ពិតមែនឬ តារាចម្រៀងកូរ៉េប្រុសរូបនេះកំពុងលួចលាក់ស្នេហាជាមួយកីឡាការិនីជម្រើសជាតិ ?

ពាក្យ​ចចាមអារ៉ាម​ស្នេហា​លួចលាក់​រវាង​កីឡាការិនី​កាយសម្ព័ន្ធ​ជម្រើសជាតិ​កូរ៉េ នាង Son Yeon Jae និង សមាជិក​ក្រុម​ចម្រៀង FTISLAND លោក Choi Jonghoon កំពុង​ត្រូវគេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ក្រោយ​ពេលដែល​រូបថត​ការដើរ​កម្សាន្ត​របស់​អ្នក​ទាំងពីរ​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​សង្គម ។​ ​ស្នេហា​នេះ​មិនទាន់មាន​ខាង​ណា​ចេញមុខ​បញ្ជាក់​ឡើយ ស្រប​ពេលដែល​ផលិតកម្ម FNC ក៏​មិនទាន់​ផ្តល់​ចម្លើយ​ពិតប្រាកដ​មួយ​លើ​ពាក្យ​ចចាមអារ៉ាម​នេះ ។​

Image may contain: 1 person, child

Image may contain: 1 person, smiling, on stage

​យោងតាម​សារព័ត៌មាន koreaboo បានឱ្យដឹងថា អ្នក​ទាំងពីរ​បាន​ជួប​ស្គាល់គ្នា​តាមរយៈ​មិត្តភក្តិ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ ២០១៧ មកនេះ ហើយ​បើ​គិត​មកទល់ពេលនេះ ពួកគេ​មាន​ស្នេហា​ជាមួយគ្នា​បាន ៣ ខែ​ហើយ ។ មិត្ត​ជិតស្និទ្ធ​ម្នាក់​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន​ឱ្យដឹង​ដែរ​ថា លោក Choi ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​សើច ហើយ​នេះ​ជា​ភាព​ទាក់ទាញ​មួយ​ដែល​ធ្វើឱ្យ​នាង Son ស្រឡាញ់​គាត់ ។ អ្នក​ទាំងពីរ​ជាម​នុស្ស​រួសរាយ ហើយ​ចំណង់​ចំណូលចិត្ត​ពួកគេ​ភាគច្រើន​ដូចគ្នា ទើប​ពួកគេ​ឆាប់​ត្រូវរ៉ូវ​គ្នា​យ៉ាងនេះ ។​

Image may contain: one or more people and outdoor

​គួរ​បញ្ជាក់ដែរថា កាលពី​ខែឧសភា កន្លងទៅនេះ​លោក Choi បានធ្វើ​ពិធី​អបអរ​ខួបកំណើត​មួយ​ដល់​នាង Son ហើយ​អ្នក​ទាំងពីរ​ចេញទៅ​ណា​មក​ណា​ក៏​មិនសូវ​មានការ​លាក់បាំង​ពី​សាធារណជន​នោះទេ តែ​យ៉ាងណាក្តី អ្នកគាំទ្រ​ភាគច្រើន​កំពុង​រង់​ចាំមើល​ចម្លើយ​ពិតប្រាកដ​រវាង​ទំនាក់ទំនង​អ្នក​ទាំងពីរ ចេញពី​មាត់​ពួកគេ​ផ្ទាល់​នាពេល​ខាងមុខនេះ ៕ រិទ្ធី (​ប្រភព ៖ កូរ៉េ​បូ​)

Image may contain: one or more people and closeup

Image may contain: one or more people, people standing, shoes and indoor

Image may contain: 3 people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: 1 person, standing, shoes, child and outdoor

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច