មែនឬ? តាមពិតអាយុពិតប្រាកដរបស់តារាចម្រៀងថៃ ប៊ឺត ថុងឆៃ គឺ…

រហូតមកដល់​ពេលនេះ កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ថៃ គឺ​លោក ប៊ឺ​ត ថុង​ឆៃ (Bird Thongchai) នៅតែ​ទទួលបាន​ប្រជាប្រិយភាព​មិនចេះ​រីងស្ងួត​ដដែល​ពី​មហាជន​ ទាំង​ក្នុង និង ក្រៅប្រទេស សូម្បីតែ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា ​ក៏​ស្គាល់ និង គាំទ្រ​តារាចម្រៀង​រូបនេះច្រើន​ដែរ ។​

Image may contain: 1 person, smiling, sunglasses

​តារាចម្រៀងដែល​​ពោរពេញ​ទៅដោយ​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ ប៊ឺ​ត ថុង​ឆៃ ពិតជា​មិនធម្មតា​ឡើយ គាត់​បាន​កាន់កាប់​ងារ​ជា​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​ថៃ​ អស់រយៈពេលជាច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​ទឹកដម​សំឡេង​ដ៏​ពីរោះ​បាន​ឆក់យក​ដួងចិត្ត​អ្នកគាំទ្រ​យ៉ាងច្រើន រួមផ្សំជាមួយរូបសម្បត្តិ​ដ៏​ស្រស់​សង្ហា ហើយ​ថែមទាំង​វ័យក្មេង​របស់លោកផងនោះ ។ តើ​ប្រិយមិត្ត​កម្ពុជា​ដឹង​ទេ​ថា រហូតមកដល់​ពេលនេះ ​លោក ប៊ឺ​ត ថុង​ឆៃ មាន​វ័យ​ប៉ុន្មាន​ឆ្នាំ​ហើយ ?

Image may contain: 1 person

​បើតាម​សារព័ត៌មាន​ថៃ​មួយ​បានឱ្យដឹងថា កំពូល​តារាចម្រៀង ប៊ឺ​ត ថុង​ឆៃ មាន​វ័យ​ជិត ៦០ ឆ្នាំ​ហើយ ពោលគឺ​នៅ​ឆ្នាំ ២០១៧ នេះ​ លោក​មាន​អាយុ ៥៩ ឆ្នាំ  ​លោក​បានកើត​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៨ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​លោក​នៅតែមាន​មុខមាត់ ដងខ្លួន​ស្រស់​សង្ហា និង មាន​មន្ត​ស្នេហ៍​ដដែល មិនបាន​បាក់ស្រុត​ទៅតាម​វ័យ​ឡើយ ។​

Image may contain: 2 people, people smiling, people standing

​ជាមួយគ្នានេះដែរ កំពូល​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព ប៊ឺ​ត ថុង​ឆៃ ក៏បាន​ប្រាប់​ពី​គន្លឹះ​ថែរក្សា​សម្រស់​ឱ្យនៅតែ​ក្មេង​ជាង​វ័យ​ដែរ​ថា «​ត្រូវតែ​រស់នៅ​ដោយ​សប្បាយចិត្ត គ្មាន​ទុក្ខព្រួយ ហើយ​បើ​ពេល​មាន​ទុក្ខព្រួយ​ ត្រូវ​មើលរំលង ឬ បំភ្លេចចោល​ខ្លះ ដើម្បីឱ្យ​ជីវិត​មាន​ភាព​ស្រស់ស្រាយ ដែល​នេះ​ជា​គន្លឹះ​សំខាន់បំផុត​សម្រាប់​សុខភាព​ផ្លូវកាយ និង ចិត្ត ។ ក្រៅពីនេះ​ ក៏​ស្ថិតនៅលើ​របប​អាហារ​ទទួលទាន​ផងដែរ ពោលគឺ​ត្រូវ​ញ៉ាំ​តែ​អាហារ​ណា ​ដែល​ជួយដល់​សុខភាព និង សម្រស់​» ។​

Image may contain: 1 person

​ក្រោយពី​បានដឹង និង ឃើញ​ពី​សម្រស់​ពិត ​ដ៏​ក្មេង​ជាង​វ័យ​របស់​កំពូល​តារាចម្រៀង ប៊ឺ​ត បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​បើកភ្នែក​ធំៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​កោតសរសើរ​ទៅលើ​តារាចម្រៀង​រូបនេះ​ ដែលមាន​វ័យ​ជិត ៦០ ឆ្នាំ​ទៅហើយ នៅតែមាន​សម្រស់​​ស្រស់​សង្ហា​ ដូច​ក្មេង​អាយុជាង ២០ ឆ្នាំ​ ​ខុសគ្នាដាច់ពី​អ្នកដទៃទៀតដែលមានវ័យ ៦០ ឆ្នាំ​ ។ អ្វីដែលសំខាន់នោះគឺ​អ្នកគាំទ្រ​ថែមទាំង​បាន​និយាយថា នឹង​យក​គន្លឹះ​ថែ​សម្រស់​តាម​លោក ប៊ឺ​ត ថុង​ឆៃ ទៀតផង ៕

សាកល​

Image may contain: 2 peopleImage may contain: 1 person, close-upImage may contain: 3 people, people smiling, people sitting and outdoorImage may contain: 1 person, sitting, shoes and textImage may contain: 3 people, people smiling, sunglassesImage may contain: 1 person, smiling, sitting and shoesImage may contain: 1 person, textImage may contain: 1 person, standingImage may contain: 1 person, smilingImage may contain: 1 person, smiling, standingImage may contain: 2 people, people standing and concertImage may contain: 1 person, standingImage may contain: 1 person, smilingImage may contain: 2 people, people smiling, people standingImage may contain: 1 person, smiling, standingImage may contain: 1 person, sitting

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច