ក្មេងស្រីជនជាតិថៃម្នាក់ សម្រេចបានពាក់កណ្តាលនៃការទទួលបានបរិញ្ញាបត្រផ្នែកច្បាប់

​កាលពីពេល​ថ្មីៗ​នេះ​ក្មេងស្រី​ជនជាតិ​ថៃ​អាយុ ១១ ឆ្នាំ​ម្នាក់​បានទទួល​ការកោតសរសើរ និង ការគោរព​ពី​បណ្តា​មហាជន​ជាច្រើន ក្រោយពី​នាង​បានសម្រេច​ផ្លូវ​ពាក់កណ្តាល​ក្នុង​ការទទួល​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​របស់​នាង ។​

​ព័ត៌មាន​នេះ​ត្រូវបាន​គេ​ចាប់អារម្មណ៍ ក្រោយពី​មហាវិទ្យាល័យ Sukhothai Thammathirat Open University បានប្រកាស​ជា​សាធារណៈ​ថា ក្មេងស្រី​តូច Supanida Apaiwong អាយុ ១១ ឆ្នាំ បាន​ប្រឡង​ជាប់​បញ្ចប់​មុខវិជ្ជា​ពីរ​ទៀត​គឺ​មុខវិជ្ជា «​រដ្ឋបាល​សាធារណៈ​» និង «​ជំហាន​ដំបូង​ក្នុងការ​គ្រប់គ្រង​» ។ គេ​បានដឹង​ដែរ​ថា មកទល់ពេលនេះ នាង​បានបញ្ចប់​មុខវិជ្ជា ៦ មុខ​ហើយ និង បានទទួល ៣៦ Credits រួចហើយ​ដែរ ។

Image may contain: 1 person, standing

នាង Supanida បានចាប់ផ្តើម​រៀន​ថ្នាក់​បរិញ្ញាបត្រ​នេះ​កាលពី​នាង​អាយុ ៩ ឆ្នាំ ក្រោយពី​កម្មវិធីសិក្សា​ដែល​ផ្តល់​ដោយ​មហាវិទ្យាល័យ​មិន​កំណត់​អាយុ​នៃ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ។ សមិទ្ធិផល​ដែល​នាង​សម្រេចបាន​នេះ គឺ​វា​ពិតជា​អស្ចារ្យ​យ៉ាងខ្លាំង ហើយ​មហាជន​គ្រប់គ្នា​បាន​ជូនពរ​នាង​ឱ្យទទួល​ជោគជ័យ​កាន់តែខ្លាំង​នា​ថ្ងៃ​អនាគត ៕ រិទ្ធី (​ប្រភព ៖ វើ​ល​អស​បឺស​)

Image may contain: 1 person, text

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច