ចង់ដឹងទេ? នាយ ព្រែក ជូនពរអ្វីខ្លះ ក្នុងថ្ងៃខួបកំណើតគូដណ្ដឹងរបស់ខ្លួន !

នៅមុននេះ​បន្ដិច ពិធីករ​វ័យក្មេង ខេង រតនៈ ហៅ នាយ ព្រែក បាន​បង្ហោះ​សារ​ជូនពរ​គូ​ដណ្ដឹង​ជាទី​ស្រឡាញ់ យ៉ាងផ្អែមល្ហែម នៅក្នុង​ថ្ងៃខួបកំណើតរបស់នាង​ ព្រមជាមួយ​រូបថត​ស្និទ្ធស្នាល​គួរឱ្យ​ច្រណែន​ជាច្រើន​សន្លឹក​ ដែលដាក់​បង្ហាញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង ។​

Image may contain: 2 peopleImage may contain: 2 people, people smiling, selfie

​ពិតណាស់ ពិធីករ និង ជា​តារា​កំប្លែង​ប្រកបដោយ​សំនួនវោហារ នាយ ព្រែក បាន​ថ្លែងនូវ​ពាក្យ​ជូនពរ​ទៅកាន់​អនាគត​ភរិយា​ថា «​រីករាយ​ថ្ងៃកំណើត 🎂 🎉 🎁 🎊 តី​តី មិន​បូរបាច់​អី​ច្រើន​ទេ គឺ​ជូនពរ​អូន​ឱ្យជោគជ័យ​គ្រប់​បំណងប្រាថ្នា សម្រស់​កាន់តែ​ស្អាត សុខភាព​ល្អ និង មានសំណាង​ល្អ​ពេញ​មួយឆ្នាំ​តែម្តង ឆ្នាំក្រោយ​ចាំ​ជូនពរ​ទៀត Love You  ❤️ 😘 » ។​

Image may contain: 2 people, selfieImage may contain: 2 people, eyeglasses, hat and closeup

​បើទោះបីជា ពាក្យ​ជូនពរ​របស់ នាយ ព្រែក ទៅកាន់​គូ​ដណ្ដឹង​រូប​ស្រស់ មិនបាន​រៀបរាប់​បូរបាច់​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្ដែ​វា​បង្កប់​ទៅដោយ​ក្ដី​ស្រឡាញ់ និង សុភមង្គល​លើសលប់​សម្រាប់​កញ្ញា ជា ស្រី​តី ។​

Image may contain: 1 person, sitting, hat and sunglassesImage may contain: 2 people, closeup

​គេ​នៅ​ចាំបាន​ថា នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់ នាយ ព្រែក កាលពី​ដើមខែ មករា កន្លងទៅ តារា​កំប្លែង​រូបនេះ​ក៏ត្រូវ​បានគូ​ដណ្ដឹង​កញ្ញា ជា ស្រី​តី ប្រារព្ធ​ពិធី​ខួបកំណើត​សាមញ្ញ​មួយ​ដល់​ខ្លួន​ផងដែរ ព្រមជាមួយ​ពាក្យពេចន៍​ជូនពរ​ដែលពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ដល់​អនាគត​ស្វាមី​ដូចគ្នា​ផងដែរ ។​

Image may contain: 2 people, people smilingImage may contain: 3 people, people smiling, people standing

​នាយ ព្រែក មិន​ត្រឹមតែ​ជា​សិល្បករ​មួយរូប ដែល​ទទួលបាន​ប្រជាប្រិយភាព​ច្រើន​ពី​មហាជន​ប៉ុណ្ណោះ​ទេ ។ ដោយឡែក​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហាវិញ កូនប្រុស​ពៅ​របស់​តារា​កំប្លែង​ជើងចាស់ យាយ យ៉យ រូបនេះ ក៏​ទទួលបាន​ជោគជ័យ​ផងដែរ តាមរយៈ​ការបង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្ដឹង​ជារឿយៗ ដែលធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ច្រណែន​មិន​ស្ទើរ​ឡើយ ៕ BeBe

Image may contain: 2 people, people smiling, flower and textImage may contain: 2 people, people smiling, closeupImage may contain: 1 person, standingImage may contain: 2 people, people smiling, closeupImage may contain: 1 person, standingImage may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច

ព័ត៌មានពាក់ព័ន្ធ