្វើ​ចាហួយ​មួយ​ប្រភេទ​ដែលមាន​រូបរាង​ដូច​លាមក​មនុស្ស ។

Image may contain: food

​នេះ​មិនមែនជា​លើក​ទី ១ ឡើយ​ដែល​ហាង​ខាងលើនេះ​ធ្វើ​ចាហួយ​ដែលមាន​រូបរាង​គួរឱ្យ​ខ្ពើម​ដូចនេះ ពោលគឺ​កាលពី​ខែ​មុន ហាង​មួយ​នេះ​បានធ្វើ​បង្អែម​មួយ​ប្រភេទ​មាន​រូបរាង​ដូច​លាមក​សត្វ​ឆ្កែ ។ ​សម្រាប់​ចាហួយ​ថ្មី​នេះ សូម្បីតែ​ពណ៌​ក៏ដូចជា​លាមក​មនុស្ស​បេះបិទ​ដែរ គឺ​វា​មាន​ពណ៌​លឿង និង ពណ៌​ត្នោត ដែល​អាចធ្វើឱ្យ​អតិថិជន​ងាយស្រួល​ជ្រើសរើស ។

Image may contain: 1 person

​គួរ​បញ្ជាក់ដែរថា ថ្វីបើ​ចាហួយ​ខាងលើនេះ​ត្រូវបាន​គេ​ដឹងថា មាន​រសជាតិ​ឆ្ងុយឆ្ងាញ់ ប៉ុន្តែ​នៅតែ​មិនទាន់មាន​ការគាំទ្រ​ពី​អតិថិជន​ឡើយ ហើយ​សម្រាប់​តម្លៃ​របស់​វា​គឺ ចាហួយ​មួយ​តម្លៃ ២៥ បាត (0.៩៧​ដុល្លារ​) ៕ ម៉ា​នី (​ប្រភព​៖ ដឹ​ខូ​វ៉ឺ​រ៉េ​ក​)

No automatic alt text available.

No automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច