ប្រយ័ត្ន​ពីសុខភាពផង ​ចំពោះ​អ្នក​ចូលចិត្ត​ជក់​បារីអេឡិចត្រូនិច​

​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​ព្រមាន​ឱ្យដឹងថា បារី​អេ​ឡិច​ត្រូ​និ​ច គឺជា​ដើមចម​ដែលមាន​ផ្ទុក​សារធាតុ​នីកូទីន​ច្រើន​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ជក់ ដូច​ការជក់បារី​ធម្ម​តា​ដូច្នោះ​ដែរ ។​ ​ក្រុម​អ្នកស្រាវ ជ្រាវ​នៅ​សាកលវិទ្យាល័យ The University of Connecticut នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញ​ចំហាយ​ភាយ​ចេញពី​បារី​អេ​ឡិច​ត្រូ​និ​ច​អាចធ្វើឱ្យ​គ្រោះ​ថា្នក់ និង ខូច​ប្រព័ន្ធ DNA ដូច​ការជក់បារី​ថាំ្ន​ជក់​ទូទៅ ដោយសារ​វា​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ជាច្រើន​ដែលមាន​នៅក្នុង​បារី​អេ​ឡិច​ត្រូ​និ​ច​នោះ ។

Image may contain: one or more people, smoking and closeup

​គ្រោះ​ថា្នក់​នឹង​កើត​ទ្បើង​អាស្រ័យ​លើ​រយៈពេល​នៃ​ការប្រើប្រាស់​ដោយ​ស្រូប​ចំហាយ​ចូលក្នុង​ខ្លួន​បើទោះជា​បារី​អេ​ឡិច​ត្រូ​និ​ច​ខ្លះ​មាន​ដាក់​ស្លា​កថា គ្មាន​ជាតិ​នីកូទីន​ក្តី ។ ​នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ដែល​ដឹកនាំ​ដោយ​លោក Karteek Kadimisietty អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Connecticut គេ​អាច​សន្និដ្ឋានបានថា បារី​អេ​ឡិច​ត្រូ​និ​ច​អាច​ផ្តល់​ផលប៉ះពាល់​ច្រើន ព្រោះ​បារី​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ​ប្រើ​នូវ​ថាមពល​ថ្ម​ដែលមាន​កម្តៅ​ធ្វើឱ្យ​វត្ថុ​រាវ​ប្ដូរ​ទៅជា​ចំហាយ​ផ្សែង​ដើម្បី​ស្រូប ។

Image may contain: one or more people, smoking and closeup

សារ​ធាតុទឹក​ទាំងនោះ​ផ្សំ​ពី​សារធាតុ​ប្រូ​ពី​ឡែ​ន គ្លី​កុល (propylene glycol) គ្លី​សេរី​ន (glycerine) នីកូទីន (nicotine) និង សារធាតុ​បន្ថែម​ក្លិន​ដូចជា ម៉​ង់​តុល ឆែ​រី វ៉ា​នី​ឡា និង ជី​អង្កាម ជាដើម ។ ​អ្នកវិទ្យាសាស្ដ្រ​បាន​ស្រាវជ្រាវ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​រកមើល​ឃើញថា សារធាតុ​គីមី​ដែល​ផ្ទុក​នៅក្នុង​បារី​អេ​ឡិច​ត្រូ​និ​ច​អាច​បង្កឱ្យមាន​ការខូចខាត DNA របស់​មនុស្ស​ពិតមែន ៕ សុផល (zeenews)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច