ទារក​កើតមុន​កំណត់​អាច​រៀន​ពូកែ​នៅ​សាលារៀន​ ?

តាម​ការសិក្សា​ថ្មី​មួយ​ទៅលើ​ទារក​ដែល​កើតមុន​កំណត់​ចំនួន ១,៣ លាន​នាក់​នៅក្នុង​រដ្ឋ Florida បាន​រកឃើញថា ២ ភាគ ៣ ក្នុងចំណោម​ទារក​កើត​ក្នុង​រយៈពេល ២៣ ឬ ២៤ សប្តាហ៍​នៅពេល​ដល់​អាយុ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​ឃើញថា មាន​សមត្ថភាព​រៀន​បាន​ប្រសើរ ។​

No automatic alt text available.

​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សមត្ថភាព​សិក្សា​របស់​ទារក​ចំនួន ១,៣ លាន​នាក់​ដែល​បានកើត​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩២ ទៅ ២០០២ ដែល​កើត​ក្នុង​ចន្លោះ ២៣ ទៅ ៤១ សប្តាហ៍ ដែល​ក្រុម​ទារក​ទាំង​នោះបាន​ចូលរៀន​នៅ​សាលា​រដ្ឋ​ចន្លោះ​ឆ្នាំ ១៩៩៥ ដល់ ២០១២ ។ គេ​រកឃើញថា ទារក​ដែល​កើត​ក្នុង​ចន្លោះ​សប្តាហ៍​ទី ២៣ ទៅ ២៤ មាន​សមត្ថភាព​កម្រិត​ប្រាជ្ញា​យល់ដឹង​ប្រសើរឡើង​នៅពេល​ចូល​សាលា គឺមាន​កម្រិត ១,៨ ភាគរយ ។ ហើយ​អ្នកសិក្សា​បាន​សន្និដ្ឋានថា នៅក្នុង​រដ្ឋ​ទាំងមូល​កុមារ​ដែល​កើតមុន​កំណត់​ចំនួន ៩,៥ ភាគរយ​ត្រូវបាន​ចាត់ទុកថា​មាន​ទេពកោសល្យ ។ ​ជាទូទៅ​កុមារ​ដែល​កើតមុន​កំណត់ គឺ​សំដៅ​ដល់​កុមា​ដែល​កើតមុន​រយៈពេល ៣៧ សប្តាហ៍ នេះ​បើ​យោងទៅតាម​មជ្ឈមណ្ឌល​ការពារ និង ទប់ស្កាត់​ជំងឺ (Centers for Disease Control and Prevention (CDC) ។

Image may contain: one or more people and closeup

​គួរ​បញ្ជាក់ថា ការ​ពរ​ពោះ​គ្រប់​កំណត់ គឺមាន​រយៈពេល ៤០ សប្តាហ៍ ហើយ​បើ​ទារក​កើតមុន​កំណត់​អាច​បង្ក​ជា​បញ្ហា​សុខភាព​មួយចំនួន ទារក​លូតលាស់​មិន​គ្រប់លក្ខណៈ ឬ​អាច​ស្លាប់​នៅពេល​កើត ។​ ​ទោះជា​យ៉ាងនេះ​ក្តី​ក្នុង​ការសិក្សា​នេះ​គ្រាន់តែ​ធ្វើការ​សង្កេត​ទៅលើ​ប្រវត្តិ​ទារក និង លទ្ធផល​នៃ​ការសិក្សា​នៅ​សាលា​ពេល​ដល់​វ័យ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​តែប៉ុណ្ណោះ ។ ការសិក្សា​នេះ​មិនបាន​ធ្វើ​ទៅលើ​កត្តា​ផ្សេងៗ​ដែល​ជួយ​ទារក​ឱ្យ​រៀន​ពូកែ ដូចជា​ការយកចិត្តទុកដាក់​ពី​សមាជិកគ្រួសារ និង កត្តា​តំណពូជ​នោះទេ ៕ សុផល (zeenews)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច