ពេជ្រ សោភា លេងមួយឈុតនេះ ធានាថាប្លែក!

កំពូល​តារាចម្រៀង​ស្រី​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​អ្នកនាង ពេជ្រ សោភា កំពុង​ធ្វើឱ្យ​ទស្សនិកជន​គ្រប់​ស្រទាប់ បង្វែរ​ការចាប់អារម្មណ៍​ទៅលើ​រូបនាង​ជាថ្មី ក្រោយពី​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូបនេះ គ្រង​ឈុត​ដ៏​ទាក់ទាញ​មួយ​ក្នុង​ការប្រគំ​តន្ត្រី​នៅ​ខេត្តកំពង់ធំ​កាលពីពេល​ថ្មីៗ​នេះ ។​

Image may contain: 1 person, smilingImage may contain: 1 person, standing, shoes and outdoor

​ការ​រំលេច​ខ្លួន​របស់​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ពេជ្រ សោភា ជាមួយនឹង​រ៉ូ​ប​វែង​អូស​ដី​ចម្រុះ​ពណ៌​គ្នា​នេះ ពិតជា​ប្លែក​ភ្នែក និង ទទួលបាន​ការលើកសរសើ​រ​ពី​អ្នកគាំទ្រ​ជាច្រើន​ថា​ស្រស់ស្អាត​ដូច​ព្រះ​នាង​អ៊ីចឹង ។ មតិ​កោតសរសើរ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តារាចម្រៀង​ស្រី​ជួរមុខ​រូបនេះ បង្ហោះ​រូបថត​គ្រង​រ៉ូ​ប​ថ្មី​ជាច្រើន​សន្លឹក​នៅក្នុង​គណ​នី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ។

Image may contain: 1 personImage may contain: 1 person, sunglasses

​ជាមួយនឹង​ឈុត​ដ៏​ស្រស់ស្អាត​ប្លែក​គួរឱ្យ​ចាប់អារម្មណ៍​នេះដែរ តារាចម្រៀង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង ពេជ្រ សោភា ក៏បាន​បង្ហើប​ថា រ៉ូ​ប​ដ៏​ស្រស់ស្អាត​ដែល​នាង​បាន​គ្រង​ទៅ​ចូលរួម​ការប្រគំ​តន្ត្រី​នៅ​ខេត្តកំពង់ធំ​កាលពីពេល​ថ្មីៗ​នេះ គឺជា​ការច្នៃ​ម៉ូត និង ធ្វើ​ដោយផ្ទាល់​ដៃ​របស់​បងស្រី​ខ្លួន​តែម្ដង ។​

Image may contain: 5 people, people standing and indoorImage may contain: 3 people, people smiling

​ពិតណាស់ ពេជ្រ សោភា កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពី​មហាជន​ទ្វេដង​ក្រោយ​បង្ហាញ​វត្តមាន​ជាមួយនឹង​ឈុត​ប្លែក​ភ្នែក​ខាងលើ បើទោះបីជា​មួយរយៈ​ចុងក្រោយ​នេះ ម្ចាស់​បទ «​អូន​តឿ អូន Cute» រូបនេះ រង​នូវ​មតិ​រិះគន់​ខ្លះៗ​ថា​ស្លៀកពាក់​ស្រដៀង​គ្នា​ទៅនឹង​តារាចម្រៀង​កូរ៉េ CL ក៏ដោយ ៕ BeBe

Image may contain: 1 personNo automatic alt text available.Image may contain: 1 person, standingImage may contain: 1 person, smilingImage may contain: 1 person, smilingImage may contain: 1 person, sunglassesImage may contain: 1 person, standing and shoesImage may contain: 1 person, standingImage may contain: 1 person, indoor

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច