ខួបកំណើត ប៉ែន ចំរុង ឆ្នាំនេះ មានអ្នកយកចិត្តទុកដាក់ !

ពិធីករ និង ជា​តារា​សម្ដែង​រូប​សង្ហា ប៉ែន ចំរុង មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​លោក​បាន​ខិតខំ​ប្រឹងប្រែង​ស្ដារ​យក​ប្រជាប្រិយភាព​របស់ខ្លួន​មកវិញ​ខ្លាំង​មែនទែន ក្រោយ​ទទួលរង​ការរិះគន់​យ៉ាង​សម្បើម​ពី​មហាជន​កាលពីពេល​កន្លងទៅ ។ តែ​ទោះជា​យ៉ាងណា ប៉ែន ចំរុង នៅតែ​ទទួលបាន​ការគាំទ្រ​ផ្ដល់​កម្លាំងចិត្ត​ពី​សំណាក់​មិត្តភក្ដិ​ជុំវិញខ្លួន​ដដែល ។​

Image may contain: 1 personImage may contain: 1 person

​ជាក់ស្ដែង ពិធីករ​សម្បូរ​ដោយ​សំនួនវោហារ ប៉ែន ចំរុង ត្រូវបាន​មិត្ត​ស្និទ្ធស្នាល​ប្រារព្ធ​ពិធី​ខួបកំណើត​មួយ​យ៉ាង​រំភើប​ដល់​ខ្លួន ពោលគឺ​នៅ​ថ្ងៃទី ១៨ ខែមិថុនា ម្សិលមិញ​នេះ ជា​ថ្ងៃកំណើត​ពិតប្រាកដ​រប​ស់លោក ក្រោម​បរិយាកាស​ពោរពេញ​ដោយ​សំឡេង​សើច​ក្អាកក្អាយ និង ស្នាមញញឹម​គ្រប់ៗ​គ្នា ។​

Image may contain: 8 people, people smiling, people standingImage may contain: 2 people

​ជាមួយនឹង​ការយកចិត្តទុកដាក់​ពី​សំណាក់​មិត្ត​ជុំវិញខ្លួន ប៉ែន ចំរុង ក៏បាន​ថ្លែង​ពាក្យ​អរគុណ​នូវ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​របស់​មិត្ត​ទាំងអស់គ្នា​មកលើ​ខ្លួន​ផងដែរ ក្នុងនោះ​តារា​សម្ដែង​រូបនេះ​ក៏បាន​លើកឡើង​ទៀតថា «​ចង់​ប្រាប់ថា​ពិតជា​រំភើប​ហើយ​សប្បាយ​ខ្លាំងណាស់ គ្រាន់តែ​សង្ឃឹមថា​អ្វីដែល​ខ្ញុំ​ប៉ង​នឹង​មកដល់​ឆាប់ៗ​» ។​

Image may contain: 1 person, smiling, ocean, sky, outdoor and waterImage may contain: 2 people, people standing

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខួបកំណើត​របស់​តារា​សម្ដែង ប៉ែន ចំរុង ទោះបី​សាមញ្ញៗ តែ​កម្មវិធី​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រីករាយ​បំផុត ៖  BeBe

Image may contain: 1 person, smiling, standingImage may contain: 2 people, people smilingImage may contain: 2 people, people smiling, indoorImage may contain: 5 people, people smiling, table and indoorImage may contain: 2 people, people smiling, people standing, people sitting and indoorImage may contain: 2 people, people smiling, indoorImage may contain: 4 people, people smiling, people sittingImage may contain: 8 people, people smiling, people standing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច