ក្តៅៗ ! ក្រុមចម្រៀង APINK ទទួល​សារ​គំរាមកំហែង​ដល់​អាយុជីវិត

​ក្រុម​ចម្រៀង​នារី​កូរ៉េ APINK បានទទួល​ការគំរាមកំហែង​ដល់​អាយុជីវិត​កាលពីពេល​ថ្មីៗ​នេះ ហើយ​ប៉ូលិស​ក៏​បានមក​ការពារ​ពួកគេ​ដល់ផ្ទះ​ភ្លាមៗ ។​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុមប៉ូលិស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​ការពារ​ក្រុម​មួយ​នេះ​ភ្លាមៗ ក្រោយ​មានការ​រាយការណ៍ ដើម្បី​រក្សា​សុវត្ថិភាព​ពួកគេ ។​

Image may contain: 6 people, people smiling, people standing

​មន្ត្រីប៉ូលិស​រូបនោះ​បាន​និយាយថា «​នា​វេលា​ម៉ោង ៩ យប់ ក្រុមប៉ូលិស​ប្រមាណ ៧ នាក់​ត្រូវបាន​បញ្ជូនទៅ​ការពារ​សុវត្ថិភាព​ក្រុម APINK ។ ប៉ូលិស​បាន​ទៅ​ទីនោះ​ក្រោយ​ទទួលបាន​ការរាយការណ៍​ពី​ការគំរាមកំហែង​អាយុជីវិត​» ។​

​គេ​មិនទាន់​បានដឹងថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​ទេ តែ​ប៉ូលិស​កំពុង​ស្រាវជ្រាវ និង ពង្រឹង​ការប្រុងប្រយ័ត្ន ក្រែង​មាន​ប្រកាស​មិន​គប្បី​កើត​ឡើងលើ​ក្រុម​ចម្រៀង​នារី​នេះ ៕ រិទ្ធី (​ប្រភព ៖ កូរ៉េ​បូ​)

Image may contain: 6 people

Image may contain: 6 people, people smiling

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច